ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មហាផ្ទៃ​បង្កើត​សាខា​ធ្វើលិខិត​ឆ្លងដែន​មួយទៀត​នៅខេត្ត​បាត់ដំបង

11 ឆ្នាំ មុន

យោងតាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះថ្ងៃទី០២ ​មិថុនា ​២០១៣​បានឲ្យដឹងថា​ ដើម្បីបង្ក​លក្ខណៈងាយ​ស្រួល កាត់បន្ថយពេលវេលា ក្នុងការ​ធ្វើ​ដំណើរ​​ចុះឡើង​របស់​ប្រជាពលរដ្ឋ​ ដែលរស់នៅក្នុង​តំបន់ព្រំដែន​ភាគខាងលិច​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិនៃ​ក្រសួងមហាផ្ទៃ បានបង្កើតសាខា​ការិយាល័យ​​លិខិតឆ្លងដែន​​មួយប្រចំា​នៅ​ខេត្តបាត់ដំបង ។

ជាមួយគ្នា​នេះដែរ​ក្រសួងមហាផ្ទៃ​ក៏បានបញ្ជាក់ឲ្យដឹង​បន្ថែមទៀត​ថា នៅពេលអនាគត​ក្រសួងមហាផ្ទៃ ក៏នឹងបង្កើតសាខា​ការិយាល័យ​​លិខិតឆ្លងដែន​នៅតាមបណ្តា​ខេត្ត​ផ្សេង​ទៀត​ផងដែរ​ ។

បើតាម​​សេចក្តីជូន​ដំណឹង​របស់ក្រសួង​មហាផ្ទៃ​ដដែល​ក៏បានបញ្ជាក់​ទៀតថា​ បែបបទនិង​នីតិវិធីនៃ​ការធ្វើលិខិត​ឆ្លងដែនមាន​ដូចតទៅ៖

០១-ពលរដ្ឋ​​ដែលមាន​បំណងចង់​ធ្វើលិខិត​ឆ្លងដែន​ អាចអញ្ជើញ​មកបំពេញ​បែបបទ​សុំធ្វើលិខិត​ឆ្លងដែន នៅស្នងការ​ដ្ឋាននគរបាល​ខេត្តបាត់ដំបង ​។

០២-ពេលអញ្ជើញ​មកបំពេញ​​បែបបទសុំ​ធ្វើលិខិត​ឆ្លងដែន សូមនំាមក​ជាមួយនូវ​៖ សំបុត្រកំណើត​ អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ សៀវភៅស្នាក់​នៅ ឬ ឯកសារ​បញ្ជាក់អត្តសញ្ញាណ ​ដែលចេញដោយអាជ្ញាធរ​មានសមត្ថកិច្ច​ និងត្រូវមានកាតព្វកិច្ច​បង់អាករលិខិតឆ្លង​ដែនតាមការ​កំណត់របស់រដ្ឋ​ ។

០៣-សាខាការិយាល័យ​លិខិតឆ្លងដែនប្រចំា​ខេត្តបាត់ដំបង​ បានចាប់អនុវត្តន៏​ការងាររបស់ខ្លួន ​តាំងពីថ្ងៃទី០១ មេសា ២០១៣កន្លងមក ៕