ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ខ្លាំង Man City រក​ឃើញ​ខ្សែការពារ​ជំនាន់​ថ្មី​ជំនួស​ដំណែង​ជើង​ខ្លាំង Vincent Kompany

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា Aymeric Laporte កំពុង​ក្លាយទៅជា​កីឡាករ​សំខាន់​នៅ​ខ្សែការពារ​របស់​ក្លិប​មេឃ​ខៀវ Manchester City…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា Aymeric Laporte កំពុង​ក្លាយទៅជា​កីឡាករ​សំខាន់​នៅ​ខ្សែការពារ​របស់​ក្លិប​មេឃ​ខៀវ Manchester City ដែល​អាច​នឹង​ស្នង​កីឡាករ​ជើង​ខ្លាំង Vincent Kompany ។

Laporte អាច​នឹង​មិន​ដូច Kompany ត្រង់​ថា រូបគេ​ប្រហែលជា​មិន​អាច​ក្លាយទៅជា​កីឡាករ​សំខាន់​របស់​ក្លិប អគ្គរដ្ឋទូត​សុ​ឆន្ទៈ អ្នក​ទស្សនវិជ្ជា និង​ជើង​ខ្លាំងពូកែ​គ្រប់សព្វ​នោះ​ទេ តែ​ការ​លេង​របស់​គេ គឺ​ពិតជា​អាច​បង្ហាញ​ថា វា​នឹង​កើត​មាន​ឡើង​នៅ​អនាគត ។

អ្នកគាំទ្រ​របស់ Man City មួយ​ចំនួន មាន​ច​ម្ង​ល់​ថា​ហេតុ​អ្វី​បានជា City ហ៊ាន​ជះ​លុយ​ដល់​ទៅ​៥៧​លាន​ផោន​ទៅ​លើ​ការ​យក Laporte ពី​ក្លិប Athletic Bilbao កាលពីដើម​ឆ្នាំ តែ​កីឡាករ​រូប​នេះ អាច​ឲ្យ​ការ​ជះ​លុយ​នេះ​មិន​គួរ​ឲ្យ​ស្តាយ​ទេ គេ​បាន​បង្ហាញ​ថ្វី​ជើង​ដ៏​ល្អ​នៅ​ពេល​ចូល​លេង​ជា​លើក​ដំបូង ។

កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​នេះ មិន​បាន​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​នៅ​ក្នុង​ការ​ប្រកួត World Cup នោះ​ទេ ដែល​ធ្វើ​ឲ្យ​រូបគេ​អាច​ចូល​ហ្វឹកហាត់​នៅ Man City បាន​ក្នុង​ខែកក្កដា ខណៈ​ដែល​មិត្ត​រួម​ក្រុម​ជា​ច្រើន​នៅ​ដេញ​តាម​ក្តី​ស្រមៃ​យក​ពាន World Cup ។ នេះ​អាច​ឲ្យ​គ្រូបង្វឹក លោក Guardiola មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​សម្រួច​យុទ្ធសាស្ត្រ និង​តាក់​ទិច ដល់​កីឡាករ​ខ្សែការពារ​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ