ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​មូលដ្ឋាន​ ៖ មិន​មាន​​យន្តហោះ​​​ធ្លាក់​នៅ​​ម្តុំ​វារីអគ្គិសនី​​កំចាយ​ទឹក​ឈូទេ

12 ឆ្នាំ មុន

​ខេត្តកំពត ៖ តាមប្រភព​ព័ត៌​​មាន​ពីបណ្តាញ​​ផ្សេងៗ​​ឱ្យ​ដឹងជំហាន​​ដំបូងថា មានយន្តហោះ​ធុនតូចមួយ​ (ស្លាប​កាត់) បន្ទាបខ្លួន​ជ្រុល​​ធ្លាក់​នៅ​ម្តុំ​វារី​អគ្គិ​សនី​​កំចាយ​​ទឹកឈូ ស្ថិត​ក្នុង​ភូមិស្នំប្រាំពីរ ឃុំម៉ាក់​ប្រាំង ស្រុកទឹក​ឈូ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​​ម៉ោង​​៩និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៤ មិថុនា ២០១៣ ។

តាមប្រភព​ព័ត៌មាន​​ពីប្រជារាស្ត្រ​​ដែល​រស់​នៅម្តុំ​វារីអគ្គិសនី​​​កំចាយ​ទឹក​ឈូ បាន​ឱ្យ​ដឹងថា ​មុនដំបូង​គេឃើញយន្ត​ហោះ​ប្រភេទ​ស្លាប​កាត់​ប្រហែល​ជា​របស់ទ័ព​អាកាស​បាន​ហោះ​បន្ទាប​ខ្លួន​ឆាប​​ឆែល​​លើខ្នងទំនប់ និង​លើ​ផ្ទៃទឹក​ ហើយធ្វើដំណើរ​តាម​ខ្សែ​ខ្នង​ទំនប់​​​តម្រង់​ភ្នំ​ធំមួយដែល​មើល​ទៅ​ឃើញ​​ហាក់​ទាបទៅៗ រួចហើយ​ក៏បាំង​ភ្នំបាត់​តែម្តង… មនុស្ស​ម្នា​ឡើង​កាប់​អុស និងអ្នក​ភូមិ​មើល​ឃើញដូច​នេះ ក៏ចាត់ថា យន្ត​ហោះ​នោះធ្លាក់​  ហើយ​បណ្តាល​ឱ្យ​ផ្អើល​តៗគ្នា​​តែម្តង​ទៅ ។

តាមការស៊ើបសួរ​ដល់មន្ត្រី​​ប៉ូលិស​មូលដ្ឋាន​មានទាំង​​មេប៉ុស្តិ៍​ និង​អធិការ​បាន​​​ឱ្យដឹងថា ​មិន​​មានយន្តហោះ​ណាធ្លាក់​​ទេ… ប៉ុន្តែ​មានយន្ត​ហោះ​ធុនតូចមួយ​បើក​ឆ្វែល​តាម​ទំនប់​វារី​អគ្គិសនី​កំចាយ​ទឹកឈូមែន  វាគ្រាន់តែ​បន្ទាប​ខ្លួនកៀកៗព្រឹក្សព្រៃ​ប៉ុណ្ណោះ មិនធ្លាក់​ទេ… ហើយយន្ត​ហោះ​នោះក៏​​ហោះ​​ទៅ​បាត់​ទៅ ៕