ក្រសួងអប់រំ ៖ ការសិក្សានៅតែបន្ត ទោះស្ថានភាពលំបាក! ក្រសួងកោតសរសើរ និងជំរុញឱ្យអាណាព្យាបាលខិតខំឱ្យអស់លទ្ធភាពដើម្បីឱ្យកូនៗបានរៀនសូត្រ ។

ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ការសិក្សានៅតែបន្ត ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។

បន្ថែមពីនេះទៀត ក្រសួងអប់រំ សូមកោតសរសើរ និងលើកទឹកចិត្តសិស្ស និងមាតាបិតា អាណាព្យាបាលប្រឹងប្រែងជម្រុញការសិក្សាឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណារក្សាការអប់រំបន្ត គ្រប់ទម្រង់លក្ខណៈជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ ។

សូមបញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ ក្រសួងអប់រំ ស្នើសុំឱ្យមាតាបិតា និងសិស្សានុសិស្ស រក្សាការអប់រំឱ្យនៅតែបន្ត ។ ក្រសួងសូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តជំរុញការសិក្សាតាមគ្រប់មធ្យោបាយ ដើម្បីកុំឱ្យការអប់រំត្រូវបានកាត់ផ្តាច់៕




ចែករំលែកព័តមាននេះ