ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា​នេះ ដោយ​ជាប់​ពាក់​ពន្ធ​ទៅ​នឹង​បណ្តឹង​របស់​ជន​រង​គ្រោះ​ថា បាន​បង្ហោះ​រូបភាព​រួម​ភេទ​អាសអាភាស​ជាមួយ​នាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ (​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​)…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា​នេះ ដោយ​ជាប់​ពាក់​ពន្ធ​ទៅ​នឹង​បណ្តឹង​របស់​ជន​រង​គ្រោះ​ថា បាន​បង្ហោះ​រូបភាព​រួម​ភេទ​អាសអាភាស​ជាមួយ​នាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ (​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​) ។

ជនសង្ស័យ​ឈ្មោះ Tom Steinmets ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អែ​ល មុខរបរ​ជា​ពាណិជ្ជករ​ចេញចូល​រកស៊ី​ស្រុក​ខ្មែរ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​សំណុំរឿង​នេះ​ឈ្មោះ​ញឹ​ម សុខ​ឡេ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ប្តឹង​ចូល​សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៦ នាង​បាន​ស្គាល់ឈ្មោះ Tom Steinmets តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក ។ លុះដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា និង​ស្មោះស្ម័គ្រ​ស្រឡាញ់​គ្នា​ព្រមព្រៀង​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ តែ​មិន​បាន​រៀប​ការ​នោះ​ទេ ។  ដល់​អំឡុង​ខែកុម្ភៈ ២០១៨ ពួក​គេ​ចេះ​តែ​មាន​ភាព​រកាំរ​កុះ និង​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា ហើយ​បុរស​ជា​ប្តី​អត់​ខណ្ឌ​ស្លា​ឈ្មោះ Tom Steinmets តែងតែ​វាយ​ធ្វើបាប​នាង​ដើមបណ្តឹង​ទៀត​ផង ។ ដោយ​ទ្រាំ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​បុរស​ជា​ប្តី​ជនជាតិ​អ៊ី​ស្រា​អែ​ល​នោះ​លែង​បាន នាង​សុខចិត្ត​ចុះ​ចេញ និង​ចែកផ្លូវ​គ្នា ដើរ​ដើម្បី​សុភមង្គល​រៀងខ្លួន​។ ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ស្រាប់តែ​នៅ​ក្នុង​ខែឧសភា ២០១៨ ឈ្មោះ​ពិសី ជា​កូនស្រី​ចិញ្ចឹម​របស់​ជនសង្ស័យ​បាន​បង្ហោះ​រូបភាព​រួម​ភេទ​អាសអាភាស​រវាង​ជន​រង​គ្រោះ និង​ជនសង្ស័យ កាល​នៅ​ជា​ប្តី​ប្រពន្ធ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ហើយ​ករណី​ខាងលើ​នេះ​ដើមបណ្តឹង​បាន​ទូន្មាន​ទៅ​នាង​ពិសី​ដែរ​ឲ្យ​ប​ញ្ឍ​ប់​ធ្វើ​សកម្មភាព​ព្រោះ ពាក់​ពន្ធ​រឿង​បរិហារកេរ្តិ៍ ។

ផ្ទុយ​ទៅ​វិញ​ជនសង្ស័យ​ឈ្មោះ Tom Steinmets បាន​យក​រូប​អាសអាភាស​នោះ​ចែកចាយ​បន្ត​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ ច​(​មី​ស៊ី​ង​ជឺ​) ឲ្យ​ទៅ​មិត្តភក្តិ​ពួក​គេ​ច្រើន​នាក់​បានឃើញ ដែល​រូប​នាង​មិន​បានដឹង ។
ក្រោយមក​មិត្តភក្តិ​ផ្ញើ​រូប​អាក្រាត​នោះ​ឲ្យ​នាង​មើល​ទើប​ដឹង​ថា​ឈ្មោះ Tom Steinmets បាន​យក​ភាព​រួម​ភេទ​ជាមួយ​នាង​ឲ្យ​ទៅ​ពិសី ដែល​ជា​កូនស្រី​ចិញ្ចឹម​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ។ មិនតែប៉ុណ្ណោះ Tom Steinmets នៅ​បាន​គំរាម​យក​លុយ​នាង​រហូត​បើ​នាង​មិន​ឲ្យ​គេ និង​ធ្វើ​រឿង​អ្វីមួយ​មិនល្អ​លើ​នាង​កាន់តែ​អាម៉ាស់​ទៀត​ជាក់ស្តែង គឺ Tom Steinmets បាន​យក​រូបភាព​រួមរ​ក្ស័​ជា មួយ​គ្នា កាល​នៅ​ជា​ប្តី​ប្រពន្ធ​បង្ហោះ​ចែកចាយ​ឲ្យ​អ្នក​ផ្សេង​ត​ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​កិត្តិយស​នាង និង ក្រុម​គ្រួសារ​រង​ភាព​ស្រអាប់ ។ ជនសង្ស័យ​បាន និង​កំពុង​ស្ថិត​នៅ​ដំណាក់​ការ​ស្ថាប័ន​អយ្យការ​សាកសួរ តែ​ការ​សាកសួរ​នោះ​មិន​ទាន់​បាន​បញ្ចប់​ទេ និង​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ