ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xavi ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ Messi ល្អ​ជាង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្លិប​អ្នកមាន​បុណ្យ Xavi Hernandez បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​គិត​ថា Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្លិប​អ្នកមាន​បុណ្យ Xavi Hernandez បាន​ប្រាប់​ពី​មូលហេតុ​ដែល​លោក​គិត​ថា Lionel Messi ខ្លាំង​ជាង Cristiano Ronaldo ។

កីឡាករ​អាយុ​៣៨​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​១១​ឆ្នាំ​លេង​បាល់​ជាមួយនឹង Messi មុន​ពេល​ចាក​ចេញពី​ក្លិប Barcelona ទៅ​កាន់ Qatari​។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង Corriere dello Sport កីឡាករ Xavi និយាយ​ពី​អតីត​មិត្ត​រួម​ក្លិប និង ជើង​ខ្លាំង​ព័រ​ទុ​យ​ហ្កា​ល់ ។

Xavi ប្រាប់​ថា​៖ «Leo គឺជា​កីឡាករ​ខ្លាំង​ជាងគេ ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​។ គេ​គឺជា​កីឡាករ​មួយ​រូប ដែល​មានការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​រហូត​» ។​

នៅ​ពេល​អ្នក​សម្ភាសន៍​សួរ​បញ្ជាក់​ថា​៖«​ខ្លាំង​ជាង Cristiano Ronaldo ទៅ​ទៀត?​»

Xavi ឆ្លើយ​ភ្លាម​ថា​៖ «​ប្រាកដ​ណាស់ ហើយ​គ្មាន​ការ​សង្ស័យ​អ្វី​ទេ​។ Messi គឺជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​។ និយាយ​ទៅ គេ​ខ្លាំង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​» ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ Xavi គិត​ដូចនេះ គឺ​ដោយសារ​តែ Ronaldo មិន​នៅ​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្លិប​ចាស់​របស់​ខ្លួន ដូច​ទៅ​នឹង Messi ដែល​លេង​នៅ Barcelona អស់​ជា​ច្រើន​ឆ្នាំ​។

គេ​គិត​ថា Ronaldo ទៅ​ក្លិប​ថ្មី គឺ​ដោយសារ​តែ​ចង់រក​ក្លិប​ណា​ដែល​អាច​ឈ្នះ Champions League ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ