ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បើកប្រតិបត្តិការឆ្មក់បង្រា្កបទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំងផ្សេងគ្នាក្នុងខេត្តកណ្ដាល សង្ស័យលួចលាក់បម្រើផ្លូវភេទ ឃាត់ខ្លួនបានមនុស្សចំនួន៣៩នាក់ យកមកសួរនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបនេះ ធ្វើទ្បើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុចហាង KTV ត្រជាក់ចិត្តII, ហាង KTV ម្លប់ដូងពូរ៉េត ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ដោយអនុវត្តន៏តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាអោយកម្លាំងជំនាញ បើកការស្រាវជ្រាវ នៅទីតាំងខារ៉ាអូខេ សង្ស័យមានលួចលាក់បម្រើផ្លូវភេទ ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានធើ្វការស្រាវជ្រាវ ឆ្មក់បង្ក្រាប ៖
-ទីតាំងទី១ ដឹកនាំដោយលោកឧត្តមសេនិយ៍ទោ ងួន សុខចេង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅហាង KTV ត្រជាក់ចិត្ត II ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញមានស្រោមអនាម័យមួយចំនួនធំ នៅបន្ទប់គ្មានលេខ ដោយបានឃាត់ខ្លួនមនុស្សចំនួន ០៨នាក់។
-ទីតាំងទី២ ដឹកនាំដោយលោកវរសេនិយ៍ឯក ទេព សុភា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅចំណុចហាង KTV ម្លប់ដូងពូរ៉េត ស្ថិតនៅៈក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញបន្ទប់ទី១ ប្រើស្រោមរួចមានចំនួន០១ មិនទាន់ប្រើមានចំនួន០៣ស្រោម, បន្ទប់ទី២ (មិនមាន) ,បន្ទប់ទី៣ ប្រើស្រោមរួចមានចំនួន០៣ មិនទាន់ប្រើចំនួន០១ស្រោម, បន្ទប់ទី៤ មិនទាន់ប្រើមានចំនួន០៣ស្រោម ឃាត់ខ្លួនបានមនុស្សចំនួន១០នាក់ ។
-ទីតាំងទី៣ ដឹកនាំដោយលោកឧត្តមសេនិយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន២១នាក់ ។
បច្ចុប្បន្ន កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនអ្នកដែលពាក់ព័ន្ធ យកមកសាកសួរ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ