ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​យុវជន ២​នាក់​​ រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ២​នាក់​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​ជិះ​ម៉ូតូ​C125 ១​គ្រឿង ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AS-6869 ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ភោជ​នីយ​ដ្ឋាន​១៦៨​ ក៏​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​ ១​គ្រឿង​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ២​នាក់​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​ជិះ​ម៉ូតូ​C125 ១​គ្រឿង ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AS-6869 ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ភោជ​នីយ​ដ្ឋាន​១៦៨​ ក៏​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​ ១​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​ បើក​បញ្រ្ចាស់​ទិស​គ្នា​បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​យុវជន​ទំាង​ ២​នាក់ រង​របួស​ធ្ងន់​ ចំណែក​រថ​យន្ត​បង្ក​បាន​បើក​ចូល​​ភោជ​នីយ​ដ្ឋាន​១៦៨​  ។

ហេតុ​ការ​ណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៩​ និង​ ៥០​នាទី​យប់​ ថ្ងៃទី​ទី០៣​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌ​មាន​ជ័យ​ ។ ក្រោយ​មក​សមត្ថ​កិច្ច​ជំនាញ​​បាន​ចុះ​ម​ក​អន្តរាគមន៍​សម្រប​សម្រួល​ស្រាវ​ជ្រាវ​រកអ្ន​កបើក​បរ​ ដើម្បី​យក​រថ​យន្ត​ខាង​លើ​ចេញ​ពី​ភោជ​នីយ​ដ្ឋាន​១៦៨​ យក​ទៅ​ដោះ​ស្រា​យ​តាម​ផ្លូ​វ​ច្បាប់​ ៕