ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេតទែល បន្លុយ​​ពាក្យ​ពីការ​ចាក​ចេញពី​​ហ្វម មូឡា​វ័ន

12 ឆ្នាំ មុន

សេបា​ស្ទៀន វេត​ទែល ​បាន​និយាយ​នៅ​ក្នុងសប្តាហ៍​នេះថា ​ខ្លួន​ប្រហែល​ជានឹង​​​ចាក​ចេញ​ពី​ហ្វម​មូឡា​វ័ន ​ក្នុងរយៈ​ពេល​៥​ឆ្នាំ​ខាងមុខ​​។ ការបញ្ជាក់​ពីគោល​ជំហរ​របស់​ខ្លួន​នេះ បាន​កើត​មាន​ខណៈ​រូបគេ​ឆ្លើយ​​ទៅ​នឹង​សំណួរ​របស់​កា​សែត​​អាល្លឺម៉ង់ Welt Am Sonntag ដែល​​​បាន​សួរ​ថា ​តើ​ពេល​ណា​រូបគេ​ចាក​ចេញ​ពីក្រុម Red Bull ។

ស្ថិតក្នុង​វ័យ​២៥​ឆ្នាំ ​ម្ចាស់​ជើង​ឯក​ពិភព​លោក​រូប​នេះ​​និយាយ​​​ថា ៖​«​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេនៅពេល​នេះ ។ ​ប៉ុន្តែ​រយៈ​ពេល​​៥​ឆ្នាំ​ទៀត ខ្ញុំ​​ប្រហែល​ជា​លែង​បើ​ក​បរ​ទៀត​ហើយ ដ្បិត​ដល់​ពេល​នោះ​​ចំណង់​របស់​ខ្ញុំ​នឹង​​អស់ ។ ​មនុស្ស​​គ្រប់រូប​តែង​វិវត្ត​​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ពេល​វេលា ​»។

កាលពី​ពេលថ្មីៗ​នេះ ​ក្រុម Red Bull បាន​ប្រកាស​ជាផ្លូវការថា ​កុង​ត្រា​​របស់​​វេត​ទែល​​ជា​មួយ​ខ្លួន​នឹង​ត្រូវ​បញ្ចប់​​នៅ​ដំណាច់​ឆ្នាំ​២០១​៤ តែ​ក្រុម​នេះ​មាន​ជំនឿ​ចិត្ត​ថា ​វេត​ទែល​នឹង​បន្ត​កុង​​ត្រា​១​ឆ្នាំ​បន្ថែម​ទៀត ៕