ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុងកា.ប់​កូនស្រី​​ រួច​​ប៉ងបញ្ចប់ជីវិ.តតែមិនសម្រេច ​ចុងក្រោយខាំអណ្តា.តខ្លួនឯង​ស្លា.ប់

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដោយសារ​តែ​ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​ឱ្យ​បុរស​ជា​ឪពុកចុង​ម្នាក់​យក​កាំបិត​កាប់​កូនស្រី​ចុង​បណ្តាល​ឱ្យ​រង​របួស​ឈាម​ដាប​ពេញ​ក្នុងផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ បុរស​ជា​ឪពុកចុង​ភ័យ​ពេក​ក៏​ឡើង​ទៅ​លាក់ខ្លួន​លើ​ដើម​ស្វាយ​ព្យាយាម​ចង​-​ក​សម្លាប់​ខ្លួន កម្លាំង​សមត្ថកិច្ច​ព្យាយាម​ជួយ​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដែរ ប៉ុន្តែ​បុរស​ជា​ឪពុក​បាន​ខាំ​អណ្តាត​ខ្លួនឯង​ថែម​ទៀត​ពេទ្យ​ជួយ​លែង​បាន​ក៏​ស្លាប់​តែ​ម្តង​ទៅ​។ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ភ្នំ​បាត…

ខេត្តកំពង់ស្ពឺ​៖ ដោយសារ​តែ​ឥទ្ធិពល​គ្រឿងញៀន​ធ្វើ​ឱ្យ​បុរស​ជា​ឪពុកចុង​ម្នាក់​យក​កាំបិត​កាប់​កូនស្រី​ចុង​បណ្តាល​ឱ្យ​រង​របួស​ឈាម​ដាប​ពេញ​ក្នុងផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ បុរស​ជា​ឪពុកចុង​ភ័យ​ពេក​ក៏​ឡើង​ទៅ​លាក់ខ្លួន​លើ​ដើម​ស្វាយ​ព្យាយាម​ចង​-​ក​សម្លាប់​ខ្លួន កម្លាំង​សមត្ថកិច្ច​ព្យាយាម​ជួយ​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ដែរ ប៉ុន្តែ​បុរស​ជា​ឪពុក​បាន​ខាំ​អណ្តាត​ខ្លួនឯង​ថែម​ទៀត​ពេទ្យ​ជួយ​លែង​បាន​ក៏​ស្លាប់​តែ​ម្តង​ទៅ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​÷ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ភ្នំ​បាត ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ កើត​មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម អតីត​ឪពុកចុង បាន​យក​កាំបិត​កាប់​ទៅ​កូនចុង​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ហើយ​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង ដោយ​ដុត​ភ្លើង​នៅ​លើ​ដើម​ស្វាយ យក​ខ្សែ​ចង​-​ក លុះ​សមត្ថកិច្ច​ជួយ​មក​ដល់​ដី ស្រាប់តែ​ខាំ​អណ្តាត​ខ្លួនឯង​ថែម​ទៀត ពេល​នោះ​កំលាំង​សមត្ថកិច្ច​ក៏​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ជា​អកុសល​ជនសង្ស័យ​ជា​ឪពុកចុង​រូប​នោះ​បាន​ស្លាប់ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ​ស៊ុ ឡី អាយុ​២៩​ឆ្នាំ (​ត្រូវជា​កូនចុង​) បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ឈាម​ដាប​ពេញ​ផ្ទះ ។ ចំណែក ឪពុកចុង​ជា​ជនសង្ស័យ​មានឈ្មោះ ប៊ុត វិ​ន អាយុ​៤៣​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ភ្នំ​បាត ឃុំ​ជើង​រាស់ ស្រុក សាមគ្គី​មុន្នី​ជ័យ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជនសង្ស័យ​ដៃដល់​ជា​ឪពុកចុង ទាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ ជន​រង​គ្រោះ​តែងតែ​ការពារ​ម្តាយ​។ ជន​ដៃដល់​ដាច់​ចិត្ត​ទាញ​យក​កាំបិត​កាប់​ទៅ​លើ​កូនស្រី​ចុង​នោះ គឺ​បណ្តាល​មក​ពី​ប្រើប្រាស់​សារធាតុ​ញៀន​លើ​កំរិត ហើយ​ឪពុកចុង​ដែល​ជា​ជនសង្ស័យ​ខាងលើ​តែងតែ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​កូន​ទៀត ស្ត្រី​រង​គ្រោះជា​កូន​តែងតែ​ស្តីបន្ទោស ហើយ​ជន​ដៃដល់​ខឹង​ជន​រង​គ្រោះ​ស្តីបន្ទោស​នោះ ក៏​ទប់​កំហឹង​មិន​បាន​ទាយ​កាំបិត​កាប់​សន្ធប់​ចំនួន​០៥​កាំបិត ចំ​ភ្លៅ​ខាងឆ្វេង​ចំនួន​០២​កាំបិត ចំ​ភ្លៅ​ស្តាំ​ចំនួន​០១​កាំបិត ចំ​ត្រចៀក​ខាងស្តាំ​ចំនួន​០១​កាំបិត និង​ចំ​បោះដៃផុត​ខាងឆ្វេង​ចំនួន​០១​កាំបិត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ដៃដល់​បាន​រត់គេច​ខ្លួន​ឡើង​ទៅ​ពួន​សម្ងំ ក្នុង​ខ្ទម​នៅ​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ប្រជា​ជល​រដ្ឋ ដោយ​មាន​កាន់​កាំបិត​ផ្កា​ក់ និង​កូនកាំបិត​ចុង​ស្រួច​ជា​ច្រើន ដើម្បី​ទុក​ការពារ​ខ្លួន​កុំ​ឲ្យ​សមត្ថកិច្ច​ទៅ​ឃាត់​ខ្ល​ន ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បន​ន​ថែម​ថា លុះដល់​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ជនសង្ស័យ​ដៃដល់​បាន​ប្រមូល​យក​សម្ភារៈ ដុត​ភ្លើង​នៅ​លើ​ដើម​ស្វាយ​ចោល រួច​យក​ខ្សែ​ដើម្បី​ចង​-​ក​សម្លាប់​ខ្លួន​។​ពេល​ឃើញ​ដូច​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឡើង​លើ​ដើម​ស្វាយ​ទៅ​ជួយ​កាត់​ខ្សែ​សង្គ្រោះ​ជីវិត​។ នៅ​ពេល​ជួយ​យក​មក​ដល់​ដី​ហើយ​ជនសង្ស័យ បាន​ខាំ​អណ្ដាត​ដើម្បី​សម្លាប់​ខ្លួន ហើយ​បាន​បញ្ជូន​មក​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ លុះ​រហូត​ដល់​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ សង្ស័យ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។ សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង រួម​មានកាំបិត​ផ្គាក់​០១.​កាំបិត
ស្នៀត​ចំនួន​០៣ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។

តាម​ការ​ពិនិត្យ​របស់​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេក​និង​វិទ្យាសាស្ត្រ​ខេត្តកំពង់ស្ពឺ និង​គ្រូពេទ្យ​កោសល្យវិច័យ ស្លាប់​ដោយ​ចង​-​ក​។ ក្រោយ​ធ្វើការ​ពិនិត្យ​សាកសព​បុរស​ខាងលើ​នគរបាល​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ