ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ស្នើ​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម រដ្ឋ​សភា​នឹង​ប្រជុំ​ពិភាក្សា​អនុ​ម័ត​នៅ​ថ្ងៃ​ទី7​មិថុនា​ខាង​មុខ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​​រដ្ឋ​​សភា​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ ដឹក​នាំ​ដោយ​សម្តេច​​​អគ្គ​​មហា​ពញា​​ចក្រី​​ហេង ​សំរិន ​​នឹង​បើក​​សម័យ​ប្រជុំ​វិសាមញ្ញ​​​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​​ច្បាប់​ស្តីពី​«​ការ​ប្រឆាំង​​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កា​​ល​នៃ​កម្ពុជា ប្រជា​ធិប​តេយ្យ​​» ។ ច្បាប់​នេះ​​ដែល​​មាន​​១​ជំពូក​និង​៥​មាត្រា​ នឹង​ត្រូវ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​លើក​​យក​មក​ប្រជុំ​​ពិភាក្សា​​ជា​លើក​ទី​២ ​នៅ​​​ថ្ងៃ​ទី​៥ មិថុនា ​​ខាងមុខ​ 

រាជ​ធានី​ភ្នំពេញ ​៖ ​​រដ្ឋ​​សភា​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ ដឹក​នាំ​ដោយ​សម្តេច​​​អគ្គ​​មហា​ពញា​​ចក្រី​​ហេង ​សំរិន ​​នឹង​បើក​​សម័យ​ប្រជុំ​វិសាមញ្ញ​​​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​​ច្បាប់​ស្តីពី​«​ការ​ប្រឆាំង​​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កា​​ល​នៃ​កម្ពុជា ប្រជា​ធិប​តេយ្យ​​» ។ ច្បាប់​នេះ​​ដែល​​មាន​​១​ជំពូក​និង​៥​មាត្រា​ នឹង​ត្រូវ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ​លើក​​យក​មក​ប្រជុំ​​ពិភាក្សា​​ជា​លើក​ទី​២ ​នៅ​​​ថ្ងៃ​ទី​៥ មិថុនា ​​ខាងមុខ​ មុន​​​ដាក់​ចូល​ក្នុង​​​​​​កិច្ច​​ប្រជុំ​វិសា​​មញ្ញា​​រដ្ឋសភា​​ពេញ​អង្គ​ដែល​គ្រោង​​​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ​។

សេក​ក្តី​ស្នើ​ច្បាប់​នេះ​ ធ្លាប់​ត្រូវ​បាន​គណៈ​​កម្មាធិការ​​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​​​ប្រជុំ​ពិភាក្សា​ម្តង​រួច​​មកហើយ​ កាលពី​ថ្ងៃ​ទី​៣១ ឧសភា ​​ក្រោម​អធិបតី​ភាព​សម្តេច​​​​ពញា​ចក្រី​​ហេង សំរិន ប្រធាន​រដ្ឋ​សភា ​។ ​មន្ត្រី​នៃ​គណៈ​​​កម្ម​​ការ​​កិច្ច​ការ​បរ​ទេស​ សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនា​ការ ​និង​ព័ត៌​មាន​​ និង​ជា​សមា​ជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ​មិថុនា​ ថា​ បន្ទាប់​ពីកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​កន្លង​ទៅ ​​កាលពី​សប្តាហ៍​​មុន គឺ​បាន​ប្រគល់​ភារ​កិច្ច​​រៀប​ចំ​ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​ច្បាប់​​នេះ​ឱ្យ​ទៅ​គណៈ​កម្ម​​ការ​នីតិ​កម្ម​​​​រដ្ឋ​សភា ដើម្បី​រៀប​ចំ​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សម្រេច ។

បើសិន​ជា​គណៈ​កម្មាធិការ​​អចិ​ន្ត្រៃយ៍​​សម្រេច ​នឹង​ដាក់​ចូល​ក្នុង​សម័យ​​ប្រជុំ​​​សភា​​​ពេញ​អង្គ​ជា​​វិសាមញ្ញ​នៅ​ថ្ងៃ​សុក្រ​ទី​៧ មិថុនា ។ ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នេះ​​ បាន​កំណត់​ដាក់​ទោស​​លើ​ជន​ណា​ដែល​មិន​ទទួល​ស្គាល់​រប​ប​ខ្មែរ​ក្រហម​ ថាមាន​ការ​ធ្វើ​​ទារុណ​​កម្ម​​ និងការសម្លាប់​​មនុស្ស​ជិត​២​លាន​នាក់ ដោយ​ត្រូវ​ផ្ត​ទ្ទា​ទោស ដាក់​ពន្ធ​នាគារ​​ពី​​៦​​ខែ​ទៅ​២​ឆ្នាំ ​និង ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​​​​​ទៅ​៤​លាន​រៀល ។ សេចក្តី​​ស្នើ​ច្បាប់​នេះ​ បាន​​ព្រាង​ឡើង​​​​​ក្រោយ​ពី​ប្រធាន​​​ស្តី​ទី​បក្ស​ប្រឆាំង​គឺលោកកឹម សុខា​ ត្រូវ​បាន​គេ​អះ​អាង​​ថាមិន​ទទួល​ស្គាល់​​មន្ទីរ​ស​២១​របស់​ខ្មែរ​​ក្រហម​​ ហើយ​​ត្រូវ​បាន​​​អតីត​អ្នក​​​រង​គ្រោះ​​​​ក្នុង​មន្ទីរ​​ឃុំ​ឃាំង​នេះគឺ​​លោក ​ជុំ ម៉ី អាយុ​៨៣ឆ្នាំ​ និង​លោក​ប៊ូ ម៉េង អាយុ​៧២​​ឆ្នាំ ​​ទាម​ទារ​​ឱ្យសុំ​ទោស​​ជា​សាធារណ​ៈ ​។

​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន ​ទទួល​ស្គាល់ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈ​​កាល​នៃកម្ពុជា​ប្រជាធិបេតយ្យ​ ត្រូវបាន​សម្រេច​ជា​ផ្លូវ​ការ​ហើយ​នឹង​ត្រៀមដាក់​សេ​ច​ក្តី ​ស្នើ​ច្បាប់នោះ​ចូលក្នុង​សម័យប្រជុំ​វិសាមញ្ញរ​ដ្ឋ​សភា​ក្នុងពេល​ខាងមុខ ។ ​សេចក្តី​ប្រកាសបាន​ឲ្យដឹង​ថា គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​​រដ្ឋ​សសភា​បាន​​ពិនិត្យ​ពិភាក្សា​លើ​របៀប​វារៈ​​ពិនិត្យ​លើសំណើ​​អនុម័ត​ច្បាប់លើ​សេច​ក្តី​ព្រាងច្បា​ប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្តឡើង​ក្នុងរយៈ​កាល​នៃ​​កម្ពុជា​ប្រជា​ធិបេត​យ្យ ។

ក្រោ​យ​ពីពិនិត្យ​ និងពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ គណៈ​កម្មាធិការ​អចិ​ន្ត្រៃយ៍​រដ្ឋ​ស​ភា​​បាន​ឯក​ភាព​ប្រគល់​សេច​ក្តីព្រាងច្បាប់​ស្តី​ពីការ​ប្រឆាំង​ការមិន​ទទួល​ស្គាល់ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុងរយៈ​កាល​​នៃកម្ពុជា​ប្រជា​ធិប​​តេយ្យជូន​គណៈ​កម្មកា​រនីតិកម្ម ​និង​យុត្តិ​ធម៌​ពិនិត្យ​សិក្សា ។ ច្បាប់ដែល​ផ្តន្ទាទោស​លើអ្នក​មិនទទួល​ស្គាល់​របប​ប្រល័យព​ូជ​សាសន៍​ខ្មែរ​ក្រហម​នោះ ​គឺ​មាន​៥មាត្រា បានចែងផ​្តន្ទាទោស​ពី៦ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី​១​លាន​រៀល​ទៅ​៤ លាន​រៀល ។ ​ចំពោះ​អ្នកដែល​មិន​រាង​ចាល​ អាច​ត្រូវ​ផ្តន្ទាទោស​ចូលក្នុង​ក្រមព្រហ្ម​ទណ្ឌ​ហើយ​ពិន័យ​​ជា​ប្រាក់ពី៥០​លានរៀល​ទៅ៥០០​លាន​រៀល ។

សូមរំលឹក​ថា សេចក្តី​ស្នើច្បាប់​ស្តី​ពី​ការ​ប្រឆាំង​​​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុងរយៈ​កាលនៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ត្រូវ​បាន​សមា​ជិក​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៩០​រូប​តាក់​តែង​ឡើង​បន្ទាប់​ពី​សម្តេច​​តេជោ​​ ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រី​​​បាន ​ប្រកាស​អំពាវនាវ​ឲ្យមាន​ច្បាប់ថ្មី​នោះកាល​ពីថ្ងៃ​ចន្ទ​​​ទី២៧ ឧសភា ​កន្លង​មក ។ ចុង​ក្រោយ​នេះ សមា​ជិក​រដ្ឋ​សភា៤៦រូប បាន​ស្នើសុំឲ្យ​សម្តេ​ច​ប្រធាន​រដ្ឋ​សភា​ បើ​ក​សម័យ​ប្រជុំ​វិសាមញ្ញ​ស្របទៅ​តាម​មាត្រា​៨៣​នៃរដ្ឋ​ធម្ម​នុញ្ញ​ដើម្ប​ីអនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​នោះ ។

​មាត្រា៨៣​នៃរដ្ឋ​ធម្មនុញ្ញ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​ថា ​រដ្ឋសភា​ប្រជុំ​សា​មញ្ញពី​រ​​ដង ​ក្នុង​មួយ​ឆ្នាំ​ ។ សម័យ​ប្រជុំនីមួយៗ​មាន​ថិរ​វេលា​យ៉ាង​តិច​បីខែ ។ បើ​មាន​សំណូមពរ​ពី​​ព្រះមហា​ក្សត្រ ឬសេចក្តី​ស្នើសុំ​ពីនាយក​រដ្ឋមន្ត្រី ឬ​ពី​សមា​ជិក​រដ្ឋស​ភា​ចំនួន​មួយភាគ​បីយ៉ាង​តិច​ គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​រដ្ឋសភា​កោះប្រជុំ​រដ្ឋសភា​វិសាមញ្ញ​ ។ ក្នុង​ករណី​​នេះ​ របៀប​វារៈ​​​ជាក់​លាក់​នៃ​សម័យ​ប្រជុំជា​វិសាមញ្ញ​ត្រូវ​ផ្សាយ​ដល់​ប្រជា​រាស្ត្រ​មួយថ្ងៃមុន​នឹង​ថ្ងៃ​កំណត់​ប្រជុំ ៕