ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​សំណង់​លើកដែក​​សរសៃតូច​ទៅប៉ះនឹង​​ខ្សែភ្លើង​​ឆក់

12 ឆ្នាំ មុន

ក្រុងបាត់ដំបង ៖ ជាង​​សំណង់​ម្នាក់​​ត្រូវបាន​​​ឆក់​ខ្សែ​ភ្លើង​ ខណៈគាត់​កំពុង​លើកដែក​សរសៃ​​តូចៗ​​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ ក៏បណ្តាល​​ឱ្យ​​ឆក់​ភ្លាមៗ​នៅ​នឹង​កន្លែង​​ កាលពី​វេលាម៉ោង​៧ និង​៣០​នាទីព្រឹក​​ថ្ងៃទី​៤ មិថុនា ២០១៣ ស្ថិតក្នុង​​ភូមិ​១៣ មករា សង្កាត់​ព្រៃ​ព្រះស្តេច ក្រុង​បាត់​​ដំបង ​។

សមត្ថកិច្ច​បាន​​ឱ្យ​ដឹងថា ជនរងគ្រោះ​​ឈ្មោះ​សារ៉ាត់ ក្រិះ អាយុ​៤១​ឆ្នាំ ជា​មេ​ជាង​សំណង់​ រស់នៅភូមិ​ដី​ក្រោម​ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ។ ជនរងគ្រោះ​ត្រូវបាន​រលាក​ឆេះពេញ​ខ្លួន ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ តែមិន​ទា​ន់​ដឹង​ថា ស្លាប់​ឬ​រស់នោះ
ទេ ​ ៕