ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​393​គ្រួសារ​នៅ​ឃុំ​ស្រែ​អង្ក្រង​ស្រុក​កូន​មុំ​ទទួល​អំណោយ​ និង​ពិនិត្យ​សុខ​ភាព​ដោយ​គ្រូពេទ្យ​ពី​ក្រុម​ហ៊ុន​ហ៊ង​អាញ​យ៉ាឡាយ​គ្រុប​

12 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ប្រជា​ពល​រដ្ឋ​ចំនួន​៣៩៣​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​អង្ក្រង​១​ អង្ក្រង​២​ និង​អង្ក្រង​៣​ ឃុំ​ស្រែ​អង្ក្រង​ ស្រុក​កូន​មុំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ មិថុនា​ ២០១៣​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ហ៊ង​អាញ​​យ៉ា​ឡាយ​គ្រុប​ ដែល​ដឹក​នាំ​ដោយ​លោក​ង្វៀង​ វា៉ន់​ស៊ី​ អគ្គ​នាយក​ក្រុម​ហ៊ុន​ហ៊ង​អាញ​យ៉ា​ឡាយ​គ្រុប​ ។

ខេត្ត​រតន​គិរី​ ៖ ប្រជា​ពល​រដ្ឋ​ចំនួន​៣៩៣​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​អង្ក្រង​១​ អង្ក្រង​២​ និង​អង្ក្រង​៣​ ឃុំ​ស្រែ​អង្ក្រង​ ស្រុក​កូន​មុំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ មិថុនា​ ២០១៣​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ហ៊ង​អាញ​​យ៉ា​ឡាយ​គ្រុប​ ដែល​ដឹក​នាំ​ដោយ​លោក​ង្វៀង​ វា៉ន់​ស៊ី​ អគ្គ​នាយក​ក្រុម​ហ៊ុន​ហ៊ង​អាញ​យ៉ា​ឡាយ​គ្រុប​ ។

លោក​ ង្វៀង​ វ៉ាន់​ស៊ី​ អគ្គ​នាយក​ក្រុ​ម​ហ៊ុន​ហ៊ង​អាញ​យា៉​ឡាយ​គ្រុប​ ​មាន​ប្រសាសន៍​ថា​ ដោយ​មើល​ឃើញ​ការ​លំបាក​ របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ស្រែ​អង្ក្រង​ ស្រុក​កូន​មុំ​ ​ដែល​រស់​នៅ​ជុំ​វិញ​ដី​គម្រោង​អភិ​វឌ្ឍន៍​​ដំណាំ​កៅ​ស៊ូ​ និង​ដូង​ប្រេង​របស់​​ក្រុម​ហ៊ុន​ហ៊ង​អាញ​យ៉ា​ឡាយ​គ្រុប​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១​ មិថុនា​ ក្រុមហ៊ុន​បាន​ចាត់​តាំង​ក្រុម​គ្រូ​ពេទ្យ​សរុប​ចំនួន​៤៥​នាក់​ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​ចំនួន​៩​នាក់​ របស់​ក្រុម​ហ៊ុន​ចុះ​មក​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពល​រដ្ឋ​ទាំង​៣៩៣​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​អង្ក្រង​១​ អង្ក្រង​២​ និង​អង្ក្រង​៣​ ព្រម​ទាំង​ផ្តល់​អំណោយ​ជា​អង្ករ​ផង​ដែរ​ ។

លោក​ស្រី​​ ​​វ៉ែន​ ភូមី​ ក្រុម​ប្រឹក្សា​ឃុំ​ស្រែ​អង្ក្រង​​ឱ្យ​ដឹង​ថា​ ប្រជា​ពល​រដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជិត​២​ពាន់​នាក់​ មក​ពី​ភូមិ​អង្ក្រង​១​ អង្ក្រង​២​ និង​អង្ក្រង​៣​ ស្ថិត​ក្នុង​ឃុំ​ស្រែ​អង្ក្រង​ ស្រុក​កូន​មុំ​ ​ត្រូវ​បាន​​ពិនិត្យ​ជំងឺ​ និង​ទទួល​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ ពី​ក្រុម​គ្រូ​ពេទ្យ​របស់​ក្រុម​ហ៊ុន​ហ៊ង​អាញ​យា៉​ឡាយ​គ្រុប​ ។ មិន​តែ​ប៉ុណ្ណោះ​ ក្រុ​ម​ហ៊ុន​នេះ​ក៏​ចែក​អំណោ​យ​ ដល់​ប្រជា​ពល​រដ្ឋ​ទាំង​៣៩៣​គ្រួសារ​ ដែល​ក្នុង​​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គី​ឡូ​ក្រាម​ ស្ករ​.​ស​២​គី​ឡូ​ក្រាម​ និង​អំបិល​១​គី​ឡូ​ក្រាម​ ។ ក្នុង​នាម​លោក​ស្រី​ជា​តំណាង​ឱ្យ​ប្រជា​ពល​រដ្ឋ​ រស់​នៅ​ឃុំ​ស្រែ​អង្ក្រង​មាន​សេច​ក្តី​ត្រេក​អ​រ​ជា​ពន់​េពក​ ពេល​ដែល​ឃើញ​ក្រុម​ហ៊ុន​ហ៊ង​អាញ​យា៉​ឡាយ​ ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​មក​ពិនិត្យ​សុខ​ភាព​ និង​ផ្តល់​ថ្នាំ​ពេទ្យ​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ក៏​បាន​ផ្តល់​ជា​អំណោយ​ទៀត​ផង​ ។ ក្រុម​ហ៊ុន​ហ៊ង​អាញ​យា៉​ឡាយ​ ជា​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​ដំណាំ​កៅ​ស៊ូ​ និង​ដូង​ប្រេង​ដែល​មាន​ដី​ជាប់​នឹ​ង​សហ​គមន៍​ឃុំ​ស្រែ​អង្ក្រង​ ហើយ​ក្រុម​ហ៊ុន​ក៏​បាន​ផ្តល់​ការ​ងារ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ ទៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ផង​ដែរ​ ។

លោក​អគ្គ​នាយក​ក្រុម​ហ៊ុន​ហ៊ង​អាញ​យ៉ា​ឡាយ​គ្រុប​បាន​បញ្ជាក់​ថា​ មាន​​សហ​គមន៍​ចំនួន​១៨ ដែល​មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជុំ​វិញ​ដី​គម្រោង​ប្រហែល​ជាង​២.៥០០​គ្រួសារ​​ ស្មើ​នឹង​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រហែល​១​ម៉ឺន​នាក់​ មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​ច្រើន​ ដូច្នេះ​ក្រុម​ហ៊ុន​ហ៊ង​អាញ​យា៉​ឡាយ​ និង​ចលនា​ប្រជា​ពល​រដ្ឋ​ឱ្យ​ចូល​ធ្វើ​ការ​ក្នុង​ដី​គម្រោង​វិនិ​យោគ​ ដើម្បី​លើក​កម្ពស់​ប្រាក់​ចំណូល​ ​ហើយ​ក្រុម​ហ៊ុន​​នឹ​ង​រៀប​ចំ​ពិនិត្យ​សុខ​ភាព​ និង​ចែក​ចាយ​ថ្នាំ​ពេទ្យ​​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​រយៈ​ពេល​៦​ខែ​ម្តង​ បើ​សិន​ជា​មាន​ប្រជា​ពល​រដ្ឋ​ណា​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ក្រុម​ហ៊ុន​នឹង​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ហ៊ង​អាញ​យា៉​ឡាយ​ ប្រទេស​វៀត​ណាម​ ៕