ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ា ប៉ួវ៉ា ឈាន​ចូល​ដល់​វគ្គ​ 1/4 ផ្តាច់​ព្រ័ត្រ French Open​

12 ឆ្នាំ មុន

កីឡា​ការិនី​ការពារ​ជើង​ឯក​ម៉ារី​យ៉ា ​សារ៉ាប៉ូ​វ៉ា ​បាន​ឈាន​ចូល​ដល់​វគ្គ១/៤ ផ្តាច់​ព្រ័ត្រ ​ប្រកួត​​វាយ​កូន​បាល់​ក្រប​​ខ័ណ្ឌ​ធំ​ French Open ហើយ​ខណៈ​កាលពី​​ថ្ងៃ​​​ទី៣ មីនា នាង​បាន​យក​​ឈ្នះ​កីឡា​ការិនី​អាមេរិក Sloane Stephens ក្នុង​​ ​លទ្ធ​ផល​​ ៦-៤ និង​៦-៣។

ជ័យ​​ជម្នះ​របស់​កីឡាការិនី​រុស្ស៊ី​រូប​នេះ​បាន​កើត​មាន​ក្រោយ​ពីការ​ប្រឹង​ប្រែង​អស់​ពេល​១​ម៉ោង​និង​២៩​នាទី ។ នៅវគ្គ​បន្ទាប់​សារ៉ា ប៉ូវ៉ា ​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡា​ការិនី​ស៊ែរ​ប៊ី ជេ​លីណា ​ជែន​កូវិច​ ដែល​បាន​យក​ឈ្នះ​កីឡាការិនី​​​អាមេរិក​ Jamie Hampton ក្នុង​លទ្ធផល​៦-០ និង​៦-២ ។ ឯ​នាង​វិច​តូ​រី​យ៉ា​អាហ្សា​រេន​កា​ក៏​បាន​​ឡើង​ទៅដល​់​វគ្គ​១/៤​ផ្តាច​់ព្រ័ត្រ​ផងដែរ ក្រោយ​ពី​ឈ្នះ​កីឡាការិនី​អីុតាលី​ Francesca Schiavone ក្នុង​លទ្ធ​ផល ៦-៣ និង​៦-០ ។ ជើង​ឯក​​ក្រប​ខ័ណ្ឌAustralian Open ជាតិ​បេឡា​រុស រូប​នេះ​ប្រើ​ពេល​អស់​៧១​នាទី ​៕