ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន បុរស​ម្នាក់​តាំងខ្លួន​ជា​នគរបាល​ដើរ​ឆបោក​ប្រាក់ ជា​ថ្នូរ​យក​ប្រាក់​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​អ្នក​សារព័ត៌មាន​តាំងខ្លួន​ជា​នគរបាល​ជាតិ​ដើរ​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​បំពេញ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ឆបោក​”…

ខេត្តកណ្តាល ៖ លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​អ្នក​សារព័ត៌មាន​តាំងខ្លួន​ជា​នគរបាល​ជាតិ​ដើរ​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​បំពេញ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ឆបោក​” ដែល​ប្រព្រឹត្ត​នៅ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ចំណុច wing វី​ង​វេរ លុយ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ាច បញ្ញា បាន​ប្រើ​ក្លែង​ជា​ឈ្មោះ (​លឹ​ម ស​ក្ខ​ណា​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ​៦ ខ​ណ្ខ​ឫស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ (​មិន​ពិតប្រាកដ​) អ្នក​សារ​ព​ត៌​មាន​។

ជន​រង​គ្រោះ​ឈ្មោះ ឱម សុ​ផាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពាម​ជំនីក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល មុខរបរ​នគរបាល​។ លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា កាល​ព​ថ្ងៃ​ទី​១១ តុលា ២០១៨ វេលា​ម៉ោង​៩ និង​១០​នាទី ជនសង្ស័យ​ឈ្មោះ ម៉ាច បញ្ញា បាន​ប្រើ​ក្លែង​ជា​ឈ្មោះ (​លឹ​ម ស​ក្ខ​ណា​) បាន​ទូរស័ព្ទ​មក​ឈ្មោះ ឱម សុ​ផាត សុំ​ឲ្យ​ជួយ​ជំរុញ​ប៉ុស្ដិ៍ ឲ្យ​ជួយ​ចុះហត្ថលេខា​ធ្វើ​សៀវភៅ គ្រួសារ សម្រាប់​ឲ្យ​ក្មួយ​ចូល​ក្រប​ខណ្ឌ​នគរបាល​។

ក្រោយ​បន្តិច ក៏​បាន​សួរនាំ​ឈ្មោះ ឱម សុ​ផាត រឿង​កូនចៅ​មានការ​ងារ​ធ្វើ​ហើយ​ឬ​នៅ? ហើយ​ឈ្មោះ ឱម សុ​ផាត ឆ្លើយ​វិញ​ថា​៖ មិន​ទាន់​មាន​ទេ ព្រោះ​ប្រឡង​បាក់​ឌុ​ប​ធ្លាក់ ហើយ​ឈ្មោះ ម៉ាច បញ្ញា នេះ​ឆ្លើយ​តប​វិញ​ថា មិន​អី​ទេ​បើ​ចង់​ចូល ធ្វើ​ការងារ​នគរបាល​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ខ្ញុំ​អាច​ជួយ​កូន​បង​បាន ព្រោះ​ខ្ញុំ​ជាទី​ប្រឹក្សា​របស់​ឯកឧត្តម ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួងមហាផ្ទៃ គេ​ឲ្យ​អាទិភាព​ជាង​៣០​នាក់ សម្រាប់​បំពេញ​ក្រប​ខណ្ឌ សម្រាប់​បង បើ​ចង់​ដាក់​កូន​ចូល​ខ្ញុំ​យក​តែ ១.៥០០​ដុល្លារ​ទេ ហើយ​បើ​បង​មាន​បងប្អូន​កូនក្មួយ​ណា​ចង់​ចូល​ក្រប​ខណ្ឌ​ត្រូវ​ចំណាយ​ម្នាក់​៣.០០០​ដុល្លារ ដោយ មិនបាច់​ប្រឡង គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ​។

ក្រោយមក​ខ្ញុំ​ក៏​បាន​ផ្ញើ​លុយ​ចំនួន ១.៥០០​ដុល្លារ តាម​វី​ង​នៅ​កំពង់ហ្លួង​តាម​រយៈ​លេខ ០១៧ ៤២៩ ៣៩៦ សម្រាប់​កូន​ខ្ញុំ​។ នៅ​ថ្ងៃ​ទី​១២ តុលា ២០១៨ ខ្ញុំ​ក៏​ផ្ញើរ​លុយ​ចំនួន​២.៥០០​ដុល្លារ​ទៀត​តាម​រយៈ​លេខ​ដដែល និង​កន្លែង​ដដែល ជា​ចំណែក​របស់​ប្អូនស្រី ឈ្មោះ ឱម សុ​ផាត ឈ្មោះ យ​ន ថា​រី សម្រាប់​ឲ្យ​កូន​ចូល​ក្រប​ខណ្ឌ​នគរបាល ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ឈ្មោះ ម៉ាច បញ្ញា បាន​ខ​លម​កដោយ​និយាយ​ថា អាណិត​ឈ្មោះ ឱម សុ​ផាត ចង់​រាប់អាន​ជា​បងប្អូន​ថា នឹង​សន្យា​ឲ្យ​ឡាន​កាម​រី​ឆ្លាម​ស៊េរី ឆ្នាំ​២០០០ មួយ​គ្រឿង​មក​ឲ្យ តែ​សុំ​ឲ្យ​ឈ្មោះ ឱម សុ​ផាត ចេញ​តែ​ថ្លៃ​សំបក​កង់ និង​កាត់ឈ្មោះ​ចំនួន​៥​លាន​រៀល​បាន​ហើយ ព្រោះ​ឡាន​គេ​ឲ្យ​ខ្ញុំ​ដែរ​ទើប​ឈ្មោះ ឱម សុ​ផាត បាន​ផ្ញើរ​លុយ​ចំនួន ១.២៥០​ដុល្លារ តាម​រយៈ​លេខ​ដដែល​។

នៅ​រសៀល​ថ្ងៃ​ដដែល ឈ្មោះ ឱម សុ​ផាត និង​ឈ្មោះ សេង គ​ន្ធា បាន​ផ្ញើ​លុយ​ចំនួន​២.៦០០​ដុល្លារ​ទៅ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ដើម្បី​ឲ្យ​កូន​បាន​ចូល​ក្រប​ខណ្ឌ​នគរបាល​ដែរ​។ នៅ​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧ និង​៤០​នាទី ឈ្មោះ ឱម​សុ​ផាត និង​ឈ្មោះ ទូច វណ្ណៈ ក៏​បាន​ផ្ញើរ​លុយ​ចំនួន​៣.១០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ដដែល​។ នៅ​ថ្ងៃ​ដដែល ឈ្មោះ ឱម សុ​ផាត និង​ឈ្មោះ ឌ​ន ណា​រិ​ន ក៏​បាន​ផ្ញើ​លុយ​ចំនួន​២.១០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​ខាងលើ​ទៀត​។ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ឈ្មោះ ឱម សុ​ផាត និង​ឈ្មោះ សេង គ​ន្ធី ក៏​បាន​ផ្ញើ​លុយ​ចំនួន​៣.៤០០​ដុល្លារ ទៅ​ឲ្យ​ឈ្មោះ​ម៉ាច បញ្ញា និង​តាម​រយៈ​លេខ​ដដែល​ទាំងអស់​។

ទើប​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ ម៉ាច បញ្ញា បាន​ប្រាប់​ឈ្មោះ ឱម សុ​ផាត ប្រមូល​អ្នក​ដែល​ត្រូវ​ធ្វើការ​នេះ មក​ជួបជុំ​គ្នា​នៅ​ផ្លូវកែង​សំណាក់​រូប​សេះ​ដើម្បី​មក​ប្រកាស​បញ្ចូល​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ តែ​ដោយ​ចាំ​យូរ​ពេក​ឈ្មោះ ឱម សុ​ផាត ក៏​ខ​ល​ទូរស័ព្ទ​ទៅ​ឈ្មោះ ម៉ាច បញ្ញា ទាំង​២​ប្រព័ន្ធ​មិន​ចូល ទើប​ដឹង​ថា​ចាញ់បោក​គេ​។ សរុប​ទឹក​លុយ​ទាំងអស់​ដែល​ឈ្មោះ ឱម សុ​ផាត ផ្ញើ​ឲ្យ​ឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០​ដុល្លារ​។ ទើប​នៅ​ថ្ងៃ​ទី​១៥ ខែ​ឆ្នាំ​ដដែល ឈ្មោះ ឱម សុ​ផាត បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​ពាក្យ បណ្តឹង​កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ចាម ដោយ​មានការ​សម្របសម្រួល​នីតិវិធី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ