ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បញ្ជូន​មនុស្ស​ទៅ​រៀន​ខាង​​ផ្លូវដែក​នៅ​កូរ៉េ

1 អាទិត្យ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ខិតខំ​អភិវឌ្ឍន៍​ និង​លើកកម្ពស់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា កូរ៉េ​ខាងត្បូង​បាន​ប្រកាសជួយ​បណ្តុះ បណ្តាល​ជំនាញ​នេះ​ដល់​អ្នកជំនាញ​កម្ពុជា ។ ប្រភព​ដដែល​បាន​អះអាង​ថា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន…

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ខិតខំ​អភិវឌ្ឍន៍​ និង​លើកកម្ពស់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា កូរ៉េ​ខាងត្បូង​បាន​ប្រកាសជួយ​បណ្តុះ បណ្តាល​ជំនាញ​នេះ​ដល់​អ្នកជំនាញ​កម្ពុជា ។

ប្រភព​ដដែល​បាន​អះអាង​ថា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន ជូន ដំណឹងស្តី​ពី​ការ​ផ្តល់​អាហារូបករណ៍របស់​សាកលវិទ្យាល័យ WOOSONG នៅសាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ២០២៤ សម្រាប់មន្ត្រីរាជការ និងបុគ្គលិក​ផ្លូវដែក​។

មក​ដល់​ពេល​នេះ ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវដែក​នៅ​កម្ពុជា​ គឺ​ពិតជា​មិន​អាច​ប្រៀប​នឹង​សេវាកម្ម​ដឹក​ជញ្ជូន​ផ្សេង​ទៀត​បាន​នៅឡើយ​ទេ ប៉ុន្តែ​កំពុង​តែ​ខិតខំ ។

ក្រៅពី​ផ្លូវដែក​ដែល​មាន​ពីរ​ខ្សែ ​គឺ​មួយ​ខ្សែចេញពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និងមួយ​ខ្សែទៀត​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត​ បាន​កំពុង​តែ​ដំណើរការ ប៉ុន្តែ​ប្រជាប្រិយភាព​គឺ​នៅ​មាន​កម្រិត ហើយ​ក្រុម ហ៊ុនរ៉ូ​យ៉ា​ល់ រ៉ៃ​វេ កម្ពុជា ដែល​ទទួល​សម្បទាន​ធ្វើ​អាជីវកម្ម​លើ​សេវាកម្ម ដឹក​ជញ្ជូន​តាម​ផ្លូវ​ទាំង​ពីរ​ខ្សែរ​បាន​កំពុង​តែ​ខិតខំ​ជំរុញ ។

មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​កំពុង​តែ​រៀបចំ​យក​រថភ្លើង គី​ហាសេរី ១៨៣ (KiHa 183 series) ដែល​ជា​រថភ្លើង​ជជុះ​ពី​ជប៉ុន​មក​ពង្រឹង ដោយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ អំឡុង​ខែមិថុនាខាង​មុខ​
នេះ ។

ក្រៅពី​ផ្លូវដែក​ដែល​មាន​ស្រាប់ កម្ពុជា​កំពុង​តែ​ដុតដៃដុតជើង​លើកកំពស់​កម្រិត​សេវាកម្ម ដឹក​ជញ្ជូន​នៅ​លើ​កំណាត់​ផ្លូវដែក​ទាំង​ពីរ​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន​ដែល​អាច​រត់ បាន​ដល់​១៦០ គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង ហើយ​ក៏​មាន​គម្រោង​ធ្វើការ​ត​ភ្ជាប់ ទៅ​ឡាវ និង​ទៅ​វៀតណាម​ផង​ដែរ ។

អត្ថបទសរសេរ ដោយ