ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​នារី​​កម្ពុជា​​ដើម្បី​​សន្តិភាព និង​​អភិវឌ្ឍន៍ យក​​អំណោយ​​សម្តេច​តេ​ជោលើក​ទី៤ ​ចែក​ជូន​​​ពល​រដ្ឋ​ក្នុង​​សង្កាត់​ព្រែក​លៀប

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមា​គម​នារី​កម្ពុជាដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ប្ញស្សី​កែវ នៅ​រសៀលថ្ងៃទី​៣ មិថុនា ២០១៣ នេះ បាន​នាំ​អំណោយ​​​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន ​សែន​ ទៅ​ចែក​ជូន​​ប្រជាពលរដ្ឋដែល​ងាយ​រងគ្រោះ​​​​​ចំនួន​​១៥​គ្រួសារ​​ ស្ថិត​ក្នុង​សង្កាត់ព្រែក​លៀប ខណ្ឌ​ប្ញស្សីកែវ ។

​ក្នុងពិធីនោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​​ផ្ទាល់​ពី​សំណាក់​លោកស្រី​អ៊ួង សុផល្លា ជា​ប្រធាន​សមគម​នារី​​កម្ពុជាដើម្បី​សន្តិភាព​ និង​អភិ
វ​ឌ្ឍ​ន៍​​ខណ្ឌប្ញស្សី និង​ជាភរិយា​​លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ប្ញស្សី​កែវ ព្រមទាំង​មាន​ការចូលរួមពីនារីៗ​ជា​ភរិយា​​មន្ត្រី​រាជ​ការ​​ជុំវិញ​​​សាលា​ខណ្ឌ​ប្ញស្សី​កែវផង​ដែរ ។ ការ​ចែក​អំណោយ​នោះ ​ក្នុង​មួយគ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម​, មី​១កេស, ទឹកត្រី​១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូ១, សារុង​១, ទឹកដោះ​, ស្ករស, ត្រី​ខ​៥​កំប៉ុង​ និងថវិកា​ចំនួន​៨ម៉ឺន​​​រៀល​ក្នុង​មួយគ្រួសារ​ ។

គួរ​បញ្ជាក់ថា នេះ​ជា​លើកទី៤ហើយ ដែល​​សមាគម​នារី​​កម្ពុជា​ ដើម្បី​សន្តិភាព​ និងអភិវឌ្ឍន៍ បាន​ចែក​អំណោយ​​ដល់​សង្កាត់​ព្រែក​លៀប ៕​