ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រដ្ឋសភា​កម្ពុជា​​​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសា​មញ្ញ​នីតិកាល​ទី​៧​ដោយ​បាន​ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ចំនួន​៥​​

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​ ក្រោម​អធិបតីភាព​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិ​កាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ សម័យប្រជុំ​រដ្ឋសភា​ ក្រោម​អធិបតីភាព​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិ​កាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥​មាន​៖

១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ម្ហូបអាហារ​អាស៊ាន​។
២-​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ប​ម្លា​ស់​ទី​រូបវន្តបុគ្គល​។
៣-​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​មួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
៤-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់​។
៥-​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម ។

សេចក្តីព្រាងច្បាប់​ទាំង​៥​នេះ មាន​សារៈសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុវត្ថិភាព​ចំណីអាហារ យុត្តិធម៌ ទាំង​ក្នុង​ប្រក​ខណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា តំបន់​អាស៊ាន និង ពិភពលោក​។
-​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ម្ហូបអាហារ​អាស៊ាន មាន​គោលបំណង​ធានា​ការពារ​សុខភាព​អ្នក​ប្រើប្រាស់ សម្រួលការ​ធ្វើ ពាណិជ្ជកម្ម ធ្វើ​ឱ្យ​មាន​លំហូរ​ម្ហូបអាហារ​មាន​សុវត្ថិភាព​ដោយ​សេរី​នៅ​ក្នុង​រដ្ឋ​សមាជិក ពង្រឹងសមត្ថភាព សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​កម្ពុជា ជាដើម​។

-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង អាស៊ាន​ស្តី​ពី​ប​ម្លា​ស់​ទី​រូបវន្តបុគ្គល ដើម្បី​សម្រួល​ដល់​ប​ម្លា​ស់​ទី​និង​លំហូរ​នៃ​បុគ្គល​ជំនាញ​និង​អ្នក​ចូល​មក​ទស្សនកិច្ច ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ដែល ជា​ផ្នែក​សំខាន់​មួយ​របស់​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥ ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ខ្ពស់ និង​ការ​ផ្សា​ភ្ជាប់​សេដ្ឋកិច្ច​ជា​ធ្លុង​មួយ​។

-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​មួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ចូលរួម​ចំណែក​លើកកម្ពស់​តម្លាភាព​និង​ប្រសិទ្ធភាព នៅ​ក្នុង​ការ​អនុវត្ត​ជំពូក ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ ជា​ពិសេស​វិធាន​ជាក់លាក់​សម្រាប់​ផលិតផល​សំដៅ​ជំរុញ​ការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ​។

-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ មាន​គោលបំណង​ពង្រីក​កាលានុវត្តភាព​សេដ្ឋកិច្ច ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​សមាហរណកម្ម​ទីផ្សារ​ការ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សាកល​សម្រួល​ដល់​ពាណិជ្ជកម្ម​និង​វិនិយោគ និង​ការ​ធានា​ភាព​ប្រកួតប្រជែង ដោយ​តម្លាភាព​ជាដើម ដែល​អនុវត្ត​ដោយ​គ្រប់​បណ្តា​ភាគី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ទូលំទូលាយ ដែល​ជា​កត្តា​វិជ្ជមាន ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស បង្កើន​ចំណូល​ជាតិ​។

-​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម មាន​គោលបំណង គាំទ្រ​គោលនយោបាយ​និង​និន្នាការ​របស់​រាជរដ្ឋាភិបាល កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិវាទ​អន្តរជាតិ​ដោយ​សន្តិវិធី​តាម​រយៈ​យន្តការ​សន្ធានកម្ម សម្របសម្រួល​ដោយ​ភាគី​ទី​បី​ដែល​ជា​មធ្យោបាយ​អាច​ជឿ​ទុកចិត្ត​បាន​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​យុត្តិធម៌ និង​គោលការណ៍​ឈ្នះ​ឈ្នះ ផ្តល់​ភាព​បត់បែន​និង​ជម្រើស​បន្ថែម​ដល់​កម្ពុជា​ក្នុង​ការ​នាំ​វិវាទ​របស់​ខ្លួន​ទៅ​ដោះស្រាយ​នៅ​ក្រោម​ក្របខ័ណ្ឌ​អន្តរជាតិ​។

សូម​ជម្រាប​ថា​ បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​រួច​មក​អង្គ​ម បាន​ប្រជុំ​លើកដៃ​អនុម័ត​សេចក្តី​ព្រាង​ទាំង​៥ មួយ​ម្តង​ៗ ដោយ​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំងអស់​ជា​ឯកច្ឆន្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ