ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដុន​បូ​ស្កូ​បង្កើត​ហាង​ការ៉េម​អ៊ីតាលី រក​មូល​និធិ​ជួយ​សិស្ស​ក្រី​ក្រ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មីនា កុមារា​ កុមារី​ យុវ​ជន​ យុវ​នារី​ដែល​ជា​សិស្សា​នុ​សិស្ស​ក្រី​ក្រ​(កុមារ​កំព្រា) គ្មាន​ទី​ពឹង​មក​ពី​សាលា​ដុន​បូ​ស្កូ​ និង​សាលា​អង្គ​ការ​ម្លប់​តាប៉ាង​ប្រមាណ​ជា​៣០០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​​ហាង​លក់​ការ៉េម​​​អ៊ី​តាលី​របស់​សាលា​ដុន​បូ​ស្កូ​ដែល​មាន​យី​ហោ​«ជី​ឡា​តូ​អ៊ី​តា​សៀន​ណូ​» មាន​ទី​តាំង​ស្ថិត​នៅ​មហោ​ស្រព​ចាស់​ក្នុង​ក្រុម​ទី​៤​ ភូមិ​២ សង្កាត់លេខ​​២​​ ក្រុង​​ព្រះ​សីហនុ​។

ពិធី​បើក​សម្ពោធ​ហាង​លក់​ការ៉េម​ដែល​ជា​ហាង​របស់​សាលា​ដុន​បូស្កូ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​គ្រោង​ទុក​របស់​លោក​ចន វី​សឺ នាយក​សាលា​ដុន​បូស្កូ​​ ដែល​លោក​បាន​ខិត​ខំ​ពុះ​ពារ​រក​ថវិកា​ក្នុង​ការ​ជួយ​ទំនុក​បំរុង​ការ​រៀន​សូត្រ​ដល់កុមារ​កំព្រា​ ក្មួយៗ​​យុវ​ជន​ យុវ​នារី​ដែល​ជួប​ប្រទះ​ការ​ខ្វះ​ខាត​ក្នុង​ការ​សិក្សាមិន​អាច​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត​បាន​ ដោយ​លោក​នាយក​ចន វី​សឺ​ ​បើក​ហាង​ការ៉េមខាង​លើ​ដើម្បី​រក​មូល​និធិ​សំរាប់​ទ្រទ្រង់​ការ​សិក្សា​របស់​ក្មួយៗ​សិស្សា​នុសិស្ស​ដែល​កំពុង​​ប្រឈម​នៅ​ក្នុង​ដំណើរ​ជីវិត​គ្មាន​ទីពឹង​របស់​ពួក​គេ​។

កញ្ញា​​រស់​ ជំនោរស្មី អ្នក​គ្រប់​គ្រង​ហាង​ការ៉េម​បាន​បញ្ជាក់​ថា ការ​ប្រមូល​កុមារៗ ក្មួយៗ​សិស្សា​នុសិស្ស​ គ្មាន​ទីពឹង​​មក​ជួប​ជុំ​​ក្នុង​ពិធី​​បើក​សម្ពោធ​ហាង​នេះ​ គឺ​ដើម្បី​​ឱ្យ​ពួក​គេ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​រើស​អើង​គ្នា​ ព្រោះ​ក្មួយៗ​កំពុង​រស់​នៅ​ក្នុង​ភាព​គ្មាន​ទី​ពឹង​ដូច​គ្នា​ និង​ត្រូវ​ចេះ​អប់រំ​ខ្លួន​ឱ្យ​ទៅ​ជា​កូន​ល្អ​ សិស្ស​ល្អ ពល​រដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ទៀត​ផង​។

កញ្ញា​បាន​ប​ញ្ជាក់​​ទៀត​ថា នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​នេះ លោក​នាយក​ចន វី​សឺ បាន​ឱ្យ​ក្មួយៗ​សិស្សា​នុ​សិស្ស​មក​ពី​សាលា​ដុន​បូ​ស្កូ និង​សាលា​ម្លប់​​តា​ប៉ាង​ទទួល​ទាន​ការ៉េម​ទាំង​អស់​គ្នា​​ដើម្បី​សាក​ល្បង​ស្នា​ដៃ​របស់​កញ្ញា​ដែល​បាន​ឆ្លង​កាត់​វគ្គ​សិក្សា​ជំនាញ​ឯក​ទេស​ទៅ​តាម​​រូប​មន្ត​នៅ​ប្រទេស​អ៊ី​តាលី​។ នេះ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​នាយក​ចន វី​សឺ ដែល​លោក​តែង​តែ​គិត​គូរ​ផ្តល់​នូវ​ចំណេះ​ដឹង​សំរាប់​ប្រកប​​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ​ទៅ​​ថ្ងៃ​អនា​គត​។ ក្នុង​ពិធីនេះ​ក៏​​មាន​ការ​ចែក​សា​ប៊ូ និង​សំភារ​សិក្សា​ដល់​សិស្សា​នុសិស្ស​​ដែល​ចូល​រួម​ផង​ដែរ​ ៕