ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន វេច​លុយ​ជាង​៣០០​លាន​ដុល្លារ មក​រកស៊ី​នៅ​កម្ពុជា កាលពី​ខែមេសា

1 អាទិត្យ មុន
  • ភ្នំពេញ

ទោះជា​សេដ្ឋកិច្ច​ចិន ស្ថិត​នៅ​ក្នុង​ស្ថានភាព ដែល​អ្នក​សេដ្ឋកិច្ច​ប​ស្ចឹ​ម​ប្រទេស អះអាង​ថា ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់​កម្ពុជា ដែល​ជា​មិត្ត​ដែកថែប

ទោះជា​សេដ្ឋកិច្ច​ចិន ស្ថិត​នៅ​ក្នុង​ស្ថានភាព ដែល​អ្នក​សេដ្ឋកិច្ច​ប​ស្ចឹ​ម​ប្រទេស អះអាង​ថា ធ្លាក់​ចុះ ប៉ុន្តែ​សម្រាប់​កម្ពុជា ដែល​ជា​មិត្ត​ដែកថែប បាន​ទាក់ទាញ​ទុន​វិនិយោគ​ពី​ចិន យ៉ាង​ក្រាស់ក្រែល ។

ស្ថិតិ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ខែមេសា វិនិយោគិន​ចិន​បាន​ដាក់​លុយ ជាង​៣០០​លាន​ដុល្លារ ចូល​កម្ពុជា ខណៈ​ដែល​ទុន​វិនិយោគ​សរុប​ប្រចាំខែ សរុប​មាន​តម្លៃ​ត្រឹមតែ ៣០៩​លាន​ដុល្លារ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​វិនិយោគ ចំនួន​២២​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​៣០៩​លាន​ដុល្លារ ចិន​មាន​ទុន​សរុប​រហូត​ដល់​ទៅ ៩៨,០២​ភាគរយ វិនិយោគិន​នៅ​ក្នុងស្រុក​១,០៣​ភាគរយ ហើយ​ឥណ្ឌា គឺ​មាន​០,៩៥​ភាគរយ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​៧ ខែឧសភា​ថា គម្រោង​ទាំងនេះ អាច​បង្កើត​ការងារ​បាន​ប្រមាណ​២៣​ពាន់​កន្លែង​។

ប្រភព​ដដែល បាន​បន្ត​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​២២​គម្រោង វិនិយោគ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១៤​គម្រោង និង គម្រោង​វិនិយោគ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​៨​គម្រោង​។

ប្រភព​ដដែល បាន​បន្ត​ថា គម្រោង​វិនិយោគ​ទាំងនេះ ភាគច្រើន គឺ​មា​នទី​តាំងនៅ​ខេត្ត កំពង់ស្ពឺ ស្វាយ​រៀង កណ្តាល ភ្នំពេញ ព្រះ​សីហ​នុ និង​បន្ទាយ​មាន​ជ័យ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ