ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បត់​សេច​ក្តី​ទុក​ចិត្ត​លួច​ប្រាក់​ក្រុម​ហ៊ុន​ជាង​9​ពាន់​ដុល្លារ​លេង​ល្បែង​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ការ​ផ្ស​ង​ព្រេង​ក្នុង​វង់​ល្បែង​ស៊ី​សង​គ្មាន​វាស​នា​ល្អ​នោះ​ទេ​ គឺ​បាន​ត្រឹម​តែ​វិនាស​ខ្លួន​ឯង​​ប៉ុណ្ណោះ​ ។ បុរស​ម្នាក់​បាន​ជាប់​ចោទ​រំលោ.ភ​លើ​សេច​ក្តី​ទុក​ចិត្ត​របស់​ប្រធាន​ក្រុម​ហ៊ុន​ខ្លួន​ ដោយ​សារ​លួច​ភេស​ជ្ជៈ​តាម​ដេ​ប៉ូ​ចំនួន​៣​កន្លែង​​ ដែល​ក្រុម​ហ៊ុន​ដាក់​ឱ្យ​មក​ចែក​ចាយ​តាម​ដេ​ប៉ូ​នៅ​ខេត្ត​កំពង់​ស្ពឺ​ គិត​ជា​ទឹក​ប្រាក់​ចំនួន​៩៨៨១​ដុល្លារ​(ប្រាំ​បួន​ពាន់​ប្រាំ​បី​រយ​ប៉ែត​សិប​មួយ​ដុល្លារ​) យក​ទៅ

ខេត្ត​កំពង់​ស្ពឺ ៖ ការ​ផ្ស​ង​ព្រេង​ក្នុង​វង់​ល្បែង​ស៊ី​សង​គ្មាន​វាស​នា​ល្អ​នោះ​ទេ​ គឺ​បាន​ត្រឹម​តែ​វិនាស​ខ្លួន​ឯង​​ប៉ុណ្ណោះ​ ។ បុរស​ម្នាក់​បាន​ជាប់​ចោទ​រំលោភ​លើ​សេច​ក្តី​ទុក​ចិត្ត​របស់​ប្រធាន​ក្រុម​ហ៊ុន​ខ្លួន​ ដោយ​សារ​លួច​ភេស​ជ្ជៈ​តាម​ដេ​ប៉ូ​ចំនួន​៣​កន្លែង​​ ដែល​ក្រុម​ហ៊ុន​ដាក់​ឱ្យ​មក​ចែក​ចាយ​តាម​ដេ​ប៉ូ​នៅ​ខេត្ត​កំពង់​ស្ពឺ​ គិត​ជា​ទឹក​ប្រាក់​ចំនួន​៩៨៨១​ដុល្លារ​(ប្រាំ​បួន​ពាន់​ប្រាំ​បី​រយ​ប៉ែត​សិប​មួយ​ដុល្លារ​) យក​ទៅ​ចាយ​អស់​ ហើយ​ត្រូវ​ម្ចាស់​ក្រុម​ហ៊ុន​ធ្វើ​ពាក្យ​បណ្តឹង​ចូល​មក​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដើម្បី​ឃាត់​ខ្លួន​ទៅ​តាម​ច្បាប់​ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ម៉ែន​ ស៊ី​ប៊ន​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ភ្លាម​ លោក​ក៏​បាន​​ចេញ​​បញ្ជា​ទៅ​លោក​ ទិត្យ​ វណ្ណៈ​ នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឱ្យ​ដឹក​នាំ​កម្លាំង​ទៅ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ឧសភា​ នៅ​ចំណុច​ដេ​ប៉ូ​លក់​ភេស​ជ្ជៈ​ រស់​ ទ្រីម​ ក្នុង​ភូមិ​ពាណិជ្ជ​កម្ម​ សង្កាត់​រកា​រ​ធំ​ ​ក្រុង​ច្បារ​មន​ ។

លោក​ ទិត្យ​ វណ្ណៈ​ ​បាន​ឱ្យ​ដឹង​ថា​ បុរស​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ ហូយ​ ពិសិដ្ឋ​ ​ អាយុ​២៥​ឆ្នាំ​ មាន​ទី​លំ​នៅ​​ផ្ទះ​លេខ​៣​​ ផ្លូវ​​លេខ​៣១១​ សង្កាត់​បឹង​កក់​ ខណ្ឌ​ទួល​គោក​ ក្រុង​ភ្នំ​ពេញ​ បម្រើ​ការ​ងារ​ឱ្យ​ក្រុម​ហ៊ុន​ចែក​ចាយ​ភេស​ជ្ជៈ​មួយ​ ។ ជន​នេះ​បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​កេង​បន្លំ​យក​សម្ភារ​និង​ភេស​ជ្ជៈ​ ដែល​ត្រូវ​ចែក​ចាយ​តាម​ដេ​ប៉ូ​ចំនួន​៣​កន្លែង​នៅ​ខេត្ត​កំពង់​ស្ពឺ​បាន​ប្រាក់​ចំនួន​៩៨៨១​ដុល្លារ​ប្រាកដ​មែន​ ហើយ​ប្រាក់​នេះ​បាន​ចាញ់​ល្បែង​អស់​ហើយ​ ។ ជន​ជាប់​ចោទ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សា​លា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​​ច្បាប់​ ៕