ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​​នៅ​​អឺរ៉ុ​ប​​​ស្លា.ប់​10​នាក់​​ មនុស្ស​ច្រើន​ពាន់​​គ្រួសារ​ជម្លៀស​ចេញ​

12 ឆ្នាំ មុន

​មនុស្ស​​យ៉ាង​តិច​​១០​នាក់​​បាន​ត្រូវ​​ស្លា.ប់​ ហើយ​មនុស្ស​​ជា​ច្រើន​នាក់​បាត់​ខ្លួន​​ គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ មិថុនា ក្រោយ​ទឹក​ជំនន់​​ដ៏​ធំ បណ្តាល​​មក​ពី​​ភ្លៀង​​ធ្លាក់​ខ្លាំង​​នៅ​អឺរ៉ុប​​កណ្តាល​ ដែល​នៅ​តំបន់​នោះ​​មនុស្ស​ជា​ច្រើន​ពាន់​គ្រួសារ​​ត្រូវ​ជម្លៀស​ចេញ​ ពិសេស​នៅ​អាល្លឺ​​ម៉ង់ ​សាធា​រណ​រដ្ឋ​​ឆេក និង​អូទ្រីស ។

​មនុស្ស​​យ៉ាង​តិច​​១០​នាក់​​បាន​ត្រូវ​​ស្លាប់​ ហើយ​មនុស្ស​​ជា​ច្រើន​នាក់​បាត់​ខ្លួន​​ គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ មិថុនា ក្រោយ​ទឹក​ជំនន់​​ដ៏​ធំ បណ្តាល​​មក​ពី​​ភ្លៀង​​ធ្លាក់​ខ្លាំង​​នៅ​អឺរ៉ុប​​កណ្តាល​ ដែល​នៅ​តំបន់​នោះ​​មនុស្ស​ជា​ច្រើន​ពាន់​គ្រួសារ​​ត្រូវ​ជម្លៀស​ចេញ​ ពិសេស​នៅ​អាល្លឺ​​ម៉ង់ ​សាធា​រណ​រដ្ឋ​​ឆេក និង​អូទ្រីស ។

នៅ​សាធារណ​រដ្ឋ​ឆេក ដែល​រដ្ឋា​ភិបាល​​ចេញ​ការ​ប្រកាស​​អាសន្ន​សម្រាប់​​តំបន់​​បូហែម BOHÊME ភាគ​ខាង​លិច​​ប្រទេស​ស្ទើរ​ទាំង​មូល​ មនុស្ស​៧​នាក់​ស្លាប់ ហើយ​ជាច្រើន​នាក់​ទៀត​បាត់​ខ្លួន ចំណែក​មនុស្ស​ប្រមាណ​ជា​​៨.០០០​នាក់​ត្រូវ​បង្ខំ​​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ។

នៅ​​ប្រទេស​​​អាល្លឺ​ម៉ង់​ កាល​ពី​​ថ្ងៃ​ទី​៣ មិថុនា ​សភាព​ការណ៍​ទឹកជំនន់​​នៅ​តែ​ធ្ងន់​ធ្ងរ​​នៅ​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​កើត​ប្រទេស ។ នៅ​ក្រុង PASSAU ​ជាប់​ព្រំដែន​​អូទ្រីស ដែល​ធ្លាប់​​ជួប​ប្រទះ​ទឹក​ជំនន់​ខ្លាំង​​កាលពី​ឆ្នាំ​២០០២ និង​ឆ្នាំ​១៩៥៤​​នោះ​ កង​ទ័ព​​ត្រូវ​បាន​​បញ្ជូន​​ទៅ​ដើម្បី​ជួយ​សង្គ្រោះ ។

នៅ​ប្រទេស​​​អូទ្រីស បុរស​​អាយុ​៥៨​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​២ មិថុនា ត្រូវ​បាន​រក​ឃើញ​​ស្លាប់​​ ធ្វើ​ឱ្យ​​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​ទឹក​ជំនន់​​នៅ​ប្រទេស​នេះ​ឡើង​ដល់​​២​នាក់ ហើយ​​​មនុស្ស​​ម្នាក់​ទៀត​​នៅ​តែ​បាត់​ខ្លួន ។​ ប្រជា​ជន​​ជា​ច្រើន​រយ​នាក់​នៃ​តំបន់​ SALZBOURG ត្រូវ​​បាន​ជម្លៀស​ចេញ​​រួ​ច​​ហើយ ។

កង​ទ័ព​ត្រូវ​​បាន​កេណ្ឌ​​ប្រមូល​​ដើម្បី​ជួយ​សង្គ្រោះ​​ និង​​តស៊ូ​ទប់​​ទល់​​​​ទឹក​​ឡើង​ខ្ពស់ ។ យោង​តាម​​អាជ្ញា​ធរ​​ថា ទន្លេ​ DANUBE និង​​ទន្លេ​ INN អាច​​មាន​កម្រិត​ទឹក​ស្មើ​ ឬ​លើស​កម្រិត​​ទឹក​កាល​ពី​ឆ្នាំ​២០០២​ ពេល​ទឹក​​ជំនន់​​នៅ​ទីនោះ​​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​​ដល់​ទៅ​ប្រមាណ​ជា​៧,៥​​ពាន់​លាន​អឺរ៉ូ ។ទឹក​ជំនន់​​បណ្តាល​ឱ្យ​​មនុស្ស​​ម្នាក់​ស្លាប់​​នៅ​ស្វ៊ីស​ផង​ដែរ ។ នៅ​ហុង​គ្រី អភិបាល​ក្រុង​​ប៊ូ​ដា​ប៉េស កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ​ក៏​បាន​ចេញ​ការ​ប្រកាស​អាសន្ន​​ទឹក​ជំនន់​ដែរ ៕