ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីក​​បាល់​​បោះ​កម្ពុជា​​បើក​​ការ​​ប្រកួត​​ជា​​ផ្លូវ​ការ​​លើក​​ដំបូង​​នៅ​ឆ្នាំ​​នេះ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ព្រឹត្តិ​ការណ៍​ប្រកួត​កី​ឡា​បាល់​បោះ​ដែលត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា «​League បាល់​បោះ​​ឆ្នាំ​២០១៣ » នោះ​បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជា​ផ្លូវ​​ការ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១ មិថុនា ​នៅ​​លើ​ទី​លាន​​ Beeline Arena ​​ជ្រោយ​ចង្វា​ ស្ថិត​ក្រោម​អធិប​តី​ភាព​​លោក​ស៊ាន ​បូរ៉ាត ​រដ្ឋលេខា​ធិការ​​ក្រសួង​​អប់រំ​យុវ​ជន​និង​កីឡា​ និងជា​​ប្រធាន​សហ​ព័ន្ធកីឡា​បាល់​បោះ​កម្ពុជា ​ដោយ​មានការ​ចូលរួ​ម​ពី​​សមា​ជិក​

រាជ​ធានីភ្នំពេញ ៖ ​ព្រឹត្តិ​ការណ៍​ប្រកួត​កី​ឡា​បាល់​បោះ​ដែលត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា «​League បាល់​បោះ​​ឆ្នាំ​២០១៣ » នោះ​បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជា​ផ្លូវ​​ការ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១ មិថុនា ​នៅ​​លើ​ទី​លាន​​ Beeline Arena ​​ជ្រោយ​ចង្វា​ ស្ថិត​ក្រោម​អធិប​តី​ភាព​​លោក​ស៊ាន ​បូរ៉ាត ​រដ្ឋលេខា​ធិការ​​ក្រសួង​​អប់រំ​យុវ​ជន​និង​កីឡា​ និងជា​​ប្រធាន​សហ​ព័ន្ធកីឡា​បាល់​បោះ​កម្ពុជា ​ដោយ​មានការ​ចូលរួ​ម​ពី​​សមា​ជិក​ប្រតិ​បត្តិ​របស់​សហ​ព័ន្ធ​និងកីឡា​ករ -កីឡា​ការិនី​ជា​ច្រើន​នាក់​​ ។

ក្រុម​បាល់​បោះ​ដែល​បានចូល​រួម​ប្រកួត​ឆ្នាំ​នេះ​មានចំនួន​១២​ក្រុម គឺ ក្រុម​ភ្នំពេញ Dragon , ក្រុម​ Cellcard Eagles FC , ក្រុម Alaxan FR Patriots ,ក្រុម NSK-Dream ,ក្រុម Extra JossWarrios , ក្រុម Post Buffaloes , ក្រុម Galaxy , ក្រុម​ប៉ាតេ -៣១០ ,ក្រុម​សិលា​មាស​, ក្រុម Gangberg , ក្រុម IRB The Lord និង​ក្រុម CCPL Heat ។ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ដំបូង​ដែល​មាន​​៣​ប្រកួត​នោះ​ ក្រុម​សិលា​មាស ​បាន​បំបាក់​ក្រុម​NSK Dream ក្នុង​លទ្ធ​ផល​៦០​ទល់​៥០​ ក្រុម​ IRB The Lord ​បាន​យក​ឈ្នះ​ក្រុម​ Cellcard EaglesFC ក្នុង​លទ្ធ​ផល​៥១ទល់៣៦​ និង​ក្រុម​ Alaxan FR Patriots ឈ្នះ​ក្រុម Ganzberg ក្នុង​​លទ្ធ​ផល ៨០​ទល់​៧១ ។

សូម​បញ្ជាក់​ថា រូប​មន្ត​នៃការ​ប្រកួត​គឺវិល​ជុំ​​តែ​​១​ជុំ​គត់ ដោយ​ក្រុម​ទាំង​១២​ត្រូវជួប​គ្នា​​ធ្វើ​ការ​​​ប្រកួត​​ជម្រុះ​​ទុក​៨ក្រុម​ដែល​មាន​ពិន្ទុ​លើស​គេ​នឹង​ឡើង​​ទៅលេង​បន្ត​នៅ​វគ្គ​១ភាគ​៤ ផ្តាច់​ព្រ័ត្រ​ ដោយ​​ក្រុម​លេខ​១​ ត្រូវ​ជួប​ជា​មួយ​​ក្រុម​លេខ​៨, ​ក្រុម​លេខ​២​ជួប​ក្រុម​លេខ​៧ , ក្រុម​លេខ​៣ ជួប​ក្រុម​លេខ​៦ និងក្រុម​លេខ​៤ ជួបក្រុម​លេខ​៥ ។ ចំណែក​៤ក្រុម​​ដែល​ចាញ់​គឺ​ហាល​អាវ​ ឯ៤​ក្រុម​ដែល​ឈ្នះ​នឹង​ត្រូវ​ឡើង​លេង​បន្ត​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។ ក្រុម​ដែល​ឈ្នះ​វគ្គ​​ពាក់​កណ្តាល​ផ្តាច​់ព្រ័ត្រ​ប្រកួត​គ្នា​​បន្តយក​​ឋានៈ​ជើង​ឯក ​ឯក្រុម​ចាញ់​វគ្គ​ពាក់​កណ្តាល​ផ្តាច​់​ព្រ័ត្រ ​ប្រកួត​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ ។ ក្នុងមួយ​ព្រឹត្តិ​ការណ៍​នេះមាន​ចំនួន​៧៤​ប្រកួត និង​គ្រោង​បញ្ចប់​នៅថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៣ ៕