ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ម្នាក់​ជួប​ចៃដន្យ​អាក្រក់ បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​ធ្វើ​ជា​កម្មករ​រោងចក្រ​ដែក​មួយ​កន្លែង ត្រូវ​ថៅកែ​របស់​ខ្លួន​ប្រើ​ឲ្យ​រាយ​ខ្សែភ្លើង​បូមទឹក កាន់​ប៉ះ​ចំ​ខ្សែភ្លើង​មានមុខ​តំណ បណ្តាល​ឲ្យ​ឆក់​ស្លាប់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សា​យ៉ាវ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​ធ្វើ​ជា​កម្មករ​រោងចក្រ​ដែក​មួយ​កន្លែង ត្រូវ​ថៅកែ​របស់​ខ្លួន​ប្រើ​ឲ្យ​រាយ​ខ្សែភ្លើង​បូមទឹក កាន់​ប៉ះ​ចំ​ខ្សែភ្លើង​មានមុខ​តំណ បណ្តាល​ឲ្យ​ឆក់​ស្លាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​សា​យ៉ាវ ឃុំ​ព្រះ និព្វាន ស្រុក​គងពិសី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លី ជី​មីង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ជា​កម្មករ​សំណង់​បម្រើ​ការ
ងារ​នៅ​រោងចក្រ​ដែក យីហោ​ហៃ សេង មា​នទី​តាំងនៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​កម្មករ បម្រើ​ការងារ​ក្នុង​រោងចក្រ​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ មេការ​រោងចក្រ​បាន​ប្រើ​ជន​រង​គ្រោះ​ឲ្យ​រាយ​ខ្សែភ្លើង​ប្រវែង​៥០​ម៉ែត្រ ចេញពី​រោងចក្រ ដើម្បី​ដោយ​ម៉ូ​ទ័​រ​បូមទឹក​ចេញពី​ប្រឡាយ​ក្បែរ​រោងចក្រ​នោះ ប្រើប្រាស់ ស្រាប់តែ​ចៃដន្យ​អាក្រក់​ខ្សែភ្លើង​នោះ មានមុខ​តំណ បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះ ស្លាប់​ភ្លាម​ៗ មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដោយ​ពិនិត្យ​ឃើញ​ខ្សែភ្លើង​ដែល
​ជន​រង​គ្រោះ​បាន​បន្លាយ​សម្រាប់​បូមទឹក​នោះ ពិតជា​មានមុខ​តំណ​ស្រាត ទើប​បណ្តាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់ ។

ករណី​ខាងលើ​មិន​ជាប់​សង្ស័យ​ករណី​ឃាតកម្ម​នោះ​ទេ ហើយ​បន្ទុក​ទទួលខុសត្រូវ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ជា​បន្ទុក​ថៅកែ​រោងចក្រ​។

ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ភាគី​រោងចក្រ​ខាងលើ ដោះស្រាយ និង​ចាត់
ចែង​ជាមួយ​គ្រួសារ​សព ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ