ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតបង​ប្អូន​បង្កើត​អ្នក​ទោស​ដែលត្រូវ​បាន​សម្លា.ប់​នៅទួល​ស្លែង​ ថ្លែង​ការណ៍​គាំ​ទ្រ​លោកប៊ូ ម៉េ​ង​ និង​លោកជុំ ម៉ី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃទី​៣១ ឧសភា ២០១៣ សេចក្ដី​ថ្លែងការណ៍រួម​របស់​អតី​ត​អ្នក​នៅរស់​រាន​មាន​ជី​វិត​ និង​អ្នក​ដែលមានបង​ប្អូន​បង្កើត​ត្រូ​វ​បាន​សម្លា.ប់​នៅមន្ទីរ​ ស-២១ គាំ​ទ្រ​លោក​ជុំ ម៉ី​ និង​លោក​​ប៊ូ ម៉េ​ង​ ក្នុង​ការដឹក​នាំ ធ្វើ​មហាបាតុកម្ម​ ទាម​ទារ​ឱ្យ​លោក​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្សសង្ក្រោះ​ជាតិ​ សុំ​អភ័យ​ទោស

រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃទី​៣១ ឧសភា ២០១៣ សេចក្ដី​ថ្លែងការណ៍រួម​របស់​អតី​ត​អ្នក​នៅរស់​រាន​មាន​ជី​វិត​ និង​អ្នក​ដែលមានបង​ប្អូន​បង្កើត​ត្រូ​វ​បាន​សម្លាប់​នៅមន្ទីរ​ ស-២១ គាំ​ទ្រ​លោក​ជុំ ម៉ី​ និង​លោក​​ប៊ូ ម៉េ​ង​ ក្នុង​ការដឹក​នាំ ធ្វើ​មហាបាតុកម្ម​ ទាម​ទារ​ឱ្យ​លោក​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្សសង្ក្រោះ​ជាតិ​ សុំ​អភ័យ​ទោស​ចំពោះការ​ថ្លែង​កាឡៃភស្ដុតាង​​ប្រវត្តិ​សាស្រ្ដ​គុក​ទួល​ស្លែង​​ថា​ជា​គុក​សិប្ប​និមិត្ត​។

 បងប្អូន​បង្កើត​របស់​ជន​រងគ្រោះ​រួម​មាន​១.លោក​នង​ ចាន់​ផល​ អតី​ត​អ្នក​ទោស​កុមារ​នៅមន្ទី​រ​​ ស២១ ឬ​គុក​ទួល​ស្លែង​ ២.​លោកនង ចាន់ថន​ បង​ប្រុស​បង្កើត​​លោក​នង​ ចាន់​ផល​​៣. លោក​ស្រី​ជិន ម៉េត អតីត​អ្ន​ក​នៅរស់​រាន​មាន​ជី​វិត​ពី​មន្ទីរ​ ស២១ ៤.លោក​ស្រី​ញឹម គឹម​ហឿន​ ដែលបានបាត់បង់​បង​ប្អុន​បង្កើត២នាក់​ បង​ថ្លៃ​១នាក់​ និង​ក្មួយ​២នាក់​ នៅ​មន្ទីរ ស២១ ៥.លោក​មន​ សុធា​ មានម្ដាយ​ និង​បង​ប្រុស​បង្កើត​ត្រូវ​បាន​ស្លាប់់នៅទី​នោះ ៦.លោក​តុលឡោះ​ កាស៊ីម​ ដើម​បណ្ដឹង​រដ្ឋ​ប្ប​វេណី​ នៃសំណុំ​រឿង​​ក្នុង​ការតំណាង​ឱ្យ​ជន​រង​​គ្រោះ​ខ្មែរ​អ៊ិស្លាម​ទាំ​ង​​អស់​ដែលត្រូវ​បាន​សម្លាប់​នៅក្នុង​របប​ខ្មែរ​ក្រហម​៕