ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​​ប្រកួត​​កីឡា​​ហែល​​ទឹក​​ជ្រើស​​រើស​​ជើង​​ឯក​​ឆ្នាំ​​2013

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ឆ្នាំ​២០១៣​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​កាល​ពីរសៀល​ថ្ងៃ​ទី​១​ មិថុនា​ នៅ​អាង​ហែល​ទឹក​ស្ថិត​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ រាជ​ធានី​ភ្នំពេញ​ ហើយ​ការ​ប្រកួត​នេះ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៦​ មិថុនា​ ឆ្នាំ​២០១៣ ខាង​មុខ​ ។​ ការប្រកួត​មាន​២​ក្រប​ខ័ណ្ឌ​ គឺ​ក្រប​ខ័ណ្ឌ​ក១​ និង​​ក២​ បុរស-នារី​ ឯ​វិញ្ញាសា​ប្រកួត​មាន​៦​របៀប​គឺ​ ហែល​របៀប​សេរី,​ ហែល​របៀប​ផ្ងារ,​ 

រាជ​ធានី​ភ្នំពេញ ៖ ​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ឆ្នាំ​២០១៣​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​កាល​ពីរសៀល​ថ្ងៃ​ទី​១​ មិថុនា​ នៅ​អាង​ហែល​ទឹក​ស្ថិត​ក្នុង​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ រាជ​ធានី​ភ្នំពេញ​ ហើយ​ការ​ប្រកួត​នេះ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៦​ មិថុនា​ ឆ្នាំ​២០១៣ ខាង​មុខ​ ។​ ការប្រកួត​មាន​២​ក្រប​ខ័ណ្ឌ​ គឺ​ក្រប​ខ័ណ្ឌ​ក១​ និង​​ក២​ បុរស-នារី​ ឯ​វិញ្ញាសា​ប្រកួត​មាន​៦​របៀប​គឺ​ ហែល​របៀប​សេរី,​ ហែល​របៀប​ផ្ងារ,​ ហែល​បួន​របៀប​ឯកត្តជន​, ហែល​របៀប​កង្កែប​, ហែល​របៀប​មេ​អំបៅ​ និង​ហែល​បណ្តាក់​ដោយ​សេរី ។​

កីឡាករ-​កីឡាការិនី​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​សរុប​មាន​ចំនួន​២៤១​នាក់​ (កីឡាករ​មាន​ចំនួន​១៧៧​នាក់​ និង​កីឡា​ការិនី​មានចំនួន​៦៤​នាក់​ ក្នុងនោះ​ក៏​មាន​ជន​ពិការ​​ផង​ដែរ) ។​ អត្ត​ពលិក​ហែល​ទឹក​ទាំង​អស់​មក​ពី​ក្លិប​ និង​សមា​គម​ចំនួន​១២​គឺ​ អូឡា V L K ខេត្ត​កំពង់​ចាម, មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា,​ គមនាគមន៍​,​ សាលា​ N I S C, វិទ្យា​ល័យ​ជម្ពូ​វ័ន, អង្គការ​មិត្ត​សម្លាញ់,​ យុវជន​គុម្ព​ឫស្សី,​ សាលា​ I Can, ខេត្ត​កណ្តាល,​ សាលា​ ALIS, វិទ្យា​ល័យ​ទឹក​ល្អក់ និង​អង្គការ​អរុណ​រះ​ ៕​