ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ឡើង​អ្នក​តារាំ​ធុង​បាស់​កាប់​គ្នា​របួស​ធ្ងន់​-ស្រាល​3​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ យ៉ាង​ហោច​ណាស់ យុវជន​ម្នាក់​​បាន​រង​របួស​​​ធ្ងន់ និង​​២នាក់​ទៀត រង​​របួស​​ស្រាល​ ក្នុង​​​ហេតុ​ការណ៍​​ដេញ​កាប់​គ្នា​ផ្អើល​ឈុលនៅ​កណ្តាល​​វង់​​រាំ​ធុង​បាស់​នៃ​ពិធី​បុណ្យ​​ឡើង​អ្នក​តា កាលពី​​ល្ងាច​​​​ថ្ងៃទី​១ មិថុនា ​នៅ​ក្នុង​ភូមិ​​ក្បាល​ថ្នល់​​​ ឃុំ​ផ្សារ​ ស្រុក​​បរិបូណ៍ ។ ​​​យុវជនរ​ង​គ្រោះ​ទាំង​​​៣នាក់​ ​ត្រូវ​ក្រុម​ដាវ​សាមូរ៉ៃ​​​​​ដេញ​​កាប់​យ៉ា​​ង​សាហាវ​​​ដូច​ក្នុង​រឿង​​​វីដេអូ​ហុងកុង​​​អ៊ីចឹង ។​​

ខេត្ត​កំពង់​ឆ្នាំង​ ៖ យ៉ាង​ហោច​ណាស់ យុវជន​ម្នាក់​​បាន​រង​របួស​​​ធ្ងន់  និង​​២នាក់​ទៀត រង​​របួស​​ស្រាល​ ក្នុង​​​ហេតុ​ការណ៍​​ដេញ​កាប់​គ្នា​ផ្អើល​ឈុលនៅ​កណ្តាល​​វង់​​រាំ​ធុង​បាស់​នៃ​ពិធី​បុណ្យ​​ឡើង​អ្នក​តា កាលពី​​ល្ងាច​​​​ថ្ងៃទី​១ មិថុនា ​នៅ​ក្នុង​ភូមិ​​ក្បាល​ថ្នល់​​​ ឃុំ​ផ្សារ​ ស្រុក​​បរិបូណ៍ ។ ​​​យុវជនរ​ង​គ្រោះ​ទាំង​​​៣នាក់​ ​ត្រូវ​ក្រុម​ដាវ​សាមូរ៉ៃ​​​​​ដេញ​​កាប់​យ៉ា​​ង​សាហាវ​​​ដូច​ក្នុង​រឿង​​​វីដេអូ​ហុងកុង​​​អ៊ីចឹង ។​​

​យុវជនរង​​​​គ្រោះ​​​ទាំង​​៣នាក​់​​​ គឺ​១-​ឈ្មោះ រឿន វាសនា អាយុ​២៤​ឆ្នាំ ​​រ​បួស​ធ្ងន់​ ដោយ​មុត​កំភួន​ដៃ​និង​​ខ្នង​​ដៃ​លិច​​​ដល់​ឆ្អឹង ។ ២-​ឈ្មោះ​​ផាត់ វិសាល ​អាយុ​១៩​ឆ្នាំ ​​របួស​​​​ខ្នង​​​​១​កាំបិត ។ ​​យុវជន​រង​គ្រោះ​​​ទាំង​ពីរ​នាក់​រស់​នៅ​​​ក្នុង​ភូមិក្បាល​ថ្នល់​ និង​៣​-ឈ្មោះ ​គឹម ខួច អាយុ​១៩​ឆ្នាំ របួស​ក្បាល​​​មួយ​កាំបិត រស់​នៅ​​ក្នុង​ភូមិ​​​ជើង​​ខ្នារ​​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍ ។​​ ក្រោយ​កើត​​​​ហេតុ​​​​​ អ្នក​របួស​​​ស្រាល​ត្រូវ​​​បាន​បញ្ជូន​​ទៅ​​កាន់​​​មណ្ឌល​​​សុខ​ភាព​​ស្រុក​បរិបូណ៍​​ ​ចំណែក​​​អ្នក​របួស​​ធ្ងន់​ត្រូវ​​​គេ​បញ្ជូន​​ទៅ​កាន់​​​មន្ទីរ​ពេទ្យ​​​​ខេត្ត ។​ ​

​លោក អែម រុិន ​មេ​ភូមិ​​ក្បាល​ថ្នល់​​​​បាន​​ឱ្យ​ដឹង​​​​ជុំ​វិញ​​​ការ​​កាប់​ប្រហារ​គ្នា​នេះ​​ថា ​​អ្នក​​ស្រុក​​​ក្នុង​ភូ​មិ​​​ក្បាល​ថ្នល់​​ ឃុំ​ផ្សារ​ ​បាន​នាំ​គ្នា​​​ធ្វើ​​បុណ្យ​​ឡើង​អ្នក​តា​​​​ម្ចាស់​ស្រុក​ ឈ្មោះ តា​អំពិលព្រះ តាម​ប្រពៃ​ណី​ក្នុង​ភូមិ​​​របស់​ខ្លួន​​មាន​​​រយៈ​ពេល​​​​​៣​ថ្ងៃ គឺ​ចាប់​​ពី​ថ្ងៃទី​៣០-៣១ ឧសភា និង​​បញ្ចប់​​​នៅ​ថ្ងៃទី​១​​ មិថុនា​ ។ នៅ​ក្នុ​ងពិធី​នោះ​​ក៏​មាន​​​ចាក់​ធុង​បាស់​​​រាំ​លេង​​កម្សាន​្ត​​​​ផង​​ដែរ​ ។

​​លោក​​​មេភូមិ​​បាន​បន្ត​ថា ​នៅ​ថ្ងៃ​កើត​ហេតុ​​​​​ជា​ថ្ងៃ​ចុង​ក្រោយ​​​ ​លោក​​​​មិន​ដឹង​ថា ​មាន​ទំនាស់​រឿង​អ្វី​​នោះ​ទេ? ​ស្រាប់​តែ​មាន​ក្មេង​២​ក្រុម​ដែល​សុទ្ធ​​តែ​ស្រវឹង​​ជោក​​​​បានទាស់​សម្តី​គ្នា​ ហើយ​ពេល​នោះ​​គេ​​ឃើញ​​មានក្មេង​​​មួយ​ក្រុម​​​បាន​​ស្ទុះ​​​​​​ទៅ​យក​ដាវ​សាមូរ៉ៃ​ពី​ក្រោម​​កែប​​ម៉ូតូ​​​​​ដេញ​កាប់​ក្មេង​​មួយ​​ក្រុម​ទៀត បណ្តាល​​​​ឱ្យ​រង​របួស​​ធ្ងន់​និង​ស្រាល​​៣នាក់​​​ ​រួច​នាំ​​គ្នា​រត់​គេច​​​ខ្លួន​​​ ។ ប៉ុន្តែ​​​ត្រូវ​​​អ្នក​ស្រុក​​ដែល​ស្ថិត​នៅ​​​កន្លែង​​​រា​ំកម្សាន្ត​​នោះ​​ និង​​​​ប្រជា​​ការ​ពារ​​​​ក្នុង​ភូមិ​​​នាំ​​​គ្នា​​​​​​​ចាប់​​​​ជន​ដៃ​ដល់​​​​បាន​​ម្នាក់​​​ចងបណ្តើរ​យក​​​មក​ប្រគល់​​​​ឱ្យ​គាត់​ ។

បន្ទាប់​​មក​ គាត់​ក៏​បាន​ដឹក​អ្នក​​​​​​របួស​​ទៅ​​កាន់​មន្ទីរពេទ្យ​ ​រួម​ជា​​មួយ​​​ជន​​ដៃ​ដល់​​​ម្នាក់​​​នោះ​​​​យក​​ទៅ​ប្រគល់​​​ឱ្យ​​នគរ​បាល​​ប៉ុស្តិ៍​​ ប៉ុន្តែ​ពេល​ពួក​​គាត់​​កំពុង​តែ​រវល់​​​លើក​​​​​​ជន​​​រង​គ្រោះ​​ចូល​មណ្ឌល​​សុខ​ភាព​​​ស្រុក​ ស្រាប់​តែ​ជន​ដៃ​​​ដល់​​រូប​នោះ​​​បាន​លោត​ចុះ​​​​ពី​លើ​​​រថយន្ត​​រត់​គេច​ខ្លួន​​​បាត់​​តែ​ម្តង ។​​ ​លោក ជាង វណ្ណា​​រិទ្ធ​ ​អធិការ​​​នគរ​បាល​​ស្រុក​បរិ​បូណ៍​ បាន​​​ឱ្យ​ដឹង​ថា ​​លោក​​​កំណត់បាន​​មុខ​​សញ្ញា​​​​ហើយ​ ​ដែល​ពេលនេះ​​ពួ​ក​នោះ​កំពុង​រត់​គេច​ខ្លួន​ ។​

​​ជា​រឿយៗ​​​​​ឱ្យ​​តែ​មានពិធី​​បុណ្យ​​​​​ទាន មង្គល​ការ​ ​​ហើយ​មាន​ធុង​បាស់​ គឺ​តែង​តែ​​​​កើត​មាន​​អំពើ​ហិង្សា​​​​កាប់​ចាក់​​គ្នា​​​រវាង​​ក្រុម​យុវជន​ ខុស​ភូមិ​ ខុស​​​បក្ខ​ពួក​គ្នា​ មិន​សូវ​លោះ​ពេល​​ប៉ុន្មាន​​ឡើយ ​ដែល​កត្តា​​​ទាំង​អស់នេះ​​​បាន​​​​ធ្វើ​ឱ្យ​​ប៉ូលិស​​ឈឺ​ក្បាល​​មិន​តិច​ទេ ៕