ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃ្លាំង​ ហួត​​អញ្ជើញ​​​ចែក​​អត្ត​សញ្ញាណ​​ប័ណ្ណ​ប្រជា​ពល​រដ្ឋ​​នៅ​សង្កាត់ទួល​​សង្កែ​​ចំនួ​ន​​៦៣២នាក់

11 ឆ្នាំ មុន

ជធានី​ភ្នំ​ពេញ​៖ ពិ​ធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណប្រជា​ពល​រដ្ឋ​នៅ​សង្កាត់ទួល​សង្កែ​ចំនួ​ន​៦៣២នាក់ធ្វើ​ឡើងក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឃ្លាំង​ ហួត​ ជំ​នួយ​កា​រ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុ​ន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ជា​អ​ភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំ​ង​មន្ត្រី​រាជ​កា​រជុំ​វិញ​ជា​ច្រើន​​​កុះ​ករ ។ ពិ​ធី​នេះ​រៀប​ចំ​នៅ​វត្ត​ទួល​សុវណ្ណារាម ​ហៅ​វត្ត​ទួល​សង្កែ​ សង្កាត់​ទួ​ល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ ។

រាជធានី​ភ្នំ​ពេញ​៖ ពិ​ធី​ចែក​អត្ត​សញ្ញាណ​ប័ណ្ណប្រជា​ពល​រដ្ឋ​នៅ​សង្កាត់ទួល​សង្កែ​ចំនួ​ន​៦៣២នាក់ធ្វើ​ឡើងក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឃ្លាំង​ ហួត​ ជំ​នួយ​កា​រ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុ​ន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ជា​អ​ភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំ​ង​មន្ត្រី​រាជ​កា​រជុំ​វិញ​ជា​ច្រើន​​​កុះ​ករ ។ ពិ​ធី​នេះ​រៀប​ចំ​នៅ​វត្ត​ទួល​សុវណ្ណារាម ​ហៅ​វត្ត​ទួល​សង្កែ​ សង្កាត់​ទួ​ល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ ។

​អ​ភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​លោក​ឃ្លាំង​ ហួត​ បាន​មាន​ប្រសាសន៍ថា អត្តសញ្ញាណ​ប័ណ្ណ​មាន​សារៈសំ​ខាន់​សំរាប់​សម្គាល់​អត្តសញ្ញាណ និង​បំ​ពេញ​បែប​បទ​ផ្សេងៗ ដូ​ច្នេះ​ប្រជាពល​រដ្ឋ​ត្រូវ​​ថែរក្សា​អត្ត​សញ្ញាណ​ប័ណ្ណឲ្យ​បាន​ល្អ​ ចៀសវាង​បាត់​ជន​ខិល​ខូ​ច​យក​ទៅបន្លំ​​ប្រើ​ប្រាស់​ក្នុងប្រការផ្សេងៗ ។

នាឱកាសនោះ​ដែរលោក​​​អ​ភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ក៏បាន​នាំយក​អំ​ណោយ​​​សារុង​របស់​សម្តេច​តេជោហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី​ ហ៊ុន​សែន ទៅ​ចែក​ជូនប្រជាពលរដ្ឋ​​ផង​ដែរ ។