កីឡាការិនីអូស្ត្រាលី Karrie Webb បានក្លាយជាម្ចាស់ពានវាយកូនគោល ShopRite LPGA Classic ដែលមានទឹកប្រាក់រង្វាន់សរុប១លាននិង៥សែនដុល្លារអាមេរិកបន្ទាប់ពីធ្វើបានពិន្ទុ៣អាន់ឌ័រប៉ា ៨៦នៅជុំផ្តាច់់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី២ មិថុនា កន្លងមកនេះ ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនគោល Bay Course រដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក ។
Webb ឆ្លងកាត់ការប្រកួត៤ជុំមាន៥៤រន្ធធ្វើបានលទ្ធផលសរុប៤អាន់ឌ័រ ២០៩ទទួលបានពានLPGA Tour ជាលើកទី៣៩ក្នុងអាជីព និងទឹកប្រាក់រង្វាន់២២៥ពាន់ដុល្លារអាមេរិក ខណៈនាងFeng Shanshan ជ័យលាភីលេខ២ទទួលបានជាង១៣៨ពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ