ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ម៉ត់​២​ខ្នង ចំណែក​២​ខ្នង​ទៀត​រង​ការ​ខូចខាត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង​ទាំងស្រុង…

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង​ទាំងស្រុង និង​២​ខ្នង​ទៀត ឆេះ​អស់​ប្រហែល​២០​ភាគរយ​។

នគរបាល​អធិការដ្ឋាន​ស្រុក​សៀម​ប៉ា​ង​បានឱ្យ​ដឹង​ថា កំលាំង​អធិការដ្ឋាន​បាន​ចេញ​រថយន្ត​ពន្លត់ អគ្គិភ័យ​ទាន់​ពេលវេលា និង​បាញ់​ទឹក​អស់​ចំនួន​៤​រថយន្ត ដោយ​មាន​កិច្ចសហការ​ពី​កំលាំង​ប៉ុស្តិ៍ រដ្ឋបាល​ប្រជាពលរដ្ឋ ជួយ​បូមទឹក​ទន្លេ​ជា​ច្រើន​ជួយ​បាញ់​ពន្លត់ និង​គ្រប់គ្រង​ស្ថានភាព​ទាំងស្រុង នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ចំពោះ​ព័ត៌មាន​លម្អិត​មិន​ទាន់​ស្រង​បាន​នោះ​ទេ ។

ម្ចាស់ផ្ទះ​ទាំង​២​ដែល​រង​គ្រោះ​រួម​មាន ផ្ទះ​ទី​១​ដែល​ឆេះ​មុនគេ​ឈ្មោះ ឌី នូ​ចាន់ អាយុ​៥២​ឆ្នាំ មាន ផ្ទះ​ទំហំ​ទទឹង​៩​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ឆេះ​អស់ទាំង​ស្រុង រីឯ​ម្ចាស់ផ្ទះ​ទី​២-​ឈ្មោះ ហឿ​ង ខាំ​ទៀន អាយុ​៤២​ឆ្នាំ មានផ្ទះ​ទំហំ​ទទឹង​១០​ម៉ែត្រ​គុណ​នឹង​១៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ហ្វី​ប្រូ​បាន​ឆេះ​អស់ទាំង​ស្រុង ។

ចំណែក​ផ្ទះ​២​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​តិចតួច ដោយសារ​មានការ​ជួយ​អន្តរាគមន៍​ពន្លត់​ពី​កំលាំង​នគរ
បាល និង​ប្រជាពលរដ្ឋ ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់ រង​របួស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ