ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគំតន្ដ្រី​លើក​ទី3និង​ពិព័រណ៍​សិល្បៈ​គំនូរ​នៃ​សាលា​តូរ្យ​តន្ដ្រី​ស៊ីម​ហ្វូនី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សាលា​តូរ្យ​តន្ដ្រី​ស៊ីមហ្វូនី​បាន​រៀប​ចំ​ការ​ប្រគំតន្ដ្រី​ជា​លើក​ទី​៣​ និង​ពិព័រណ៍​សិល្បៈ​គំនូរ​នៃ​សិស្ស​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២​ មិថុនា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់​តាល់​ ក្រោម​វត្ដ​មាន​របស់​លោក​សោម​​​ សុគន្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ កញ្ញា​ Sharon I-hsuan Chang នាយិកា​សាលា​ និង​លោកស្រី​ Rachel Hiskins គ្រូ​បង្រៀន​ផ្នែក​

រាជធានីភ្នំពេញ ៖​ សាលា​តូរ្យ​តន្ដ្រី​ស៊ីមហ្វូនី​បាន​រៀប​ចំ​ការ​ប្រគំតន្ដ្រី​ជា​លើក​ទី​៣​ និង​ពិព័រណ៍​សិល្បៈ​គំនូរ​នៃ​សិស្ស​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២​ មិថុនា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់​តាល់​ ក្រោម​វត្ដ​មាន​របស់​លោក​សោម​​​ សុគន្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ កញ្ញា​ Sharon I-hsuan Chang នាយិកា​សាលា​ និង​លោកស្រី​ Rachel Hiskins គ្រូ​បង្រៀន​ផ្នែក​សិល្បៈ​គំនូរ​ ។​

កម្មវិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​ជាង​៣​ម៉ោង​នេះ​គឺ​មាន​ការ​ប្រគំតន្ដ្រី​បែប​ក្លាស៊ិក​ ដោយ​ប្រើ​ឧបករណ៍​ព្យ៉ាណូ​ សូឡូ​ ព្យ៉ាណូ​ដៃ​បួន​ វីយូឡុង​ ឆេឡូ​ និង​ព្យ៉ាណូលក្ខណៈ​ជា​ក្រុម​ ។​ ការ​ប្រគំតន្ដ្រី​បែប​ទាន់​សម័យ​​​​ ដោយ​លេង​ព្យ៉ាណូ ហ្គីតា​អេឡិច​ត្រូនិក​ ហ្គីតា​បាស​ ស្គរ​ និង​យូកូ​លីលី​ ។​ការ​ប្រគល់វិញ្ញាបនបត្រ​ដល់​សិស្ស​បាន​ធ្វើ​ឡើង​នា​ឱ​កាស​នោះ​ ។​

លោក​សោម​ សុគន្ធ​ មាន​ប្រសាសន៍​ថា​ ក្រោយ​សង្គ្រាម​រាប់​ទសវត្សរ៍​ និង​ដោយ​សារ​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល​​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​​ សន្ដិភាព​ពេញ​លេញ​កំពុង​តែ​ផ្ដល់​នូវ​ផ្លែ​ផ្កា​លើ​គ្រប់​វិស័យ​ ជាអាទិ​ សាលា​តូរ្យ​តន្ដ្រី​ស៊ីម​ហ្វូនី​បាន​ចាប់​បើក​ដំណើរ​ការ​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១០​ ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តូរ្យ​តន្ដ្រី​ឯក​ជន​ដំបូង​បង្អស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​មាន​ការ​គាំ​ទ្រ​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ។​

សាលា​ស៊ីម​ហ្វូនី​បាន​អនុវត្ដ​កម្ម​វិធី​តាម​បែប​បទ​មហាវិទ្យា​ល័យ​តូរ្យ​តន្ដ្រី​ Trinity Guildhall នៃ​ចក្រ​ភព​អង់គ្លេស​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ជួយ​ជ្រោមជ្រែង​សហការ​ពី​មហា​វិទ្យា​ល័យ​តូរ្យ​តន្ដ្រី​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ។​ ជា​លទ្ធផល​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការ​គាំ​ទ្រ​ពី​មាតា​បិតា​ ក៏​ដូច​ជា​សិស្សា​នុសិស្ស​ដោយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ឧបករណ៍​តន្ដ្រី​ និង​សិល្បៈ​គំនូរ​កើន​ឡើង​គួ​រឱ្យ​កត់​សម្គាល់​ ។​ គួបផ្សំ​សកម្មភាព​របស់​សាលា​ដែល​ខិត​ខំបង្កើត​ព្រឹត្ដិការណ៍​ជា​បន្ដ​បន្ទាប់​ ដូច​ជា​ការ​ប្រគំតន្ដ្រី​​ សិក្ខា​សាលា​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមតន្ដ្រី​ម​ក​ពី​បរទេស​ និង​សាកលវិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ​​ក្នុង​គោល​បំណង​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដ៏ប៉ិន​ប្រសប់​ពី​គ្នា​ទៅវិញ​ទៅមក​ គឺ​ជា​ការ​ចាំបាច់​ដែល​សាលា​គួរ​តែ​យក​ចិត្ដ​ទុក​ដាក់​ធ្វើ​ជា​ប្រចាំ​ ។​ ទាំង​នេះ​គឺ​ជា​ឱ​កាស​សិក្សា​ស្វែង​យល់​ធ្វើ​ឱ្យ​សតិ​ និង​បញ្ញា​ស្មារតី​របស់​បុត្រ​ធីតា​កាន់​តែ​រឹង​ប៉ឹង​​ និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​​ ។​

លោក​រដ្ឋលេខាធិការ​បាន​សម្ដែង​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ សិស្ស​ដែល​ខិតខំ​រៀន​នៅ​ក្នុង​សាលា​តូរ្យ​តន្ដ្រី​នេះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​ទេព​កោសល្យ​ជំនាញ​ពិត​ប្រាកដ​ក្នុង​ការ​រួម​ចំណែក​លើក​ស្ទួយ​សិល្បៈ​តូរ្យ​តន្ដ្រី​​ និង​គំនូរ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​ ។​ ក្នុង​នាម​ក្រសួង​ លោក​សម្ដែង​ការ​លើក​ទឹក​ចិត្ដ​ឱ្យ​សាលា​ខិត​ខំ​ពង្រីក​ការ​ផ្សព្វផ្សាយ​តម្លៃ​នៃ​ការ​អប់រំ​ពីតន្ដ្រី​​ និង​សិល្បៈ​គំនូរ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ កាន់​តែ​ទូលំទូលាយ​ ត្រឹម​ត្រូវ​តាម​ស្ដង់​ដា​អន្ដរជាតិ​ដល់​ក្មេង​កម្ពុជា​ជំនាន់​ក្រោយ​​ និង​ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​គ្រួសារ​​ និង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ។​

យោង​តាម​របាយការណ៍​សាលា​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ​ សាលា​តូរ្យ​តន្ដ្រី​ស៊ីម​ហ្វូនី​បាន​រៀប​ចំ​សកម្មភាព​ជា​បន្ដ​បន្ទាប់​ដូច​ជា​ នៅ​ឆ្នាំ​២០១១ សាលា​បាន​បង្កើត​នូវ​ការ​ប្រគំ​តន្ដ្រី​ដែល​សម្ដែង​រួម​គ្នា​ដោយ​ក្រុម​តន្ដ្រី​មក​ពី​តៃ​វ៉ាន់​ Rueifang Youth Symphony Orchestra​ជា​មួយ​នឹង​សាលា​ស៊ីមហ្វូនី​ ។​ នៅ​ឆ្នាំ​ដដែល​សាលា​បានរៀប​ចំ​សិក្ខា​សាលា​ជា​បន្ដ​បន្ទាប់​ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​តន្ដ្រី​មក​ពី​ហុងកុង​ តៃ​វ៉ាន់​​ អាមេរិក​ សាកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ និង​សាលា​ស៊ីមហ្វូនី​ ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏​ប៉ិន​ប្រសប់​របស់​ពួក​គេ​ទៅវិញ​ទៅ​មក​ ។​

ក្នុង​ឆ្នាំ​២០១២​ សាលា​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រឡង​ជ្រើស​រើស​ចំណាត់​ថ្នាក់​ដែល​បាន​ទទួល​ស្គាល់​ដោយ​នាយក​ដ្ឋាន​ផ្នែក​តន្ដ្រី​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ។​ នៅ​ឆ្នាំ​២០១៣​ សាលា​បាន​ចាប់​ផ្ដើម​បើក​វគ្គ​សិក្សា​ផ្នែក​សិល្បៈ​គំនូរ​ដោយ​មាន​គ្រូ​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​មក​ពី​ចក្រ​ភព​អង់គ្លេស​ និង​អូស្រ្ដាលី​ ដើម្បី​ជំរុញ​ដល់​កុមារ​កម្ពុជា​​ឱ្យ​បង្កើន​ការ​គិត​ ការ​ច្នៃ​ប្រឌិត​ខ្ពស់​ក៏​ដូច​ជា​ការ​បង្កើត​គំនិត​ថ្មី​ៗ​ ៕​