ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនពៅ ប្រឡង​បាន​លេខ​មួយ​ពិភពលោក ធ្វើ​អោយ​នាយក​រដ្ឋមន្ត្រី​រំជួលចិត្ត

1 អាទិត្យ មុន
  • ភ្នំពេញ

កុមា​រា ហ៊ុន ពេ​ជ​មុន្នី​រិ​ទ្ធិ​សិទ្ធិ កូនប្រុស​ពៅ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ស្ត្រី​ទី​១ ពេ​ជ ចន្ទ​មុន្នី បាន​ទទួល​មេដាយមាស ក្នុង​ការ​ប្រឡង

កុមា​រា ហ៊ុន ពេ​ជ​មុន្នី​រិ​ទ្ធិ​សិទ្ធិ កូនប្រុស​ពៅ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ស្ត្រី​ទី​១ ពេ​ជ ចន្ទ​មុន្នី បាន​ទទួល​មេដាយមាស ក្នុង​ការ​ប្រឡង​គណិត​វិទ្យា​នៅ​អាស៊ី ពីសា​លា Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ​២០២៤ សម្រាប់​សិស្ស​ថ្នាក់​ទី​១​។

ក្រោយ​កូនប្រុស​ពៅ សម្រេច​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ សម្តេច​ធិ​បតី បាន​បង្ហោះ​នូវ​សារ មួយ​ដ៏​ខ្លី តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៨ ឧសភា​ថា «​នេះ​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ដ៏​ពិសេស និង​ស័ក្តិសិទ្ធិ សម្រាប់​ប៉ា និង​ម៉ាក់ ។ អបអរសាទរ​កូនប្រុស រិ​ទ្ធិ​សិទ្ធិ ដែល​ទទួល​បាន​មេដាយមាស ក្នុង​ការ​ប្រឡង​គណិត​វិទ្យា នៅ​អាស៊ី​» ។

ដោយឡែក ស្ត្រី​ទី​១ នៃ​កម្ពុជា ក៏​បាន​បង្ហោះ​សារ​ជូនពរ​កូនពៅ​ដែរ ដោយ​បញ្ជាក់​ថា «​សិទ្ធិ ទើបតែ​រៀន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា តែ​ហ៊ាន​ទៅ​ប្រឡង​គណិត​វិទ្យា​ថ្នាក់​ទី​១ កម្រិត​ពិភពលោក ហើយ​ជាប់​លេខ​១​ទៀត​» ។

ថ្មី​ៗ​កន្លង​ទៅ​នេះ កុមា​រា ហ៊ុន ពេ​ជ​មុន្នី​រិ​ទ្ធិ​សិទ្ធិ ទើបតែ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ចេញពី​កម្មវិធី​ប្រកួតប្រជែង​គណិត​វិទ្យា «CARIBOU» ដែល​មាន​អ្នកចូលរួម​ប្រកួតប្រជែង​ក្នុង​តំបន់ និង​លើ​ពិភពលោក​ប្រមាណ ១.៧៣០​នាក់​។

សម្តេច​ធិ​បតី មានកូន​៣​រូប គឺ​ស្រី​២​រូប និង​ប្រុស​ម្នាក់ ហើយ​ពួក​គេ គឺ​សុទ្ធតែ​ជា​សិស្ស ដែល​រៀន​ពូកែ ដែល​ទទួល​បាន​ពាន​ជា​ច្រើន ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ