ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ ​រាជ ​​និង​​ពៅ​ សក្តិ​​សិទ្ធ​ ​ធ្វើ​​ឱ្យ​​សាំង ​​ស៊ី​ថា​ ​និង​​វ៉ោយ​ សុធន ​ចាញ់​​ពិន្ទុ​​ទាំង​​​មិ​ន​​អស់​​ចិត្ត​​នៅ​​លើ​​រេញ​​ CTN ​កាល​ពី​ថ្ងៃ​សៅរ៍

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​​ស្រា​​ផែន​ដី​នៅ​លើ​សង្វៀន​CTN កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​១ មិថុនា​ កន្លង​មក​នេះ​ កីឡាករ​សាំង ​ស៊ី​ថា ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​​ពារ​ជាតិ​​​ និង​កីឡាករ​វ៉ោយ សុធន ​មក​ពី​ក្លិប​រាជ​សីហ៍​​ ខេត្ត​បន្ទាយ​​មាន​ជ័យ​​ បាន​ចាញ់​ពិន្ទុ​គូប្រកួត​​ទាំង​មិន​អស់​ចិត្ត​ធ្វើ​ឱ្យ​បាត​់​បង់​ឱកាស​ក្តាប់​យក​៣​ពិន្ទុ ក្នុងការ​ប្រកួត​លើកដំបូង​ដូច​គ្នា ​។

រាជ​ធានី​ភ្នំពេញ ​៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​១០​លាន​រៀល​​ស្រា​​ផែន​ដី​នៅ​លើ​សង្វៀន​CTN កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​១ មិថុនា​ កន្លង​មក​នេះ​ កីឡាករ​សាំង ​ស៊ី​ថា ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​​ពារ​ជាតិ​​​ និង​កីឡាករ​វ៉ោយ សុធន ​មក​ពី​ក្លិប​រាជ​សីហ៍​​ ខេត្ត​បន្ទាយ​​មាន​ជ័យ​​ បាន​ចាញ់​ពិន្ទុ​គូប្រកួត​​ទាំង​មិន​អស់​ចិត្ត​ធ្វើ​ឱ្យ​បាត​់​បង់​ឱកាស​ក្តាប់​យក​៣​ពិន្ទុ ក្នុងការ​ប្រកួត​លើកដំបូង​ដូច​គ្នា ​។

គូ​ប្រកួត​សាំង ​ស៊ីថា ​​គឺកីឡា​ករ ​ខុន រាជ ​មក​ពី​​ក្លិប​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ ព្រះ​វិហារ​​ ចំណែក​គូ​ប្រកួត​របស់​​វ៉ោយ សុធន ​គឺកីឡា​ករ​ពៅ សក្តិ​សិទ្ធ ​មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ។ ជួប​គ្នា​លើក​នេះ​សាំង ​ស៊ីថា ​​បាន​ព្យា​យាម​ប្តូរ​ស្នៀត​​កណ្តាប់​ដៃ​ជាមួយ​​ខុន រាជ ​តាំងពី​នៅ​ក្នុង​​ទឹក​ទី​១​មក​ម្លេ៉ះ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់​គេមិន​សូវ​ចំ​គោលដៅ​បាន​ល្អ​ឡើយ ផ្ទុយ​​​ទៅ​វិញ​​បែរ​ជា​ត្រូវ​ខុន ​រាជ ​វាយ​បក​សង​វិញ ចូល​មុខ​និង​ពោះ​​ទឹក​ពេញៗ​តែ​ម្តង ​។

ចូល​ដល់​ទឹក​ទី​២ ​សាំង ស៊ី​ថា ​បាន​ប្តូរ​​មក​លេង​ស្នៀត​កែង ​និង​ជង្គង់​វិញម្តង ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់​គេ​ ខុន រាជ ​ហាក់​គ្មាន​ការ​​កោត​ញញើត​បន្តិច​​​ណា​​សោះ​​ ​។ ពេល​ខ្លះ​​ខុន រាជ ​ព្យា​យាម​ដក​ថយ ​និងគេច​ចេញពី​ការ​វាយ​លុក​របស់​សាំង ​ស៊ីថា ​មែន ​តែនៅ​ពេល​គេ​វាយ​បក​សង​វិញ​ម្តង​ៗ​គឺ​ចំគោល​ដៅ​បាន​ល្អ​​ធ្វើ​ឱ្យ​សាំង ស៊ី​ថា ​​ស្រុត​ចុះ​កម្លាំង​យ៉ាង​ខ្លាំង ​ចាប់​ពី​​ទឹក​ទី​៣​រហូត​ទៅ ​ប៉ុន្តែ​ខុន​ រាជ ​​ក៏​ម​ិន​បាន​វាយ​សម្រុក​​​​ខ្លាំង​ក្លា​​នោះ​ដែរ ទើបការប្រកួត​បាន​បន្ត​រហូត​ដល់​ចប់​​​​ទឹក​​ទី​៥ ហើយ​ខុន រាជ ​ជា​អ្នក​ឈ្នះ​​ពិន្ទុ ។

ចំណែក​ឯ​ពៅ សក្តិ​សិទ្ធ​ ពេល​ជួប​ខ្លា​ចាស់​វ៉ោយ សុធន លើក​នេះ​មិន​ទាន់​ហា៊ន​បើ​ក​ការ​វាយ​សម្រុក​នៅ​ទឹក​ទី​១ ​ភ្លាម​ទេ ​​​ខណៈ​វ៉ោយ សុធន ក៏​ធ្វើ​​ដូច​​គ្នា​​ដែរ ​។ ប៉ុន្តែ​​ឈាន​ចូល​ដល់​ទឹក​ទី​២​​ភ្លាម​​ពៅ​ស័ក្តិ​សិទ្ធ ​មិន​បន្ធូរ​ដៃ​ឱ្យ​វ៉ោយ​ សុធន ​​ទៀត​ឡើយ ​ស្នៀត​ជើង​និង​ស្នៀត​កណ្តាប់​ដៃ​របស់​គេ ​បាន​វាយ​​សម្រុក​ទៅ​លើ​គូប្រកួត​យ៉ាង​សាហាវ​ធ្វើ​ឱ្យ​វ៉ោយ សុធន​ បង្ខ​ំចិត្ត​​ដក​ថយ​​មក​អែប​​ខ្សែ​រេញ គេ​ច​ចេញ​ពីការ​វាយ​ប្រហារ​នេះ​​ ។ ​វ៉ោយ សុធន ឃើញ​វាយ​បក​សង​វិញ​ម្តង​ម្កាល តែមិន​សូវ​ចំ​គោល​ដៅ​បាន​ល្អ​​​​ទេ​​ ខណៈ​​ស្នៀតជើង​និង​ស្នៀត​កណ្តាប់​ដៃ​​របស់​គេ​ពេល​​ទាត់​និង​វាយ​ចេញ​ម្តង​ៗ​ហាក់​មាន​ភាព​​ផ្សង​ព្រេង​ច្រើន ។ កម្លាំង​របស់​វ៉ោយ សុធន ​ចាប់​ផ្តើម​ចុះ​ខ្សោយជាបណ្តើរ​ៗ​នៅ ពេល​ឈាន​ចូល​ដល់​ទឹក​ទី​៤ និងទី​៥ ​ធ្វើ​ឱ្យ​គេ​ស្ទើរ​គ្មាន​ឱកាស​ការពារ​ខ្លួន​បាន​ទៀត​ផង ទើប​​ចប់​ការ​ប្រកួត​គេ​ត្រូវ​ចាញ់​ពិន្ទុ​​ពៅ សក្តិ​សិទ្ធ ​ដោយ​​គ្មាន​ការ​តវ៉ា ​។

នៅ​ក្នុង​សប្តាហ៍​​នេះ​ ខុន រាជ ​និង​ពៅ ​សក្តិ​សិទ្ធ ជាអ្នក​មាន​សំណាងរក​បាន​៣​ពិន្ទុ​​​ម្នាក់​ ខណៈ​សប្តាហ៍​មុន​​កីឡាករ​មាស ភិរម្យ​ មកពី​ក្លិប​កង​ទ័ព​ជើង​ទឹក​ និងកីឡាករ​ឌុន រដ្ឋា ​មក​ពី​ក្លិប​អេ​ភូ​ថងកីឡា ​រក​បាន​៣​ពិន្ទុម្នាក់​ដូច​គ្នា ​។ ​រី​ឯ​គូ​ប្រកួត​មិត្ត​ភាព​វិញ​កីឡា​ករ​​អាន​ សុផល ​មកពី​ក្លិប​មិត្ត​ប៉ូលិស​ ផ្តួល​កីឡាករ​គុណ សំណង ​មកពីក្លិប​ខេម​រ​ិន្ទ​មាន​​ឫទ្ធិឱ្យ​សន្លប់​​ក្នុង​ទឹក​​ទី​៤ និងកីឡា​ករ​នី ចាន់រ៉ា ​មកពី​ក្លិប​សិង្ហ​កីឡា ​ឈ្នះ​កីឡា​ករ​សៅ ប៊ុន​ធឿន​​ មកពីក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ៕