ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​សាទរថ្ងៃ១មិថុនា ទិវា​កុមារអន្តរជាតិ​លើក​ទី​៦៤ ឱ្យ​កុមារ​យល់​ដឹង​ពីសិទ្ធិ​

11 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​៖ អង្គការគាំ​ពារកុមារកាលពី​ព្រឹក​ថ្ងៃទី​១ មិថុនា​ ២០១៣ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ ទិវា​កុមារ​អន្តរ​ជាតិ​​លើក​ទី​៦៤​ ក្រោម​អធិបតី​ភាព​លោក​ស្រី​វេជ្ជ​បណ្ឌិត​ម៉ក់​ រ៉ាវៀង​ ប្រធាន​អង្គការ​គាំពារ​កុមារ​លោក​សៀន​ បុត្តា​ នាយកមជ្ឈមណ្ឌល​ ភ្យូ ឆឺ​រ ប្រាយ​ នៅ​បណ្ណល័យ​អង្គការ​គាំ​ពារកុមារ​ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព​

រាជធានីភ្នំ​ពេញ​៖ អង្គការគាំ​ពារកុមារកាលពី​ព្រឹក​ថ្ងៃទី​១ មិថុនា​ ២០១៣ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ ទិវា​កុមារ​អន្តរ​ជាតិ​​លើក​ទី​៦៤​ ក្រោម​អធិបតី​ភាព​លោក​ស្រី​វេជ្ជ​បណ្ឌិត​ម៉ក់​ រ៉ាវៀង​ ប្រធាន​អង្គការ​គាំពារ​កុមារ​លោក​សៀន​ បុត្តា​ នាយកមជ្ឈមណ្ឌល​ ភ្យូ ឆឺ​រ ប្រាយ​ នៅ​បណ្ណល័យ​អង្គការ​គាំ​ពារកុមារ​ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព​ សង្កាត់​ឬស្សី​កែវ​ ខណ្ឌឬស្សី​កែវ​។

 មានប្រសាសន៍​ស្វាគមន៍​នា​ឱ​កាស​នោះ​លោក​ស្រី​ វេជ្ជបណ្ឌិ​ត​ម៉ក់​ រ៉ាវៀង​ បានលើក​ឡើង​ថា​ អង្គ​ការ​គាំ​ពារ​កុមារ​បាន​បំពេញ​បេសកកម្ម​ចាប់​តាំង​ពី​ឆ្នាំ​២០៤ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គ​ការ​ពីរនៅ​ ប្រទេស​អ៊ី​តាលី​ គឺ​អង្គ​ការ ECPAT Italy និង​អង្គ​ការ​ CIFA Italy ។ កន្លង​មក​អង្គការ​ទាំង​ពីរ​នេះ​បាន​ផ្គត់​ផ្គង់​ដល់​កុមា​រ​នូវ​សម្ភារ​សិ​ក្សា​ដូច​ជា​​ សំលៀកបំពាក់​ គ្រឿង​ឧបភោគ​បរិភោគ និង​ប្រាក់​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​សិទ្ធិ​កុមារ​នៅ​កម្ពុជា​​​។

លោក​ស្រី​ក៏បាន​ថ្លែង​​អំណរ​គុណ​​ចំពោះ​លោក​សៀន​ បុត្តា​ នាយក​មជ្ឈ​មណ្ឌល​ ភ្យូ​ ឆឺរ ប្រាយ​ ដែលកន្លង​មក​បាន​ជួយ​ឧបត្ថម្ភ​កុំព្យូ​ទ័រ​ ចំនួន​៤គ្រឿង​ និង​បាន​ផ្ដល់​គ្រូ​បង្រៀន​ជំនាញ​​កុំ​ព្យូទ័រ​​ដល់​កុមារ​ នៅក្នុង​បណ្ណាល័យ​​អង្គការ​គាំពារ​កុមារ​​ចាប់តាំង​ពី​ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន​៕