កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេសឌីរ៉េត ស៊ីសូរ៉ា នឹងបង្ហាញខ្លួននៅលើសង្វៀនប្រកួតសាជាថ្មីនាថ្ងៃទី២០ ខែកក្កដា ខាងមុខ ដោយជួបជាមួយកីឡាករមិនធ្លាប់ចាញ់របស់អាមេរិក ម៉ាលីក ស្កុត ។ ការប្រកួតនេះគ្រោងធ្វើនៅសង្វៀន Wembley Arena ស្ថិតក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។
ស៊ីសូរ៉ា ដើមឡើយត្រូវគេរៀបចំឱ្យជួបជាមួយកីឡាករមិត្តរួមជាតិរបស់ម៉ាលីកស្កុតគឺដេអុនវត វីលឌ័រ ប៉ុន្តែការប្រកួតនោះត្រូវបានលុបចោលទៅវិញ ក្រោយពីវីលឌ័រមិនអាចធ្វើដំណើរចេញក្រៅប្រទេសបាន ដោយសារប៉ូលិសចាប់ខ្លួនពីបទប្រើអំពើហិង្សា ក្នុងគ្រួសារ ទើបស្កុតវ័យ៣២ឆ្នាំ មានឯតទគ្គកម្មប្រកួតឈ្នះ៣៥លើកនិងស្មើ១លើក ចូលមកជំនួស ។
សម្រាប់ស៊ីសូរ៉ា ដែលមានឯតទគ្គកម្មប្រកួត២០លើក ឈ្នះ១៦លើក វាជាការប្រកួតលើកទី២ ហើយចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណប្រកួតរបស់អង់គ្លេសជាថ្មី ៕
ចែករំលែកព័តមាននេះ