ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើធម៌ក្ដៅ​បង្រ្កាបឈ្មួញ​​ដឹកឈើប្រណីត​ ខុស​ច្បាប់

12 ឆ្នាំ មុន

រតនគិរី​៖ ក្រោមការបញ្ជាផ្ទាល់​របស់​លោកវង់​ សុក្រសេរី​ នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្ត ឱ្យ​ដឹកនាំ​កម្លាំង​ពួន​ស្ទាក់ចាំ​ចាប់​ឈ្មួញ​លួច​ដឹកឈើប្រណីត​ខុសច្បាប់​ ដែលការពួន​ស្ទាក់​​នេះ ធ្វើឡើង​តាំង​ពី​វេលាម៉ោង​១០យប់​ ថ្ងៃទី​៣ មិថុនា​ ២០១៣​ នៅ​ស្រុក​អូរជុំ ហើយ​រហូត​មកទល់​ម៉ោង​៩និ​ង​៣០នាទី​ព្រឹក​ថ្ងៃទី​ ៤ មិថុនា​ ២០១៣នេះ​

រតនគិរី​៖ ក្រោមការបញ្ជាផ្ទាល់​របស់​លោកវង់​ សុក្រសេរី​ នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្ត ឱ្យ​ដឹកនាំ​កម្លាំង​ពួន​ស្ទាក់ចាំ​ចាប់​ឈ្មួញ​លួច​ដឹកឈើប្រណីត​ខុសច្បាប់​ ដែលការពួន​ស្ទាក់​​នេះ ធ្វើឡើង​តាំង​ពី​វេលាម៉ោង​១០យប់​ ថ្ងៃទី​៣ មិថុនា​ ២០១៣​ នៅ​ស្រុក​អូរជុំ ហើយ​រហូត​មកទល់​ម៉ោង​៩និ​ង​៣០នាទី​ព្រឹក​ថ្ងៃទី​ ៤ មិថុនា​ ២០១៣នេះ​ កម្លាំង​ចាប់ឃាត់​​​រថយន្ត​​ដឹកឈើប្រ​ណីត​ ប្រភេទធ្នង់់​ បាន​មួយ​គ្រឿង​ តែមិន​ទាន់ដឹង​ពីចំនួនឈើនោះទេ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ រថយន្ត​ដឹកឈើ​ខុសច្បាប់ទាំង​នោះតែង​តែ​លួច​ដឹក​ឈើប្រណីត​តាម​ច្រក​របៀ​ង​ចម្ងាយ​១០០ម៉ែត្រ​ពី​ច្រក​អន្តរ​ជាតិ​អូរយ៉ាដាវ​ គឺ​តាមផ្លូវ​បត់ស្ដាំ​ខាង​ក្រោយ​កាស៊ី​ណូ​​ ទ្រី​ភាព​​ហើយ​ច្រក​ទាំង​២​នេះ​ជាច្រក​ដែលគេកំពុង​​ពេញ​និយម​ដឹក​នាពេល​បច្ចុប្បន្ន ដោយ​ឈ្មួញទាំង​នោះខ្លះ​បានលួច​លក់​ឈើ​​​ប្រណីត​ៗ ទៅ​ឱ្យ​រោង​ចក្រ​សិប្បកម្ម​នៅក្នុង​ខេត្ត​ផង​ដែរ​។ ប្រភពបន្ត​ថា​ ឈើដែលពួកឈ្មួញ​លួច​ដឹក​​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណាម​ និង​​ធ្វើការដោះដូរគ្នាជាមួយ​​ឈ្មួញ​វៀត​ណាម​​នៅចំណុច​.ស​ ដែល​ឈ្មូញ​ខ្មែរ​ដឹកតាមរយៈ​រថយន្ត​ ប្រភេទ​កាមរី​ អាស្វិត​ អាហើម ឡិក​ស៊ីស​ជាដើម ហើយ​ឈ្មួញ​វៀតណាម​​​​​មាន​ម៉ូតូ​​​ចំនួន ១០គ្រឿង​រង​ចាំ​ដឹកបន្ត៕​