ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​យក​កាំបិត​ចាក់​ប្តី​ផ្អើល​ទាំង​យប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ​២០១៨ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង គឺ​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្តី បណ្តាល​ឱ្យ​រង​របួសធ្ងន់ នៅ​ភូមិ​ស្មាច់​ដែង…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ​២០១៨ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង គឺ​ប្រពន្ធ​បាន​យក​កាំបិត​ចាក់​ប្តី បណ្តាល​ឱ្យ​រង​របួសធ្ងន់ នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ​ហឿ​ន សុធា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន ផ្ទះ​ជួល ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចំណែក​ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ​វ៉ា ចាន់​ធា​រិ​ទ្ធ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ។

តាម​សមត្ថកិច្ច​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ប្ដី​មក​ពី​ស៊ីផឹក​ស្រវឹង ហើយ​ឈ្លោះ​ជាមួយ​ប្រពន្ធ និង​បាន​ប្រតាយប្រតប់​គ្នា បន្ទាប់​ប្រពន្ធ​ក៏​យក​កាំបិត​ចាក់​ប្តី​ត្រូវ​ចំ​ចុងដង្ហើម បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​កំពុង​ដោះស្រាយ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ