ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ចាប់​បាន​ទើប​បែកធ្លាយ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ រថយន្ត​កាម​រី​ហើម​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​ក្រុម​នគរបាល​ចរាចរណ៍​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៩​ថ្មី ស្ថិត​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨…

​ខេត្តស្ទឹងត្រែង ៖ រថយន្ត​កាម​រី​ហើម​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​ក្រុម​នគរបាល​ចរាចរណ៍​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៩​ថ្មី ស្ថិត​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ក្នុង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

​ស្ថិត​ក្នុង​ការ​បង្ក្រាប​នោះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ប្រណិត​ទាំងអស់​មាន​ចំនួន​បី​គ្រឿង​ប្រភេទ​កាម​រី​ហើម​បាន​ធ្វើ​សកម្មភាព​លួច​ដឹកឈើ​ចេញពី​ទឹកដី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​កាន់​ទីផ្សារ​គោលដៅ ដោយ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង លុះ​មក​ដល់​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ធ្វើការ​ឃាត់​ទុក​បាន​តែ​ចំនួន​ពីរ​គ្រឿង ចំណែក​មួយ​គ្រឿង​ទៀត​បាន​ទម្លុះ​គោលដៅ​ត្រួតពិនិត្យ​បន្ត​ឆ្ពោះទៅ​មុខ​ដោយ​សុវត្ថិភាព ។​

​ខណៈ​សមត្ថកិច្ច​កំពុង​បង្ក្រាប​រថយន្ត​ដឹកឈើ​ទាំងនេះ​មាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​ឈើ បាន​ចេញ​មុខ​មក​បកស្រាយ​ថា សូម​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ឈើ​របស់​គាត់​ទៅ​ព្រោះថា គាត់​បាន​បង់លុយ​រត់ការ​ផ្លូវ​នៅ​កន្លែង​បា​រ៉ា​ស់​ត្រួតពិនិត្យ​នេះ​រួចរាល់​អស់ហើយ​មុន​នឹង​ពួក​គាត់​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំងនេះ ។​

​ស្ត្រី​ម្ចាស់​ឈើ​ខាងលើ​បាន​យំ​បន្ត​រៀបរាប់​បន្ត​ថា បើ​អាជ្ញាធរ​ខេត្ត​ដាក់​កម្លាំង​បិត​ឈើ​មិន​អោយ​ចេញ ចុះ​ហេតុ​ដូច​ម្តេច​ក៏​កម្លាំង​ចម្រុះ​នៅ​ទី​នេះ​មិន​ប្រាប់​គាត់​បែរជា​យក​លុយ​គាត់​ហើយ​ពេល​ដែល​គាត់​ដឹកឈើ​ចេញ​ស្រាប់តែ​ចាប់​គាត់​ទៅ​វិញ?

​ពាក់ព័ន្ធ​ករណី​ខាងលើ​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទីនោះ​បាន​ប្រាប់​ថា គឺ​ធ្វើ​តាម​តួនាទី និង​បទបញ្ជា​របស់​លោក អូត សុ​ី​វុ​ត្ថា ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ដោយ​មិន​ឲ្យ​ប៉ះពាល់​លុយកាក់​សុ​ី​សំណូក​សូកប៉ាន់ និង​ធ្វើបាប​កៀបសង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ ។ ចំពោះ​រឿង​នេះ​ម្ចាស់​ឈើ​គាត់​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​រូប​ណា បុគ្គល​សមត្ថកិច្ច​រូប​នោះ​គួរ​ទទួលខុសត្រូវ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ម្ចាស់​ឈើ​បាន​រៀបរាប់​ព្រមទាំង​មាន​មានការ​ថត​សំលេង​ទុក​ស្តាប់​ផង​ដែរ​នូវ​ឈ្មោះ​បុគ្គល​មួយ​ចំនួន​នៅ​គោលដៅ​នោះ​ដែល​បាន​យក​លុយ​គាត់​មាន​លោក អឿ គឹ​ម​ហេង មេព្រៃ​ជា​ប្រធាន​គោលដៅ​, លោក ចំណាន ជា​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត (​អត់​ទាន់​ស្គាល់​នៅ​ការិយាល័យ​មួយ​ណា​) ។​

​សូម​បញ្ជាក់​ថា កម្លាំង​ចម្រុះ​ចាំ​ត្រួតពិនិត្យ​បទល្មើស​នៅ​ទីនោះ​មាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​ប្រធាន កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំងយោធា និង​កម្លាំង​អាវុធហត្ថ ហើយ​ក្នុង​នោះ​ក៏​មាន​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ជើង​គោក​ផង​ដែរ​ដែល​សរុប​ប្រហែល​ជិត​២០​នាក់​ក្នុង​គោលដៅ​នីមួយ​ៗ ។​

​តាប​បទបញ្ជា​របស់​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​មាន​លោក ម៉ុម សា​រឿ​ន ជា​ប្រធាន​បាន​អនុញ្ញាតិ​ឲ្យ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ផ្សេង​ៗ ជា​ពិសេស​បទល្មើស​ព្រៃឈើ​ចំនួន​បី​កន្លែង​សំខាន់​ៗ គឺ​គោលដៅ​ទី​១-​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តព្រះវិហារ ត្រង់​ចំណុច​អូរ​ច​ង្ហា​រ ។ គោលដៅ​ទី​២-​លើ​ផ្លូវជាតិ​លេខ​៧៨ ពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តរតនគិរី​ត្រង់ ចំណុច​ជិត​ស្ពាន​ស្រែ​ពក និង​គោលដៅ​ទី​៣-​លើ​ផ្លូវជាតិ​លេខ​៧ ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តក្រចេះ ត្រង់​ចំណុច​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ភ្នំ​ក្រហម ។ បច្ចុប្បន្ន​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​ត្រូវ​បាន​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ