ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ក្លាយ​ជា​មជ្ឈ​មណ្ឌល​​​​អភិវឌ្ឍន៏​ពិភពលោក​ ៖​

11 ឆ្នាំ មុន

តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​​ ដែល​ធ្លាប់​ជា​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ បែង​ចែក​ទឹក​ដី​ និង​សង្គ្រាម​បាន​បង្កើត​របត់​មួយ​ខ្លាំង​ក្លា​ទៅ​ជា​តំបន់​ដែល​មាន​សហប្រតិបត្ដិការ​ដ៏​មាន​សក្តានុពល​ និង​ការ​អភិវឌ្ឍ​ ។​ នេះ​បើ​យោង​តាម​លោក​ង្វៀន​ ជីវិញ​ឧបនាយក​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​មាន​ប្រសាសន៍​ ។​

តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​​ ដែល​ធ្លាប់​ជា​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ បែង​ចែក​ទឹក​ដី​ និង​សង្គ្រាម​បាន​បង្កើត​របត់​មួយ​ខ្លាំង​ក្លា​ទៅ​ជា​តំបន់​ដែល​មាន​សហប្រតិបត្ដិការ​ដ៏​មាន​សក្តានុពល​ និង​ការ​អភិវឌ្ឍ​ ។​ នេះ​បើ​យោង​តាម​លោក​ង្វៀន​ ជីវិញ​ឧបនាយក​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​មាន​ប្រសាសន៍​ ។​

ថ្លែង​នៅ​ឯ​កិច្ច​ពិភាក្សា​សាំង​គ្រី​ឡា​លើក​ទី​១២​ ក្នុង​ប្រទេស​សិង្ហបុរី​ លោក​វិញ​មាន​ប្រសាសន៍​ថា​ បើ​តាម​លក្ខណៈ​ភូមិ​សាស្រ្ដ​នយោ​បាយ​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​មាន​សមាជិក​អចិន្ដ្រៃយ៍​៣​នៃ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហ​ប្រជាជាតិ​ ។​ ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​ អាស៊ី​បា៉ស៊ីហ្វិច​ជា​វេទិកា​ប្រមូល​ផ្ដុំ​ប្រទេស​ទាំង​ឡាយ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​​ ការ​គ្រប់គ្រង​ឈាន​មុខ​ កម្លាំង​ពលកម្ម​ច្រើន​ក្រៃ​លែង​ និង​ធនធាន​ធម្មជាតិ​សំបូរ​បែប​ ។​

លោក​បន្ដ​ថា​ ជា​មួយ​នឹង​ស្ថាន​ការណ៍​យុទ្ធ​សាស្រ្ដ​ និង​សក្ដានុពល​ធំ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ គួប​ផ្សំ​នឹង​និន្នាការ​សន្ដិភាព​ សហប្រតិបត្ដិការ​ និង​ការ​អភិវឌ្ឍ​ខ្ពស់​ អាស៊ីប៉ាស៊ីហ្វិច​កំពុង​ពេញចិត្ដ​នឹង​កាលានុវត្ដ​ភាព​ច្រើន​មហិមា​ ដើម្បី​ធ្វើ​ការ​រួម​ចំណែក​ចំពោះ​ការ​អភិវឌ្ឍ​សាកល​លោក​នៅ​ក្នុង​សតវត្សទី​២១​ ។​

យ៉ាង​ណា​ក៏ដោយ​ លោក​វិញ​គិត​ថា​ តំបន់​ទាំង​មូល​នៅ​មិន​ទាន់​មាន​ស្ថេរភាព​បរិបូរណ៍​ទេ​ ។​ ការ​កើន​ឡើង​នៃ​ការ​ចូល​រួម​របស់​យោធា​ និង​ការ​ប្រកួត​ប្រជែង​ដើម្បី​ឥទ្ធិពល​ជាតិ​ កំពុង​ជំរុញ​ឱ្យ​តំបន់​នេះ​ឈាន​ទៅ​រក​បញ្ហា​ប្រឈម​ថ្មី​មួយ​ ក្នុង​នោះ​ការ​ប្រកួត​ប្រជែង​សព្វាវុធ​ជា​ឧទាហរណ៍​ស្រាប់​ ។​

បើ​យោង​តាម​លោក​វិញ​ ដើម្បី​រក្សា​បាន​សន្ដិភាព​ក្នុង​តំបន់​​ និង​ស្ថេរភាព​ រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់​ប្រាថ្នា​បង្កើត​យន្ដ​ការ​សហប្រតិ​បត្ដិ​ការ​ខ្លាំង​ក្លា​មួយ​ ដូច្នេះ​អាស៊ាន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​អាស៊ាន​លើក​ដំបូង​ (ADMM)​ ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ឆ្នាំ​២០០៦​ ។​ ចាប់​តាំង​ពី​ADMM​ ត្រូវ​បាន​បង្កើត​ឡើង​ មាន​វឌ្ឍនភាព​ច្រើន​នៅ​ក្នុង​ការ​បង្កើត​ទំនុកចិត្ដ​ ពង្រឹង​សាមគ្គី​ភាព​ និង​លើក​កម្ពស់​សហប្រតិបត្ដិការ​ ។​

គួរ​បញ្ជាក់​ថា​ កិច្ច​ពិភាក្សា​សាំង​គ្រីឡា​លើក​ទី​១២​ ឬ​ជំនួប​កំពូលសន្ដិសុខ​អាស៊ី​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វិទ្យា​ស្ថាន​សិក្សា​យុទ្ធសាស្រ្ដ​អន្ដរ​ជាតិ​ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី​៣១​ ឧសភា​ ហើយ​បាន​ប្រមូល​ផ្ដុំ​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​ អនុរដ្ឋ​មន្ដ្រី​ មន្ដ្រី​ជាន់​ខ្ពស់​ និង​អ្នក​ប្រាជ្ញ​មក​ពី​ជាង​២០​ប្រទេស​ និង​តំបន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិច​​ ក៏​ដូច​ជា​ប្រទេស​នៅ​អាមេរិក​ខាង​ជើង​ អឺុរ៉ុប​ និង​មជ្ឈិម​បូពា​៌​ ៕​