ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ចំការ​មន​ ដេញ​ព័ន្ធ​​ចាប់​ជន​សង្ស័យ​ ២នាក់​ មិន​បាន​សម្រេច​

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង ០០ និង​ ៥០នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤ មិថុនា​ ២០១៣​ ខណៈ​ដែល​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ចំការ​មន​ បាន​ដេញ​ព័ន្ធ​ចាប់​ជន​សង្ស័យ​ ២​នាក់​ ជិះ​ម៉ូតូ​ C110 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1BC-1802 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស​

រាជធានី​ភ្នំ​ពេញ​ ៖ មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង ០០ និង​ ៥០នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤ មិថុនា​ ២០១៣​ ខណៈ​ដែល​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ចំការ​មន​ បាន​ដេញ​ព័ន្ធ​ចាប់​ជន​សង្ស័យ​ ២​នាក់​ ជិះ​ម៉ូតូ​ C110 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1BC-1802 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស​ ហើយ​មាន​កន្រ្តៃ​ជាប់​នឹង​ខ្លួន​ ដោយ​មា​នការ​សង្ស័យ​សមត្ថ​កិច្ច​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក៏​ចេញ​ប្រតិបត្តិ​ការ​ព័ន្ធចាប់​តែ​ម្តង​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការម​ន​ ។

ឃើញ​សភាព​បែប​នេះ ជន​សង្ស័យ​ទាំង​ ២នាក់​ ខាង​លើ​ក៏​​រត់​គេច​ខ្លួន​បាត់​ ដោយ​ពួកគេ​បាន​ផ្តួល​ម៉ូតូ​ និង​បោះ​ចោ​លកន្រ្តៃ​​ចោល​នៅ​ចំណុច​អធិការ​ដ្ឋាន​ខណ្ឌ​ចំការ​មន​ ហេតុ​នេះ ម៉ូតូ​របស់​ជន​សង្ស័យ​ត្រូវសមត្ថ​កិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ ។ សមត្ថ​កិច្ច​សន្និដ្ឋាន​ជំហាន​ដំបូងថា​ ជន​សង្ស័យ​ទាំង​ពីរ​អាចពាក់​ព័ន្ធ​នឹងបទល្មើស​អ្វី​មួយ​ហើយ​បា​នជា​ព្យាយាម​រត់​គេច​ពី​ប៉ូលិស​ ៕