ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ក្លិប Barca ថា ក្លិប​នៅ​តែ​ខ្លាំង​បើ​ទោះជា​គ្មាន Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា នាយក​ក្លិប Barcelona លោក Josep Maria Bartomeu អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា នាយក​ក្លិប Barcelona លោក Josep Maria Bartomeu អះអាង​ថា ការ​ប្រកួត​ដណ្តើម​ពាន La Liga នៅ​តែ​ក្តៅ​គគុក​បាន​ទោះបីជា​គ្មាន​វត្តមាន​របស់​កីឡាករ​ជើង​ខ្លាំង Lionel Messi ដែល​បាន​ធ្លាក់ខ្លួន​រង​របួស​ក៏​ដោយ ។

Barcelona មិន​អាច​នាំ​យក Messi មក​លើ​តារាង​ក្នុង​ការ​ប្រកួត Champions League ជា​មួយ​នឹង Inter និង Clasico ជាមួយ​ក្លិប​អធិរាជ​ស Real Madrid បាន​ទេ​ដោយសារ​តែ​កីឡា​ករ​រូប​​នេះ​រង​របួស​បាក់ដៃ ។ គេ​បាន​រង​របួស​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Sevilla កាលពី​ថ្ងៃ​សៅរ៍​ក្នុង​​លទ្ធផល Bacelona 4-2 Sevilla ។

នៅ​ពេលធ្វើការ​ពិភាក្សា​ទៅ​លើ​រឿង​នេះ​លោក Bartomeu ថា ៖«Messi នឹង​នៅ​ក្រៅ​តារាង​រហូត​ទាល់តែ​គេ​អាច​មក​វិញ​បាន ។ បើ​ទោះជា​គ្មាន Messi យើង​ទាំងអស់​គ្នា​នៅ​តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកួតប្រជែង ។ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ដើរទៅ​មុខជា​និច្ច​» ។

លោក​បាន​បន្ត​ថា ៖«​យើង​ត្រូវ​តែ​ឈ្នះ ហើយ​រៀបចំ​ខ្លួន​ឲ្យ​បាន​ប្រសើរ ។ កីឡាករ​ម្នាក់​ៗ​ដឹង​ច្បាស់​ខ្លួនឯង​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​អេ​ស្ប៉ា​ញ Barcelona ចំនួន​៧​គ្រាប់ សម្រាប់​ការ​ប្រកួត La Liga ហើយ​បាន​១២​គ្រាប់​សម្រាប់​ការ​ប្រកួត​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ