ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​សួរ​សុខ​ទុក្ខ និង​ព្យាបាល​ជំងឺ​ជូន​ពល​រដ្ឋ​នៅ​មេ​មត់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់​ចាម​ទទួល​បន្ទុក​លើ​ការ​ងារ​យុវ​ជន​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ចំនួន​១២៥​នាក់​ចុះ​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពល​រដ្ឋ​នៅ​ឃុំ​ដា ស្រុក​មេមេត់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៣។

នៅ​ក្នុង​កម្ម​វិធី​នោះ​មានពល​រដ្ឋ​នៅ​ឃុំ​ដា​ទាំង​មូល​​បាន​មក​ពិនិត្យ​​ជំងឺ​ចំនួន​៤.១១៣​នាក់​ ដែល​ក្រុម​គ្រូ​ពេទ្យ​​បាន​​ពិនិត្យ​ព្យាបាល​តាម​រោគ​សញ្ញា​មាន​ ៖​ព្យាបាល​ធ្មេញ៣១៨​នាក់​ ជំងឺ​ទូទៅ​៣.៧៨២​នាក់​ វះ​គីស​៧​នាក់​ និង​បញ្ជូន​បន្ត​មក​ព្យាបាល​នៅ​ភ្នំពេញ​ចំនួន​៦​នាក់​ ។​

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​បាន​ពាំ​នាំ​ប្រសាសន៍​ផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ដែល​ជានិច្ច​កាល​សម្តេច​ទាំង​ពីរ​តែង​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ពល​រដ្ឋ​ទាំង​អស់​ ។

ដើម្បី​ជា​ការ​តប​ស្នង​ប្រជា​ពល​រដ្ឋ​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​ទាំង​អស់​សម្តែង​ទឹក​ចិត្ត​ត្រេក​អរ​ និង​ថ្លែង​អំណរ​គុណ​ដល់​សម្តេច​ទាំង​ពីរ​តាម​រយៈ​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​​ដែល​បាន​ចុះ​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជា​ជន​គ្រប់​កាលទេសៈ ៕