ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាក់ច្បាស់ៗ ៖ ការផ្អាកធ្វើដំណើរ គឺតែតាម «ផ្លូវគោក» ប៉ុណ្ណោះ ឯ«ផ្លូវអាកាស» នៅដំណើរការធម្មតា

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ប្រកា​នា​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ប្រកា​នា​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ម្សិលមិញ​ខ្ញុំ បាន​បង្ហោះ​សារ​មួយ​ជូន​យោបល់​ចំពោះ​រាជរដ្ឋាភិបាល​ចំពោះ

ករណី​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ព្រំដែន​គោក គួរ​ត្រូវ​បាន​ផ្អាក ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ប្រជាជន​កម្ពុជា និង​ទាំង​ប្រជាជន​ថៃ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ត​ថា អាច​មានការ​ភាន់ច្រឡំ ឬ​ចង់​បង្ករឿងពី​ភាគី​ម្ខាង​ទៀត ដែល​គិត​ថា​ យើង​មិន​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ ។ ខ្ញុំ​សូម​បញ្ជាក់ ឲ្យ​បាន​ច្បាស់​ថា ការ​ផ្អាកការ​ធ្វើ​ដំណើរ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវគោក​ប៉ុណ្ណោះ ព្រោះ​ការ​ប្រយុទ្ធ និង​ការ​ឈ្លានពាន​មាន​ទូ​ទាំង​ព្រំដែន​គោក​ទៅ​ហើយ បន្ថែម​ដោយ​ផ្នែក​មួយ​នៃ​តំបន់​សមុទ្រ ។ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ នូវ​តែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា ព្រោះ​គ្មាន​ការ​ប្រយុទ្ធ​នៅ​ព្រ​លាន​យន្តហោះ​ទេ ។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា ៖ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាជន​ថៃ ដែល​កំពុង​រស់នៅ​កម្ពុជាអាច​ចាក​ចេញពី​កម្ពុជា​តាម​ផ្លូវអាកាស​នៅ​ភ្នំពេញ ឬ​នៅ​សៀមរាប ។ សម្រាប់​ប្រជាជន​ថៃ ដែល​កំពុងធ្វើការ​នៅ​ជិត​ព្រំដែន​វៀតណាម អាច​ចេញ​ទៅ​តាម​វៀតណាម ហើយ​រក​វិធី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​វិញ ។

ឯ​ប្រជាជន​កម្ពុជា ប្រ​សិន​ចង់​មក​កម្ពុជា ក៏​ត្រូវធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ផ្លូវអាកាស​នៅ​ទីកន្លែង​ដែល​មាន​ជើងហោះហើរ​មក​កម្ពុជា ។ សម្តេច​តេ​ជោ បាន​បន្ត​ថា ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ថា យើង​មិន​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា ឬ​ប្រជាជន​ថៃ​នោះ​ឡើយ ។ អ្វី​ដែល​យើង​សូម​ឲ្យ​ផ្អាក គឺ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ដែល​ជា​ចំណុច​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាជន ។

សូម​ពិនិត្យ​ឡើង​នូវ​សារ​របស់ខ្ញុំ​ម្សិលមិញ !​និង​សូមកុំ​យក​បំណង​ល្អ​របស់ខ្ញុំ ដើម្បី​ការពារ​ជីវិត​មនុស្ស​ទាំង​ជនជាតិ​ខ្មែរ​ទាំង​ជនជាតិ​ថៃ​មក​វាយប្រហារ​លើ​ខ្ញុំ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ