ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​បុរស​ខ្លាំង​មែន​…​លោក​ម្ចាស់​ !

1 អាទិត្យ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ មនុស្ស​មួយ​ក្រុម​ជិះឡាន​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ តែងតែ​ធ្វើ​សកម្មភាព​បើកឡាន​ដេញ​ស្ទាក់​រ៉ឺ​ម៉ក​ដឹក​ធ្យូង និង​ឡាន​ដឹកអុស​ជា​រៀង​រាល់​យប់​នៅ​លើ​ផ្លូវជាតិ​លេខ​4 ចាប់ពី​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ រហូត​ដល់​ស្ពាន​អាកាស​ផ្សារ​ជម្ពូ​វ័​ន្ត ។ យោង​តាម​ប្រភព​បាន​បង្ហើប​ថា កាលពី​យប់​ថ្ងៃ​ទី​5…

​ខេត្តកំពង់ស្ពឺ ៖ មនុស្ស​មួយ​ក្រុម​ជិះឡាន​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ តែងតែ​ធ្វើ​សកម្មភាព​បើកឡាន​ដេញ​ស្ទាក់​រ៉ឺ​ម៉ក​ដឹក​ធ្យូង និង​ឡាន​ដឹកអុស​ជា​រៀង​រាល់​យប់​នៅ​លើ​ផ្លូវជាតិ​លេខ​4 ចាប់ពី​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ រហូត​ដល់​ស្ពាន​អាកាស​ផ្សារ​ជម្ពូ​វ័​ន្ត ។

យោង​តាម​ប្រភព​បាន​បង្ហើប​ថា កាលពី​យប់​ថ្ងៃ​ទី​5 មីនា ឆ្នាំ​2024 កន្លង​ទៅ ក្រុម​មនុស្ស​ទាំងនោះ​ត្រូវ​បាន​ស្គាល់​មាន​ម្នាក់​មក ស៊ូ កុ​ល ចំណែក​អ្នក​ផ្សេង​ទៀត គេ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ហា​យ​ឡិន​ឌ័​របា​ន​ស្ទាក់​ចាប់​រ៉ឺ​ម៉ក​ដឹក​ធ្យូង និង​រថយន្ត​ដឹកអុស​ជា​ច្រើន​គ្រឿង​ដោយ​ប្រាប់​ថា ខ្លួន​គឺជា​មន្ត្រី​មក​ពី​ក្រសួងបរិស្ថាន​មេ​បញ្ជា​ឲ្យ​ដើរ​ធ្វើការ ។

ក្រោយ​ឃាត់​រ៉ឺ​ម៉ក និង​ឡានទឹក​អុស​ឈប់ ហើយ​ក្រុម​មនុស្ស​ទាំងនោះ​បាន​តម្រូវ​ឲ្យ​ម្ចាស់​រ៉ឺ​ម៉ក និង​ម្ចាស់​ឡាន​បង់លុយ​មក​ខ្លួន ក្នុង​មួយ​គ្រឿង​មួយ​លាន​រៀល​។ បុរស​ម្នាក់​ឈ្មោះ ច​.​ច​.​ម រកស៊ី​ដឹក​ធ្យូង​រស់នៅ​ក្រុង​ច្បារមន​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា បន្ទាប់​ពី​ឃាត់​ហើយ​គាត់​ក៏​សុំ​ចរចា​មក​នៅ​ត្រឹមតែ​មួយ​គ្រឿង​40​ម៉ឺន​រៀល​ប៉ុណ្ណោះ រីឯ​បុរស​ម្នាក់​ទៀត​រកស៊ី​ដឹកអុស​ក៏​បាន​និយាយ​ដូច​គ្នា​ដែរ​ថា ក្រុម​មនុស្ស​ទាំងនោះ​និយាយ​ចេញ​មក​តែ​រឿង​លុយ​បើ​មិន​បង់លុយ​ឲ្យ​ពួក​គាត់​នឹង​រាយការណ៍​ហៅ​កម្លាំង​ឲ្យ​មក​អូស​យក​ទៅ​ទុក​នៅ​កន្លែង​មេព្រៃ​មិន​ខាន ដោយ​ខ្លាច​ខាតបង់​ថវិកា និង​ពេលវេលា​ពួក​គាត់​ក៏​បង្ខំចិត្ត​បង់​ទាំង​សោកស្តាយ​។​បន្ទាប់​ពី​បង់លុយ​រួច​ហើយ​ទើប​ក្រុម​មនុស្ស​ទាំងនោះ​ព្រម​ឲ្យ​រ៉ឺ​ម៉ក និង​រថយន្ត​បន្តដំណើរ​ទៅ​មុខ​ទៀត​តាម​គោលដៅ​រៀងខ្លួន ។

ក្រុម​អ្នក​រកស៊ី​ដឹក​ធ្យូង និង​អុស​បាន​លើក​ជា​សំណួរ​ថា តើ​ក្រសួងបរិស្ថាន​មាន​ផែនការ​ចេញ​បេសកកម្ម​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យ​ចុះ​ធ្វើ​សកម្មភាព​តាម​ដងផ្លូវ​ដែរ​ឬ​យ៉ាងណា? ហើយ​ក្រុម​មនុស្ស​ទាំងនោះ​ធ្វើ​សកម្មភាព​ភាគច្រើន​គឺ​នៅ​ពេល​យប់​ជ្រៅ​ទៀត​ផង​ចាប់​ចន្លោះ​ពី​ម៉ោង​12:00​ពាក់កណ្តាល​អធ្រាត្រ ទៅ​ម៉ោង​3:00​ទៀប​ភ្លឺ ទំនង​ខ្លាចក្រែង​អ្នក​ធ្វើ​ដំណើរ​ដឹង​រឿង​។

ម្យ៉ាង​ពេល​ធ្វើ​ទៅ​សកម្មភាព​នោះ មិន​មាន​ស្លៀក​សំលៀក​បំពាក់​ជា​មន្ត្រី​បរិស្ថាន​នោះ​ទេ គឺ​ស្លៀក​សំលៀក​បំពាក់​ខោអាវ​ឈុត​ខ្មៅ​របៀប​ជា​អ្នក​ការពារ​។ អ្នក​ដែល​ដឹង​រឿង​នេះ​បាន​លើក​ឡើង​ថា ក្រុម​មនុស្ស​ទាំងនោះ​អាច​ជា​មនុស្ស​ក្លែងបន្លំ ដើម្បី​គាប​យក​លុយ​ពី​អ្នក​រកស៊ី​ដឹក​ធ្យូង​តាម​រ៉ឺ​ម៉ក និង​ឡាន​ដឹកអុស​តែ​ប៉ុណ្ណោះ មិនមែន​ជា​មន្ត្រី​បរិស្ថាន​ពិតប្រាកដ​នោះ​ទេ បើ​ពិតជា​មន្ត្រី​បរិស្ថាន​ពិត​មែន​នោះ គឺ​មាន​សម្លៀក​បំពាក់​និង​សញ្ញា​សម្គាល់​ជា​មន្ត្រី​បរិស្ថាន​ហើយ​មិនមែន​ស្លៀក​សម្លៀក​បំពាក់​របៀប​ឈុត​ជា​អ្នក​ការពារ​នោះ​ទេ​។

ជាក់ស្ដែង កាលពី​ខែ​ឆ្នាំ 2024 ក្រុម​មនុស្ស​ទាំងនេះ ដែល​ត្រូវ​បាន​ស្គាល់​ដឹកនាំ​ដោយ​ឈ្មោះ​ស៊ូ​កុ​ល​បាន​ឆាត​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ឲ្យ​ក្រុម​ម្ចាស់​ឡាន​បង់លុយ​ឲ្យ​ខ្លួន​ក្នុង​មួយ​រថយន្ត​6​ម៉ឺន​រៀល មុន​ពេល​ដែល​ធ្វើ​ដំណើរ​ដឹកអុស​យក​ទៅ​ដាក់​នៅ​គោលដៅ​របស់​ខ្លួន ។

យោង​តាម​ការ​ស្រាវជ្រាវ​អ្នក​យក​ព័ត៌មាន​យើង​បាន​សួរនាំ​ទៅ​រដ្ឋបាល​ព្រៃឈើ​អង្គស្នួល តែ​ត្រូវ​បាន​ប្រាប់​ថា​ខាង​រដ្ឋបាល​ព្រៃឈើ​មិន​ដែល​មាន​គោលការណ៍​ឲ្យ​មន្ត្រី​ធ្វើ​សកម្មភាព​បែប​នេះ​ទេ បើ​មាន​ក្រុម​មនុស្ស​ធ្វើ​ទៅ​កម្ម​ភាព​បែប​នេះ​មែន​គឺជា​អំពើ​ល្មើសច្បាប់​ហើយ ។ សកម្មភាព​របស់​ក្រុម​មនុស្ស​ទាំងនេះ​អាច​ចាត់​ទុក​ថា គឺជា​សកម្មភាព​ដែល​បង្ក​ភាព​អសន្តិសុខ​ក្នុង​សង្គម និង​ជា​បទល្មើស​កំហែង​យក​ទៀត​ផង ប្រសិនបើ​ក្រុម​ទាំងនោះ​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​មែន ។ ហើយ​បើសិនជា​សមត្ថកិច្ច​បង្ក្រាប​បាន​ក្រុម​មនុស្ស​ទាំងនេះ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ផង​ដែរ ។

ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើ​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លោក​ស៊ូ​កុ​ល​ដើម្បី​សុំ​ការ​ពន្យល់​ដោយ​លោក​បាន​បញ្ជាក់​ថា លោក​គឺជា​មន្ត្រី​អង្គការ​ឈរជើង​នៅ​កំ​បូល​រូប​លោក​និង​ក្រុមការងារ​មិន​បាន​ធ្វើ​សកម្មភាព​ដូច​សេចក្តីរាយការណ៍​នោះ​ទេ ។ បើ​ទោះជា​លោក​ស៊ូ កុ​ល បាន​បដិសេធ​យ៉ាងនេះ​ក្តី ក៏​ក្រុម​អ្នក​ដឹកអុស​ធ្យូង​បាន​បង្ហាញ និង​បញ្ជាក់​ច្បាស់​ថា ប្រតិបត្តិការ​វេរ​លុយ​តាម​ទូរ​សព្ទ​គឺជា​លេខ​កុង​ធនាគារ​របស់​លោក​ស៊ូ កុ​ល ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ