ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ! ភ្លៀងធ្លាក់តាមតំបន់នៅក្រុងសិរីសោភ័ណជាមធ្យម និងស្រុកមង្គលបុរីរលឹមតិចតួច

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់តាមតំបន់នៅក្រុងសិរីសោភ័ណជា

ខេត្ត​បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់តាមតំបន់នៅក្រុងសិរីសោភ័ណជាមធ្យម និងស្រុកមង្គលបុរីមានរលឹមតិចតួច នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ជាក់ស្តែងនៅក្រុងសិរីសោភ័ណទើបមានភ្លៀងធ្លាក់បានមួយមេរយៈពេលប្រមាណជិតកន្លះម៉ោងឃើញហូរធ្លាក់ពីលើភ្នំខ្លាកូនចាស់ហូរធ្លាក់តាមផ្លូវប្រឡាយធ្លាក់មកខាងក្រោម និងនៅស្រុកមង្គលបុរីនៅឃុំសឿ និងចំណោមមានភ្លៀងធ្លាក់រលឹម បណ្ដាលឱ្យ​សើមដីអាចកាត់បន្ថយរលកកំដៅបាន។

លោក ឡាយ សុធី អនុប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់តាមតំបន់ជាក់ស្តែង ល្ងាចថ្ងៃនេះមានភ្លៀងធ្លាក់នៅក្នុងក្រុងសិរីសោភ័ណគ្របដណ្ដប់ទាំងក្រុងរយៈពេលជិតកន្លះម៉ោង និងនៅស្រុកមង្គលបុរីមានភ្លៀងរលឹមនៅឃុំសឿ និងឃុំចំណោមដែលប៉ះពាល់តិចតួច ។

លោកបានបញ្ជាក់ថា នៅអំឡុងសប្តាហ៍នេះខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់ប៉ះស្រុកជាប់ជាយ​ដែនមានស្រុកថ្មពួក និងស្រុកម៉ាឡៃ ហើយមានលាយឡំដោយខ្យល់កន្ត្រាក់ដែលប៉ះពាល់​ខូច​ខាត​ផ្ទៈសម្បែងប្រជាពលរដ្ឋមានរលំនិងប៉ើងដំបូលហើយប៉ះពាល់នៅក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់កាលពីម្សិលមិញជាមធ្យម។

លោក ឡាយ សុធី បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យក្នុងចំណោម៩ស្រុក-ក្រុងមានភ្លៀងនៅតំបន់ស្រុកថ្មពួក ស្រុកម៉ាឡៃ ស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត តែភ្លៀងដែលធ្លាក់មិនទាន់មានធ្លាក់ខ្លាំងនៅឡើយទេ តែអាចកាត់បន្ថយរលកកំដៅបានមួយចំនួនរយៈពេល​២ទៅ៣ថ្ងៃនេះ ដូចជាត្រជាក់ធម្មតា តែភ្លៀងដែលធ្លាក់មិនទាន់ភ្ជួររាស់បង្កបង្កើនផលបាននៅ​ឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ