ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ និង​​ប្រជាពល​រដ្ឋ​ស្នើសុំ​ឱ្យ​ជួស​ជុល​កន្លែង​​លិចដក់​ទឹកមុខ​​ផ្សារ​ក​អណ្តើក

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ភ្លៀងធ្លាក់​ជាបន្ត​បន្ទាប់​​ដែលធ្វើ​ឱ្យ​នៅ​លើ​ផ្លូវ​ជាតិលេខ១​​ នៅ​ចំណុច​មុខ​ផ្សារកអណ្តើកព្រឹក​ថ្ងៃទី​៤ មិថុនា នេះ ​​ត្រូវ​បាន​​ជន់លិចដក់ទឹក​រាល់ថ្ងៃ ដែលធ្វើ​​ឱ្យក្រុម​អាជី​វ​​ករ និង​​ប្រជា​ពលរដ្ឋ​​នៅ​ផ្សារ​កអណ្តើក​នេះរអ៊ូរទាំ​ថា ទឹក​លិច​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​សារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​​ចេញ ​និង​​មិន​ឃើញ​អើពើសោះ ដូច្នេះពួកគាត់ស្នើសុំឱ្យ​អាជ្ញា​ធរ​មូលដ្ឋានជួយ​ត្រួតពិនិត្យ និង

ខេត្តព្រៃវែង ៖ ភ្លៀងធ្លាក់​ជាបន្ត​បន្ទាប់​​ដែលធ្វើ​ឱ្យ​នៅ​លើ​ផ្លូវ​ជាតិលេខ១​​ នៅ​ចំណុច​មុខ​ផ្សារកអណ្តើកព្រឹក​ថ្ងៃទី​៤ មិថុនា នេះ ​​ត្រូវ​បាន​​លិចដក់ទឹក​រាល់ថ្ងៃ ដែលធ្វើ​​ឱ្យក្រុម​អាជី​វ​​ករ និង​​ប្រជា​ពលរដ្ឋ​​នៅ​ផ្សារ​កអណ្តើក​នេះរអ៊ូរទាំ​ថា ទឹក​លិច​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​សារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​​ចេញ ​និង​​មិន​ឃើញ​អើពើសោះ ដូច្នេះពួកគាត់ស្នើសុំឱ្យ​អាជ្ញា​ធរ​មូលដ្ឋានជួយ​ត្រួតពិនិត្យ និង​ពួក​គាត់ព្រម​ចូលរួម​បដិភាគ​ខ្លះ​សម្រាប់​ធ្វើ​ការ​ជួស​ជុល​នៅ​កន្លែង​ដែល​ទឹកលិចដក់នេះ ។

បើ​តាមប្រភពពី​លោក​ចាន់ រ៉ាន់ អភិបាល​ស្រុក​កំពង់ត្របែក​បាន​ឱ្យដឹង​ថា ស្រុក​មាន​គម្រោង​ធ្វើ​ប្រព័ន្ធលូ​​ក្នុង​​ខែ​នេះ​ហើយ ដែល​គម្រោង​​នេះ​ត្រូវ​ធ្វើលូ​​ដែលមាន​បណ្តោយ​១២០០ម៉ែត្រ មុខ​កាត់​១ម៉ែត្រ ​វាស់​ចេញពីទ្រូង​​ថ្នល់​មក​ខាងចិញ្ចើម​៩ម៉ែត្រ ។​ លោក​ក៏​​បាន​បន្ថែម​ថា សុំ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​មានការបារម្ភ​ទៀត ហើយ​ក៏​មិន​បាច់​ចូលរួម​បដិភាគអ្វីទេ គ្រាន់តែ​សុំឱ្យ​ជួយ​សហការ​ជាមួយ​​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ហើយ ៕