ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​​ប្រកួត​​កីឡា​ C.C.C ​AQUATHLON​លើក​​ទី​2​អប​​អ​រ​ទិវា​​កុមារ​​អន្តរ​​ជាតិ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​C.C.C AQUATHLON (ហែល​ទឹក​ និងរត់​ប្រណាំង​​)លើក​ទី​២ ត្រូ​វ​បាន​រៀប​ចំ​​ធ្វើ​​កាលពី​ថ្ងៃ​ទី​១ មិថុនា ​នៅ​សណ្ឋាគារ​ Cambodia Country Club (CCC) ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អប​អរ​សាទ​រ​ទិវា​កុមារ​អន្តរ​ជាតិ​ក្រោម​អធិបតី​ភាព ​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និងជា​ប្រធាន​កិត្តិ​យស​​​សហព័ន្ធ​កីឡា​​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​លោក​​ប៊ូ ជុំ​សេរី ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវ​ជន​និង​​កីឡា​ 

រាជ​ធានី​ភ្នំពេញ ​៖ ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​C.C.C AQUATHLON (ហែល​ទឹក​ និងរត់​ប្រណាំង​​)លើក​ទី​២ ត្រូ​វ​បាន​រៀប​ចំ​​ធ្វើ​​កាលពី​ថ្ងៃ​ទី​១ មិថុនា ​នៅ​សណ្ឋាគារ​ Cambodia Country Club (CCC) ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អប​អរ​សាទ​រ​ទិវា​កុមារ​អន្តរ​ជាតិ​ក្រោម​អធិបតី​ភាព ​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និងជា​ប្រធាន​កិត្តិ​យស​​​សហព័ន្ធ​កីឡា​​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​លោក​​ប៊ូ ជុំ​សេរី ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវ​ជន​និង​​កីឡា​ លោក​គង់ ឫទ្ធីជព្វ ​ប្រធាន​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា និង​គណៈ​ប្រតិ​ភូ​កីឡា​​ជា​ច្រើន​​រូប​ទៀត​ ។

​លោកគង់ ​​ឫទ្ធី​ជព្វ ប្រធាន​សហ​ព័ន្ធ​កីឡា​ទ្រី​យ៉ា​​ត្លុង​​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ឱកាស​​នោះ​ថា ​នេះជាលើក​ទី​២​ហើយ​ដែល​យើង​រៀបចំ​ប្រកួត​កីឡា​ C.C.C AQUATHLON ដោយ​លើក​នេះ​គឺដើម្បី​អប​អរ​សាទរ​ទិវា​កុមារ​​អន្តរ​ជាតិ​និង​កុមារ​កម្ពុជា ។ ​ពិត​ណាស់​ កុមារ​ចាំ​បាច់​មាន​ថ្នាល​​​បណ្តុះ​បណ្តាល​​លើ​គ្រប់​វិស័យ​​រួម​ទាំង​វិស័យ​កីឡា​ផងដែរ ​បើ​កុមារ​មាន​ថ្នាល​បណ្តុះ​បណ្តាល​នោះ​យើង​នឹងមាន​ធន​ធាន​មនុស្ស​ល្អៗ​​ទៅ​ថ្ងៃ​អនាគត​ ហេតុ​នេះ​ហើយ​ទើបការ​ប្រកួត​យើង​បាន​បញ្ចូល​​​ឱ្យ​មាន​ការ​ប្រកួត​សម្រាប់​កុមារ​ដែល​​ជាផ្នែក​មួយ​មិន​អាច​មើល​រំលង​បាន​ ។ ​

ស្រប​​ពេល​ថ្ងៃ​នេះ​ជាថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​ពិធី​អប​អរ​សាទរ​​ទិវា​កុមារ​អន្តរ​ជាតិ​​​ផង​​នោះ យើង​ក៏​បាន​​ធ្វើ​ការ​ប្រកួត​ដើម្បី​អប​អរ​សាទរ​ទិវា​កុមារ​កម្ពុជា​ផងដែរ ។ ​ចំពោះ​លទ្ធ​ផល​ចំណាត់​ថ្នាក់​នៃការ​​​ប្រកួត​​មាន​ដូច​​​ខាង​ក្រោម​ ៖ វិញ្ញា​សា​​អាយុ​១៧​ឆ្នាំ​នារី ​ដែល​ត្រូវ​ហែល​១៥០​ម៉ែត្រ ​និង​រត់​៣.២០០​ម៉ែត្រ ​លេខ​១​បាន​ទៅ​លើ​​កីឡាការិនី​​ម៉េត ​ម៉ារី​យ៉ាន ​​លេខ​២ កីឡា​ការិនី នេន សុម៉ាលី និងលេខ​៣​កីឡាកា​រិនី​​អ៊ុំ រាជ​​​នីធម៌ ។ កីឡា​ការិនី​ទាំង​បី​នាក់​នេះ​មកពី​​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​ជាមួយ​គ្នា ។

​វិញ្ញា​សា​អាយុ​១៣​ទៅ​១៧​ឆ្នាំ ​បុរស ដែល​ត្រូវ​ហែល​១៥០​​ម៉ែត្រ ​និង​រត់​៣.២០០​​ម៉ែត្រ ​ដែរ​​នោះ ​លេខ​១ បាន​ទៅ​លើ​​កីឡាករ​ឃីម ​សម្បត្តិ លេខ​២​​​កីឡា​ករ​ម៉េត ​សុភត្រ្តា ​ទាំង ពីរ​នាក់​នេះ​មក​ពី​​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កី​ឡា​ជា​មួយ​គ្នា ​និងលេខ​៣ កីឡា​ករ​សេង ​ខន មក​ពី​ក្លិប​PSE ។ វិញ្ញា​សា​អាយុ​៣៥​ឆ្នាំ​ឡើង​បុរស​ដែល​ត្រូវ​​ហែល​២៥០​ម៉ែត្រ​ និងរត់​៤.០០០​ម៉ែត្រ ​​​លេខ​១​បាន​ទៅ​លើ​​កីឡាករ​បរ​ទេស​​ឈ្មោះ​ Jorge Ramos លេខ​២​ កីឡាករ​ពៅ ហុក មក​ពី​ក្លិប​​ធន​ធាន​មនុស្ស និង​លេខ​៣​​កីឡាករ​​ឃុត ​ស្រស់ ​មកពី​ក្លិប​ឫទ្ធិសែន​ ។

វិញ្ញា​សា​អាយុ​១៨​ឆ្នាំ ​ទៅ​៣៥​ឆ្នាំនារី ​ដែល​ត្រូវ​ហែល​​​​៣៥០​ម៉ែត្រ ​និង​រត់​៣.៨០០​ម៉ែត្រ ​លេខ​១​បាន​ទៅ​លើ​កីឡាការិនី​ Hay Leysayby មកពី​ក្លិប​រាជ​សីហ៍ , លេខ​២ កីឡាការិនី​ហែម ​ថុន​វិទី​នី និងលេខ​៣​កីឡា​ការិនី សេង សម្ផស្ស ​ទាំង​ពីរ​នាក់​នេះ​មកពី​មជ្ឈ​មណ្ឌល​ជាតិ​​ហ្វឹក​ហ្វឺន​កីឡា​​ជា​មួយ​គ្នា ​។
វិញ្ញា​សា​អាយុ​១៨​ឆ្នាំ​ទៅ​៣៥​ឆ្នាំបុរស ​ដែល​​ត្រូវ​​ហែល​៣៥០​ម៉ែត្រ ​និង​រត់​៤.៨០០​ម៉ែត្រ ​លេខ​១​បាន​ទៅ​លើ​កីឡាករ​ហែម ​ប៊ុន​ទីង មកពី​ក្លិប AAP , លេខ​២ កីឡាករ​​ នាង​ ពេជ្រពិសិដ្ឋ ​មកពី​ក្លិប​ឫទ្ធិ​សែន​ និងលេខ​៣​ កីឡា​ករ​ម៉ា វី​រ៉ូ​ មក​ពី​​​​ក្លិប​ធន​ធាន​មនុស្ស​ ។

គួ​រ​បញ្ជាក់​ថា ក្លិប​ដែល​​បាន​ចូលរួម​​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​មានចំនួន​១២ គឺក្លិប​ឫទ្ធិសែន, ​ក្លិប​ក្រសួង​ព័ត៌​មាន​​ ក្លិប​រាជ​សីហ៍ , ក្លិប​នាយ​ទាហាន​សកម្ម ,មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា , ក្លិប​AAP , ​ក្លិប CCC ,ក្លិប PSE, ក្លិបតា​ខ្មៅ,​ក្លិប​​​អង្គ​ការ​​​​មិត្ត​សម្លាញ់​ , ក្លិប​​សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស​ និង​ក្លិប​មហា​ជន​ ដែលមាន​​កីឡាករ -កីឡាការិនី​សរុប​ចំនួន​១៨៣​នាក់ ក្នុង​នោះ​កីឡា​​ការិនី​២៦​នាក់ ៕