ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពើ​ពុក​រលួយ​នៅតែ​ជាបញ្ហា​ចម្បង​​ក្នុង​ការ​ធ្វើពាណិជ្ជកម្មនៅប្រទេស​ថៃ​

12 ឆ្នាំ មុន

មេដឹកនាំពាណិជ្ជកម្មថៃ​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ​អំពើពុករលួយ​​រីក​រាល​ដាល​ខ្លាំង​​ក្នុង​កម្រិត​មួយ​ខ្ពស់​តាំង​​​ពី​ឆ្នាំ​២០១០​មក ​ធ្វើ​ឲ្យ​ជំនឿ​ទុក​ចិត្ត​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​​ធ្លាក់​​ក្នុង​ភយន្ត​រាយ​ ។ នេះបើយោងតាម​របាយ​ការណ៍​របស់​វិទ្យា​ស្ថាន​អ្នក​ដឹក​នាំថៃ​​(IOD)​ផ្សព្វ​ផ្សាយ​​ ។​

មេដឹកនាំពាណិជ្ជកម្មថៃ​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ​អំពើពុករលួយ​​រីក​រាល​ដាល​ខ្លាំង​​ក្នុង​កម្រិត​មួយ​ខ្ពស់​តាំង​​​ពី​ឆ្នាំ​២០១០​មក ​ធ្វើ​ឲ្យ​ជំនឿ​ទុក​ចិត្ត​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​​ធ្លាក់​​ក្នុង​ភយន្ត​រាយ​ ។ នេះបើយោងតាម​របាយ​ការណ៍​របស់​វិទ្យា​ស្ថាន​អ្នក​ដឹក​នាំថៃ​​(IOD)​ផ្សព្វ​ផ្សាយ​​ ។​

យោងតាម​ការ​អង្កេត​របស់​ IOD ​លើ​ក្រុម​ហ៊ុន​​ចំនួន​១.០៦៦​អំឡុងខែ​មករា​ដល់​មេសា​នៅ​ក្នុង​​ឆ្នាំ​នេះ​​ស្តីពី​បញ្ហា​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​​ថៃ​​បានបង្ហាញថា​ ៩៣%​នៃ​​អ្នក​ឆ្លើយ​តប​បាន​និយាយថា​ អំពើ​ពុក​រលួយ​មិន​ទាន់​ត្រូវ​បាន​​ដោះ​​ស្រាយ​នៅឡើយទេ​ ហើយ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​​​មាន​កម្រិតខ្ពស់​ ។​

ការ​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ខែ​មករា​ដល់​​មេសា​ ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ក្រុម​ហ៊ុន GFK MarketWise ។ ​ចំនួន​អ្នក​ឆ្លើយ​តប​សរុប​១.០៦៦ ពោល​គឺ​កើន​លើស​ពី​​១.០០៧​​កាលពី​ឆ្នាំ​២០១០​ ។ វិទ្យា​ស្ថាន​នេះ​ធ្វើ​ការ​​​អង្កេត​លើ​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី និង​មិន​បាន​​ចុះ​បញ្ជី​​នៅ​ទីក្រុង​បាង​កក និង​បណ្តា​ខេត្ត​នានា​ ដែល​បង្កើត​ការ​លក់​ដល់​ទៅ​៥០​ពាន់​លាន​បាត​ក្នុង​មួយឆ្នាំ​ៗ​ ។ ​ការ​រក​ឃើញ​របស់ IOD បាន​​ឆ្លុះ​បញ្ចាំងពី​ការ​សិក្សា​ដែល​ធ្វើ​​ឡើង​ដោយ​អង្គ​ការ​អន្តរ​​ជាតិ ។ អង្គ​ការ​ជាច្រើន​បាន​រក​ឃើញ​ថា ​ប្រទេស​ថៃ​នៅតែ​ញាំ​ញី​ដោយ​អំពើ​ពុក​រលួយ​ ។​

លោកបណ្ឌិត Bandid Nijathaworn ប្រធាន​ IOD ថ្លែង​ថា នៅតែ​មាន​ក្តី​សង្ឃឹម​ដើម្បី​រក​​ដំណោះ​ស្រាយ​ ។ ការ​អង្កេត​បាន​រក​ឃើញ​ថា អ្នក​​ចូល​រួម​២៥%​ជឿជាក់ថា​ អំពើ​ពុក​រលួយ​អាច​​ដោះ​ស្រាយបាន​នា​ពេល​អនាគត បើ​ធៀប​នឹង​​អ្នក​​ចូល​រួម​តែ​១២%​កាលពី​​ឆ្នាំ​២០១០​ ។ គេ​បាន​​គូស​បញ្ជាក់​ថា ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​មិន​​មែន​ជា​ភារកិច្ច​របស់​អង្គការ​តែ​ម្នាក់​ឯង​នោះ​ទេ​ តែ​ជា​ភារកិច្ច​របស់​ភាគី​ទាំង​៣​​​ នោះ​គឺ​រដ្ឋា​ភិបាល អ្នកនយោបាយ​ និងវិស័យ​ពាណិជ្ជ​កម្ម ធ្វើ​​ការ​រួម​គ្នា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ។​

ដើម្បី​បង្រ្កាប​អំពើ​ពុក​រលួយ​ អ្នក​ចូល​រួម​៧៥%​​ជឿ​ជាក់​ថា ​វិស័យ​ឯក​ជន​អាច​ដើរ​តួនាទី​សំខាន់​បំផុត​ ។ ​ចំណែកអ្នកចូលរួម​៩៣%​បាន​សម្តែង​ការ​ត្រៀមខ្លួន​រួចរាល់​ដើម្បីចូលរួម​​​​ចាត់​វិធាន​​​​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ស៊ី​សំណូក​ ។ ​អ្នក​ដែល​ពិត​ជា​ចង់​ចូល​រួម​នៅ​ក្នុង​វិធានការ​នេះ​បាន​កើន​ឡើង​ដល់ទៅ​៥១%​នៅ​ក្នុង​ឆ្នា​ំនេះ​ បើ​ធៀប​នឹង​១៤%​​កាល​ពី​ឆ្នាំ​២០១០ ៕​​