សកម្មភាពផលិតកម្មរោងចក្ររបស់ចិនបានធ្លាក់ចុះជាលើកដំបូងនៅក្នុងរយៈពេល៧ខែគិតត្រឹមខែឧសភា ហើយកំណើននៅក្នុងវិស័យសេវាកម្មក៏ធ្លាក់ចុះដែរ ដែលនេះជាភស្តុតាងមួយបង្ហាញថា សេដ្ឋកិច្ចប្រទេសធំបំផុតទី២លើពិភពលោកមួយនេះនឹងបាត់បង់សន្ទុះនៅក្នុងត្រីមាសទី២បន្តទៀត ។
សន្ទស្សន៍វាស់វែងសេដ្ឋកិច្ច(PMI)សម្រាប់ខែឧសភា ធ្លាក់ចុះដល់៤៩,២ ដែលជាកម្រិតមួយទាបបំផុតចាប់តាំងពីខែតុលាឆ្នាំ២០១២និងធ្លាក់ចុះពី៥០,៤កាលពីខែមេសា ក្នុងគ្រាដែលតម្រូវការក្នុងស្រុក និងក្រៅប្រទេសធ្លាក់ចុះ ។លោក Zhiwei Zhang អ្នកសេដ្ឋសាស្ត្រនៅក្រុមហ៊ុន Nomura ប្រចាំទីក្រុងហុងកុងនិយាយថា កំណើនសេដ្ឋកិច្ចរបស់ចិនបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុភ្ញាក់ផ្អើលដោយសារការធ្លាក់ចុះនៅក្នុងត្រីមាសទី១ ហើយនិន្នាការនោះទំនងជាមិនផ្លាស់ប្តូរទេ ។ យើងគិតថា កំណើនសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ចុះ ។ ការព្យាករពី GDP នៅក្នុងត្រីមាសទី២គឺធ្លាក់ចុះដល់៧,៥%ធៀបនឹង៧,៧% នៅក្នុងត្រីមាសទី១ ៕
ចែករំលែកព័តមាននេះ