ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាចនោះកាច! នៅសៀម​រាបគ្រាន់ធ្លា.ក់ភ្លៀង​ភ្លាម​​​ រន្ទះបា.ញ់​មនុស្ស​ស្លា.ប់​១ និង​របួសធ្ងន់១ ​​

1 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​មួយ​មេ​លាយឡំខ្យល់ ​ផ្គរ និង​រន្ទះ បានបាញ់លើមនុស្ស​បណ្តា​លឱ្យស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​​ ដែលហេតុការណ៍រន្ធត់នេះ​​​​កើតឡើង​កាលពីវេលា​ម៉ោង​១៤ ​និង​៤០​នាទី​រសៀល​​ថ្ងៃ​ទី​០៨ ខែឧសភា…

ខេត្ត​សៀម​រា​ប ៖ ភ្លៀង​មួយ​មេ​លាយឡំខ្យល់ ​ផ្គរ និង​រន្ទះ បានបាញ់លើមនុស្ស​បណ្តា​លឱ្យស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​​ ដែលហេតុការណ៍រន្ធត់នេះ​​​​កើតឡើង​កាលពីវេលា​ម៉ោង​១៤ ​និង​៤០​នាទី​រសៀល​​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតត្រង់​ចំណុច​ត្រពាំង​ក្បាល​ក្របី ស្ថិត​ក្នុង​ទឹកដី ភូមិ​រំដួល ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​​​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាលស្រុក​ពួក បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ ២០២៤ នេះ​ថា មាន​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះបាញ់ នៅ​លើ​ទឹកដី​ស្រុក​ពួក ខេត្តសៀមរាប ​ដែលនេះទឹកភ្លៀងដំបូង​គេ ប៉ុន្តែបែរជា​បង្កឱ្យមានមនុស្ស​​ស្លាប់​ម្នាក់​ និងរបួសធ្ងន់ម្នាក់ទៅវិញ ។

លោកបន្តថា ជនរងគ្រោះ​ម្នាក់​ឈ្មោះ កុក មិ​នា ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជាកសិករ មាន​ទីលំនៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប (​ស្លាប់​នៅ​នឹង​កន្លែង​)​។ រីឯជន​រង​គ្រោះ​​ម្នាក់ទៀត​ឈ្មោះ នៅ ចាន់ ហៅ​ណាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាកសិករ មាន​ទីលំនៅ​ភូមិ​ក្បាល ក្រពើ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប (​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ពួក​) ​។

​​លោក​បញ្ជាក់ទៀត​ថា​ ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិខាងលើ ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ (​ម្នាក់​ទៀត​ជា​ឪពុក​ឈ្មោះ​តិ​ត កុក អាយុ​៥៣​ឆ្នាំ​) កំពុង​ព្យួរ​ស្រែ ដោយ​ប្រើគោ​យន្ត​កន្ត្រៃ ខណ​:​ពេល​នោះ​ឪពុក​ជា​អ្នក​ភ្ជួរ ​ហើយ​កូន​ប្រុស និង​ក្មួយ​២​នាក់​ខាងលើ​កំពុង​ឈរ​មើល ស្រាប់តែ​មាន​ភ្លៀង​ និង​ផ្គរ​រន្ទះបាញ់​មក​​ចំ​តែ​ម្ដង​។

​ក្រោយ​ហេតុការណ៍​ ឪពុក​បាន​រត់​មក​ហៅ​បងប្អូន​នៅ​ក្នុងភូមិ​រំដួល ចម្ងាយ​ប្រហែល ២០០០​ម៉ែត្រ ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ ( កូន និង​ក្មួយ​) មក​មណ្ឌល​សុខភាព​ឃុំ​រើ​ល​ តែ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របស់​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ​។

 ​​​​បច្ចុប្បន្ន សាកសព​​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក ធ្វើការ​ប្រគល់ឱ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​​ ។

អត្ថបទសរសេរ ដោយ